ជំនាញជីវិតចំនួន៥ ដែលយុវជនគួរមាន ដើម្បីសម្របខ្លួនក្នុងសង្គម​ដែលមានការប្រែប្រួលដូចបច្ចុប្បន្ន

ក្រៅពីមានជំនាញផ្ទាល់ខ្លួនហើយ តើត្រូវការអ្វីបន្ថែមទៀត ដើម្បីដើរឱ្យទាន់សម័យកាលដែលមានភាពប្រែប្រួលយ៉ាងលឿនរហ័សនាពេលបច្ចុប្បន្ននេះ? តាមរយៈគេហទំព័រ Chevening បានបង្ហាញជំនាញប្រាំដែលបានរួមចំណែកក្នុងការពន្លឿនភាពលូតលាស់ ភាពធន់ ការសម្របខ្លួន ក៏ដូចជាការរួមចំណែក ជាផលជះវិជ្ជមានទៅកាន់កន្លែងដែលខ្លួនរស់នៅតាមរយៈ​ការអភិវឌ្ឍវិជ្ជាជីវៈ​អាជីពផ្ទាល់ខ្លួន។

១. ការសិក្សាឈ្វេងយល់បន្ថែម ៖ ទម្លាប់នៃការចង់ដឹងចង់ឮ ទាក់ទងនឹងពិភពលោកខាងក្រៅ និងទស្សនៈមនុស្សដែលមកពីប្រភពផ្ទុយគ្នា គឺជាឱកាសក្នុងការបង្ហាញទិសដៅក្នុងការអភិវឌ្ឍខ្លួនផង និងវិជ្ជាជីវៈផង! ដូច្នេះការបណ្តុះថ្នាលឱ្យខ្លួនឯងមានទម្លាប់សិក្សាឈ្វេងយល់បន្ថែមជានិច្ច អំពីបរិយាកាស និងទីកន្លែងដែលខ្លួនកំពុងរស់នៅមានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន រួមទាំងការប្រាស្រ័យទាក់ទងគ្នា ការសន្ទនាគ្នា និងការលើកទឹកចិត្តឱ្យមានសហគមន៍ដែលមានគំនិតចម្រុះប្លែកៗគ្នា ជាងនេះទៅទៀត ការមានទម្លាប់សិក្សាឈ្វេងយល់បន្ថែមដើរតួនាទីយ៉ាងសំខាន់ ដើម្បីជំរុញឱ្យយើងបានរៀនសូត្រអំពីគ្នាទៅវិញទៅមក និងការរកឱ្យឃើញនៃឬសគល់រាល់បញ្ហារួម និងសមត្ថភាពក្នុងការរកដំណាះស្រាយរួមគ្នាផងដែរ។

២. សម្របខ្លួននិងពង្រឹងភាពធន់ ៖ ភាពជោគជ័យលើដំណើរនៃការសិក្សា និងអាជីពវិជ្ជាជីវៈតែងមានភាពផ្លាស់ប្តូរ គ្រាន់តែតិច ឬច្រើន ទៅតាមស្ថានភាពនៃកន្លែងរស់នៅ។ ដូច្នេះការទម្លាប់ខ្លួននឹងការផ្លាស់ប្តូរ គឺជាជំនាញមួយដែលមិនអាចខ្វះបាន។ ហើយការបន្សំាខ្លួនឱ្យមានភាពធន់នេះទៀតសោត បានជះឥទ្ធិពលទៅកាន់ការដោះស្រាយបញ្ហាប្រឈម ស្ថានភាពមិនប្រាកដប្រជា និងការប្រែប្រួលនានា។ សម្របខ្លួននិងពង្រឹងភាពធន់ បានបណ្តុះផ្នត់គំនិតឱ្យក្រែប្រែបញ្ហាទៅជាឱកាសដើម្បីរៀនសូត្រ អភិវឌ្ឍន៍ខ្លួន និងការកសាងរបៀបគិតឱ្យមានភាពវិជ្ជមានជាងមុន។

៣. ភាពច្បាស់លាស់ក្នុងការសន្ទនា ៖ ការសន្ទនាគ្នាត្រូវការភាពជាក់លាក់ និងច្បាស់ៗ ហើយប្រើប្រាស់ពាក្យសាមញ្ញៗ ដើម្បីកាត់បន្ថយការយល់ច្រឡំ កាត់បន្ថយជម្លោះ និងធ្វើឱ្យភាគីម្ខាងទៀតងាយស្រួលយល់ និងផ្តល់ការឆ្លើយតបស្របតាមតម្រូវការផងដែរ។

៤. កិច្ចសហការគ្នា ៖ គ្មានភាពភាពជោគជ័យណា ដែលមិនត្រូវការមនុស្សក្នុងការសហការគ្នាទេ ជាពិសេសក្នុងដំណើរការប្រកបវិជ្ជាជីវៈ និងការសិក្សា។ ជំនាញនៃការសហការ បានជំរុញនូវការបង្កើតថ្មី ក៏ដូចជាការរួមគ្នាបង្កើតសមិទ្ធផលធំៗ តួយ៉ាងដូចជា ការធ្វើគម្រោងសិក្សាស្រាវជ្រាវ ត្រូវការឱ្យមនុស្សចាំបាច់ត្រូវចេះធ្វើការជាក្រុម មានវិន័យក្នុងការកំណត់ពេលវេលា ការចែករំលែកគំនិត និងពង្រឹងការកសាងក្រុមជាដើម។

៥. ជំរុញផលជះជាវិជ្ជមានក្នុងសង្គម ៖ ការចង់ដឹងចង់ឮបន្ថែម ការចេះសហការ ការសម្របខ្លួន និងការទំនាក់ទំនងជាកត្តាសំខាន់រួមចំណែកដល់ការសម្រួច​វិជ្ជាជីវៈ​អាជីពផ្ទាល់ខ្លួន ប៉ុន្តែដើម្បីរក្សាដំណើរមួយនេះឱ្យមានរយៈពេលយូរទៅបាន ត្រូវការឱ្យគិតលើសពីប្រយោជន៍ផ្ទាល់ខ្លួន។ លើសពីការគិតចំពោះសមិទ្ធផលផ្ទាល់ខ្លួន ចង់បានន័យថា បន្ថែមការគិតគូរអំពីប្រយោជន៍ក្នុងសង្គម ជាការគិតមួយដែលផ្តល់ផលជះវិជ្ជមានទៅកាន់សហគមន៍ដែលខ្លួនរស់នៅ ការគិតបែបនេះជាការផ្សារភ្ជាប់ស្មារតីខ្លួនឯងជាមួយនិងសង្គម ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងខ្លួនឯង និងសង្គមជាតិ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។