សម្តេចធិបតី អំពាវនាវដល់ភាគីពាក់ព័ន្ធគ្រប់កម្រិត រួមគ្នា​លុប​បំបាត់ជំងឺគ្រុនចាញ់ពីប្រទេស​កម្ពុជាទាំងស្រុង​នៅ​បំណាច់ឆ្នាំ២០២៥នេះ

ក្នុងសារលិខិតចូលរួមទិវាជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោម​ប្រធានបទ “យើងបញ្ចប់​ជំងឺគ្រុនចាញ់ដោយវិនិយោគឡើងវិញ គិត​ច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនាវដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ បន្តគាំទ្រ និង​ចូលរួម​សហការអនុវត្ត​ឱ្យ​អស់ពីលទ្ធភាពដែលខ្លួន​កំពុងមាន ដើម្បីសម្រេចគោលដៅកម្ពុជា​គ្មានជំងឺគ្រុនចាញ់នាដំណាច់​ឆ្នាំ​២០២៥ ក្នុង​បុព្វហេតុ​ចូលរួម​ចំណែកជំរុញ​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល សំដៅ​ឆ្លើយតប​ទៅនឹង​បំណង​ប្រាថ្នាដ៏ពិសិដ្ឋ​របស់​ប្រជាជន ឆ្ពោះ​ទៅសម្រេច​ចក្ខុវិស័យ​កម្ពុជា​នា​ឆ្នាំ​២០៥០។

សម្តេចធិបតីលើកឡើងថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយ​នៃផែនការ​យុទ្ធសាស្រ្ត​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជា​គំនិតផ្តួចផ្តើមប្រកប​ដោយ​គតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រទេស​យើង​ត្រូវ​សម្រេច​គោលដៅបញ្ចប់ជំងឺគ្រុនចាញ់​ឱ្យ​បាន​ក្រោម​ដំបូល នៃសុខសន្តិភាព​ពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និង​វឌ្ឍនភាព​នៅទូទាំងប្រទេស។

សម្តេចបន្តថា ប្រទេស​កម្ពុជា​យើងមានមោទនភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ​របស់ផែនការ​យុទ្ធសាស្រ្តជាតិ ដោយបានសម្រេចនូវសមិទ្ធផល​ផ្លែផ្កា នៃគោលដៅ​ជា​បន្តបន្ទាប់​រួមមាន ៖ ទប់ស្កាត់មិន​ឱ្យ​មាន​ភាពស៊ាំថ្នាំគ្រុនចាញ់​តាំងពី​ឆ្នាំ២០១៥ គ្មានអ្នកស្លាប់​ដោយសារជំងឺគ្រុនចាញ់​តាំងពីឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤។

បើតាមប្រសាសន៍សម្តេចធិបតី នៅឆ្នាំ២០២៤ ប្រទេស​កម្ពុជា​មានជំងឺគ្រុនចាញ់ត្រឹមតែ ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ ៧៥ភាគរយ បើធៀបនឹង​ឆ្នាំ​២០២៣ ដែលជា​ទឡ្ហីករណ៍​គួរ​ជាទីមោទកខ្ពស់​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ជាមួយ​ប្រទេស​ក្នុង​តំបន់ និងពិភពលោក ដើម្បីសម្រេច​គោលដៅ​គ្មាន​ជំងឺគ្រុនចាញ់។

យ៉ាងណា ប្រទេស​កម្ពុជា​កំពុងតែឆ្ពោះ​ជិតដល់​ការ​សម្រេច​បាន​ជោគជ័យ​នូវ​កម្ពុជា​គ្មាន​ជំងឺគ្រុនចាញ់​នាដំណាច់ឆ្នាំ២០២៥នេះ ដែលជា​ដំណើរ​គួរ​ឱ្យ​កោតសរសើរ និង​សាទរជាទីបំផុត ប៉ុន្តែយើង​ក៏​មិន​អាច​បន្ធូរដៃបានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើង​ត្រូវ​តែបន្ត​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នាបន្ថែមទៀត ទាំង​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង​ធនធាន ចូលរួម​សហការ​ជាមួយគ្នា ដើម្បីធានា​កុំ​ឱ្យ​មានការ​កើតជំងឺគ្រុនចាញ់ឡើងវិញ និង​ទប់ស្កាត់​ការ​នាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំងផ្សព្វផ្សាយ​ការយល់ដឹង​ឱ្យ​បាន​ទូលំទូលាយអំពីការផ្តល់​មូលនិធិវិនិយោគ ការសិក្សា​ស្រាវជ្រាវ ការ​ធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការ​គ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្រ្ត ប្រព័ន្ធតាមដានព័ត៌មាន កិច្ច​សហការ​ពីគ្រប់ភាគីពាក់ព័ន្ធ សេវាសុខាភិបាល​ប្រកប​ដោយសមធម៌ និង​កិច្ច​សហប្រតិបត្តិការ​ជាតិ-អន្តរជាតិ ក្នុង​ន័យ​ពង្រឹង ពង្រីក​ការយល់ដឹង និង​ការ​ចូលរួម​លើក​កម្ពស់​សុខភាពសាធារណៈ ជាពិសេស ប្រជាជន​គោលដៅ​ដែលប្រឈម​ខ្ពស់​ប្រកប​ដោយ​ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឈានឆ្ពោះ​ទៅលុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យ​អស់ពី​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតីក៏​បានសម្តែងនូវការ​កោតសរសើរ និង​គាំទ្រដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក​គ្រប់កម្រិត របស់ក្រសួងសុខាភិបាល ក៏​ដូចជា​ក្រសួង អង្គភាពពាក់ព័ន្ធ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូប និង​ដៃគូពាក់ព័ន្ធទាំងអស់ដែលបានខិតខំចូលរួមបំពេញ​ភារកិច្ចជាប្រវត្តិសាស្រ្តនេះ ប្រកបដោយឆន្ទៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាល​សមធម៌​ដល់​ប្រជាជនប្រឈម​ជំងឺគ្រុនចាញ់​នៅទូទាំង​ប្រទេស ទៅតាម​ដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បី​លើក​កម្ពស់សុខមាលភាព​របស់ប្រជាជន ដែលជា​កត្តាមិនអាចខ្វះបាន​ក្នុងការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *