៥ចំណុចដើម្បី​រក្សាទម្ងន់ឱ្យមានតុល្យភាពកំឡុងពេលវិស្សមកាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការរក្សាទម្ងន់កំឡុងពេលវិស្សមកាល អាចជាសកម្មភាពដ៏លំបាកមួយ ហើយរឹតតែពិបាកនោះគឺចំពេលដែលមានកម្មវិធីជួបជុំច្រើន ដែលតម្រូវឱ្យ​បរិភោគនៅខាងក្រៅច្រើន ដូច្នេះគឺមានភាពចាំបាច់ណាស់នៅក្នុងការរក្សាតុល្យភាពនៃការបរិភោគ។ តាមរយៈ Piedmont បង្ហាញគន្លឹះប្រាំចំណុចដើម្បីរក្សាទម្ងន់ឱ្យមានតុល្យភាព ខណៈស្ថិតក្នុងបរិយាកាស ដែលពោរពេញទៅដោយអាហារកុះករ។

១​. មានបែបបទ នៃការគ្រប់គ្រងខ្លួនឯង ៖ ប្រសិនបើនៅក្នុងកម្មវិធីជួបជុំដែលមានអាហារសម្បូរបែប ក្នុងការជ្រើសរើសមកទទួលទាន ជាដំបូងត្រូវប្រាកដថា អាហារដែលរៀបនៅក្នុងចានគួរមានពណ៌ចម្រុះលាយឡំគ្នា ដោយមានបន្លែបង្ការប្រមាណជាង៥០ភាគរយនៅក្នុងចាន ហើយផ្លែឈើ២៥ភាគរយ រួមទាំងប្រភេទគ្រាប់ធញ្ញជាតិចំនួន២៥ភាគរយ។

២. ញ៉ាំឱ្យហើយមុនពេលទៅកម្មវិធី ៖ ជាចំណុចមួយដែលមិនគួរមើលរំលងដែរ ជាការពិតមួយការចេញទៅខាងក្រៅ ជួបមនុស្សម្នាច្រើន គឺត្រូវការថាមពល ដូច្នេះវាពិបាកនឹងទប់ចិត្តមិនឱ្យបរិភោគអាហារ ខណៈខ្លួនឯងផ្ទាល់ក៏មិនមានជម្រើសគ្រប់ពេលក្នុងការចាប់យកអាហារដែលផ្តល់នូវសារធាតុចិញ្ចឹមរហូតដែរ។ ដូច្នេះការទទួលទានអាហារពីផ្ទះ អាចជួយទប់ចិត្តកុំឱ្យបរិភោគអាហារដែលមិនផ្តល់លទ្ធភាពទ្រទ្រង់ទៅកាន់សុខភាព។

៣. ជ្រើសរើសដោយភាពហ្មត់ចត់ ៖ ពេលដែលឈានជើងចូលទៅក្នុងកម្មវិធី និងក្រឡេកឃើញអាហារគ្រប់យ៉ាងនៅលើតុ នោះការជ្រើសរើសអាចនឹងមិនមានភាពងាយស្រួលប៉ុន្មាននោះទេ។ ដើម្បីរួមចំណែកដោះនូវចំណោទបញ្ហាក្នុងការជ្រើសរើស ដោយភាពហ្មត់ចត់ គឺផ្តោតទៅលើអាហារដែលមានពណ៌ ដោយបញ្ចៀសនូវសារធាតុផ្អែមខ្លាំង និងអាហារចៀនបំពងជាដើម។ បំពេញអាហារក្នុងចានដោយមានពណ៌បៃតង ផ្លែឈើ ឬក៏អាហារមានជាតិប្រូតេអីន បន្ទាប់មករើសតែមួយ ឬពីរប្រភេទអាហារប៉ុណ្ណោះដែលចង់ញ៉ាំ បើទោះបីជាអាហារចៀនក៏ដោយ ឱ្យតែព្យាយាមក្នុងចំនួនតិច។

៤. ពិនិត្យជាតិអាល់កុលដែលកំពុងពិសា ៖ កាឡូរីដែលទទួលបានពីអាល់កុល មានឥទ្ធិលពលលឿនរហ័សជំរុញឱ្យទម្ងន់ឡើងលឿន ដូច្នេះព្យាយាមពិសាទឹកឱ្យបានច្រើនដើម្បីទប់ចិត្តក្នុងការជ្រើសយកភេសជ្ជៈ ដែលបង្កបាននូវសារធាតុធ្វើឱ្យទម្ងន់មិនមានតុល្យភាព។ ហើយផ្លូវដើម្បីទៅរកការរក្សាទម្ងន់ឱ្យស្របតាមការចង់បានរបស់ខ្លួន មិនមែនដោយការជ្រើសយកភេសជ្ជៈ និងអាហារដែលមានជាតិកាឡូរីខ្ពស់នោះទេ។

៥. ត្រូវតែមានពេលហាត់ប្រាណ ៖ ការជួបជុំគ្នា បើអាចគួរតែទៅដើរនិយាយគ្នាលេង ជំនួសឱ្យការទៅជួបជុំបរិភាគអាហារ ឬក៏យ៉ាងហោចណាស់ប្រើប្រាស់ពេលប្រមាណ១៥០នាទីក្នុងការពង្រឹងសាច់ដុំ ដោយការដាក់គោលដៅជាក់ទៅក្នុងកាលវិភាគ និងធ្វើវាឱ្យទៅជាទម្លាប់ប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *