ឧកញ៉ា ប៉ិច បូឡែន ៖ AI ជួយឱ្យមនុស្សម្នាក់ ឬស្ថាប័នមួយបង្កើនផលិតភាពនិងប្រសិទ្ធភាពខ្ពស់ជាងមុន ប៉ុន្តែគួរប្រើដោយទំនួលខុសត្រូវ

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ លោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានទទួលការបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ ពីក្រុមហ៊ុន CodingGate ។ ក្នុងកម្មវិធីបើកនោះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក Westline Education Group បានស្នើដល់លោកគ្រូអ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ យកចិត្តទុកដាក់ទទួលយកការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍចំណេះជំនាញនេះ ដោយថា បច្ចេកវិទ្យា AI នឹងជួយបង្កើនផលិតភាពការងារ ស្របតាមបរិបទសង្គមឌីជីថលនាពេលបច្ចុប្បន្ន។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន បច្ចេកវិទ្យា AI អាចធ្វើឱ្យមនុស្សម្នាក់ ពូកែជាងមនុស្សម្នាក់ទៀត, លោកថា បច្ចេកវិទ្យានេះ មិនអាចបំបាត់ការងារមនុស្សទាំងស្រុងនោះទេ ប៉ុន្តែបច្ចេកវិទ្យានេះ នឹងជួយមនុស្សម្នាក់ទៀត ឬក្រុមហ៊ុនមួយ ឱ្យពូកែជាងក្រុមហ៊ុនមួយទៀត។ ដូច្នេះ លោកស្នើដល់លោកគ្រូអ្នកគ្រូ បុគ្គលិកថ្នាក់ដឹកនាំទាំងអស់ ត្រូវអភិវឌ្ឍចំណេះជំនាញរបស់ខ្លួន ដើម្បីបង្កើនផលិតភាពឱ្យកាន់តែប្រសើរជាងមុន។ “…ផលិតភាពរបស់យើងដែលរត់មិនទាន់ មិនមែនប្រណាំងជាមួយ AI ទេ តែប្រឡងប្រណាំងជាមួយក្រុមដែលមានបច្ចេកវិទ្យាខ្ពស់ជាងយើង”។

ទោះជា AI វានឹងជួយឱ្យមនុស្សពូកែជាងមុនក្តី តែលោកឧកញ៉ា ប៉ិច បូឡែន ស្នើដល់លោកគ្រូអ្នកគ្រូ បុគ្គលិកទាំងអស់ សូមប្រើដោយទំនួលខុសត្រូវ ប្រើដោយប្រយ័ត្នប្រយ៉ែង ហើយប្រើជាប្រយោជន៍ តាមរយៈការសិក្សាស្រាវជ្រាវ។

ក្នុងឱកាសនោះ លោក សុខ សុភមង្គល នាយកប្រតិបត្តិ នៃក្រុមហ៊ុន Codingate Technology មានប្រសាសន៍ថា WEG នឹងឈានជើងចូលទៅទីផ្សារអន្តរជាតិ ដូច្នេះការអភិវឌ្ឍសមត្ថភាព គឺជារឿងសំខាន់។ យ៉ាងណាលោកថា បច្ចេកវិទ្យា AI មិនមែនចូលមកជំនួសយើងនោះទេ ប៉ុន្តែវាមកបង្កើនប្រសិទ្ធភាព ដើម្បីឱ្យក្រុមហ៊ុនកាន់តែមានការប្រកួតប្រជែង។ “ពេលដែលបច្ចេកវិទ្យាចូលមក គឺផលគុណនៃប្រសិទ្ធភាពគឺ ២ ទៅ៤ដង មានន័យថា យើងបំពាក់បច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រង ឬបច្ចេកវិទ្យាណាមួយចូលទៅក្នុងដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់យើង វាអាចជួយយើង២ ទៅ៤ដង”។

សូមជំរាបជូនថា សម្រាប់វគ្គបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំនេះ លោកគ្រូអ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ទទួលបានការបណ្តុះបណ្តាលពី ការប្រើប្រាស់ AI ក្នុងការសរសេរលិខិតរដ្ឋបាល, ការប្រើប្រាស់ AI សរសេរគោលការណ៍ និងរៀបចំអត្ថាធិប្បាយការងារបុរគ្គលិក, ការប្រើប្រាស់ AI សម្រាប់ការរៀបចំកម្មវិធីសិក្សា, ក៏ដូចជាការប្រើប្រាស់ AI សម្រាប់ផ្នែកលក់ និងទីផ្សារជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *