WE Forum ៖ ការ​រៀបចំ​លំហ​បៃតង​ក្នុងទីក្រុង​បាន​ល្អ ជា​ចំណែក​កាត់​បន្ថយ វិបត្តិ​ថប់បារម្ភ និង​ការ​បាក់​ទឹកចិត្ត

សុខភាពផ្លូវចិត្តប្រជាជនរស់នៅទីក្រុង មិនគ្រាន់​តែ​រងឥទ្ធិពល​ពីកត្តា​ជីវសាស្ត្រ និងបរិបទ​សង្គមដែល​ពួកគេរស់នៅ​ប៉ុណ្ណោះទេ វាត្រូវ​បានបង្កប់​នូវ​ក្នុង​ចង្វាក់​រចនាសម្ព័ន្ធ និង​ទំហំនៃ​ទីក្រុង​ផងដែរ។ ខណៈ​ពេលដែល​ទីក្រុង​កំពុង​កើន​ឡើង និន្នាការ​នេះ បង្ហាញកាន់​តែ​ច្បាស់​ថា ការ​ឌីហ្សាញ អភិបាលកិច្ច និង​ការ​គ្រប់គ្រង​បរិស្ថាន​ទីក្រុង មិនមែន​ជាកង្វល់​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​នោះទេ ប៉ុន្តែជា​បញ្ហា​សុខភាព​សាធារណៈ។

ក្នុងចំណោម​បញ្ហា​ប្រឈម​បន្ទាន់​បំផុត​របស់​ពិភពលោក ជំងឺ​បាក់ទឹកចិត្ត គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត​មួយ ខណៈ​បច្ចុប្បន្ន​ជំងឺ​នេះ ជាវិបត្តិ​សុខភាព​ឈាន​មុខ​គេ​របស់​ពិភពលោក។ បរិបទ​បច្ចុប្បន្ន ការអន្តរាគមន៍​ព្យាបាលនៅ​តែ​មានសារៈសំខាន់ ទីធ្លាដែល​មនុស្សរស់នៅ ផ្លាស់ទី និង​ទាក់ទង​គ្នា មានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ផ្លូវចិត្ត​បុគ្គលម្នាក់ៗ។ ភស្ដុតាង​បង្ហាញ​ថា នៅ​ពេល​គេ​ឌីហ្សាញ​ទីក្រុង​ដោយ​មិន​គិតពី​លំហ​ដែល​អំណោយ​ផល​ដល់​សុខុមាលភាព​ វានឹង​ជះឥទ្ធិពល​លើ​អារម្មណ៍ ទំនាក់ទំនង ការទប់ទល់​នឹង​ភាព​តានតឹង និង​សកម្មភាព របស់​អ្នក​រស់នៅ​ទីក្រុង។

ការឌីហ្សាញ​ទីក្រុង ដែល​អាច​នាំឱ្យ​ប្រជាជន​មាន​វិបត្តិ​ថប់បារម្ភ

ការ​ទទួល​ស្គាល់​នេះ បាននាំ​ឱ្យមាន​ការ​លេចចេញ​នូវ​ការ​យល់ដឹង​ថ្មី​អំពីអ្វី ដែល​អាច​ហៅថា «ទីក្រុង​ថប់បារម្ភ – anxious cities» ជាគំនិត​ចាប់​យក​វិធីដែល​មានលក្ខណៈ​ស្រពិចស្រពិល នៃ​ការ​រចនា​ទីក្រុង ដែល​បង្កើន​ហានិភ័យ​នៃភាព​តាន​តឹងចិត្ត។

«ទីក្រុង​ថប់បារម្ភ» គឺ​ជាពាក្យ ដែល​ត្រូវ​ពិពណ៌នា​អំពី​បរិស្ថាន​ទីក្រុង ដែល​ឥទ្ធិពល​ប្រមូលផ្ដុំ​នៃការឌីហ្សាញ​លំហ ហេដ្ឋារចនាសម្ព័ន្ធ និង​លក្ខខណ្ឌ​សង្គម បាន​រួម​ចំណែក ដោយ​អចេតនា​ដល់ភាព​តានតឹង​ផ្លូវ​ចិត្តរ៉ាំរ៉ៃ។ គំនិត​នេះ ផ្ដល់នូវ​កញ្ចក់​មួយសម្រាប់​ពិនិត្យ​មើល​ពីរបៀប​ដែល សំលេង​រំខាន ការ​ចល័ត​ទីក្រុង ការបែក​ខ្ញែក​នៃលំហ និង​កង្វះនៃ​ហេដ្ឋា​រចនាសម្ព័ន្ធបៃតង មាន​ឥទ្ធិពល​មកលើ​សុខុមាល​ភាព​ផ្លូវចិត្ត។ នេះ​ចាំបាច់​បង្កើត​ក្របខ័ណ្ឌ​មួយ ដើម្បី​គាំទ្រ​វិធីសាស្ត្រ​ប្រកប​ដោយ​បរិយាប័ន្ន ការ​ការពារ និង​និរន្តរភាព​ផ្លូវចិត្ត ចំពោះ​ការរៀបចំ​ផែនការ និង​គោល​នយោបាយ​ទីក្រុង។

ទម្រង់​ទីក្រុង ជាកត្តា​កំណត់​នៃសុខុមាល​ភាព​ផ្លូវចិត្ត

ទីក្រុង​អាច​ជំរុញ​អារម្មណ៍​វិជ្ជមាន​សម្រាប់​អ្នករស់នៅ ប៉ុន្តែក៏អាច​ធ្វើឱ្យអ្នករស់នៅ​ទទួល​អារម្មណ៍​អវិជ្ជមាន​ដូចគ្នាដែរ។ បរិយាកាស​ទីក្រុង ដែល​ពោរពេញ​ដោយ​សំឡេង​រំខាន​ឥត​ឈប់ឈរ ភាព​ចង្អៀត​ណែន​ណាន់​តាន់​តាប់​ប្រព័ន្ធ​ដឹកជញ្ជូន​មិន​គ្រប់គ្រាន់ និង​កង្វះ​លំហ​បៃតង នឹង​ជំរុញឱ្យ​អ្នករស់នៅ​កើនឡើង​អារម្មណ៍​អវិជ្ជមាន។ នៅពេល​ដែលទីក្រុង​ត្រូវបាន​ឌីហ្សាញ​ឡើង ដោយ​មិនគិត​ពីបទពិសោធន៍​រស់នៅ​របស់​ប្រជាជន នោះពួកគេ​នឹងប្រឈម​នឹងទុក្ខព្រួយ ព្រម​ទាំង​ភាពសោកសៅ​ក្នុងការរស់​នៅ​ប្រចាំថ្ងៃ។ ក្នុង​ទីក្រុង​ម៉ិកស៊ិក ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សង្កាត់ ដែល​ការ​ឌីហ្សាញ​មិនអំណោយផល​សម្រាប់​សុខុមាលភាព​ផ្លូវចិត្ត មាន​ប្រជាជន​ដែល​កើត​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន​ជាង​សង្កាត់​ទូទៅ ជាពិសេស ក្នុង​ចំណោម​ស្ត្រី ដែល​ពួកគេ​មាន​វិបត្តិ​ដំណេក និង​មាន​អារម្មណ៍​ថា អស់​កម្លាំង​ជាប្រចាំ។

ថាមពល​នៃហេដ្ឋារចនាសម្ព័ន្ធ​បៃតង ក្នុង​ការ​ស្ដារ​តុល្យភាព​អារម្មណ៍

ទីក្រុង​ដែល​ពោរពេញ​ទៅដោយ​បរិស្ថាន​ធម្មជាតិ គឺលើស​ពីការ​មាន​ដើមឈើ ប៉ុន្តែ​នេះគឺជា​កម្លាំង​ក៏ស្ងប់ស្ងាត់ សម្រាប់​ការ​ព្យាបាល​ផ្លូវចិត្ត។ ក្នុង​ចំណោម​ការ​រកឃើញ ដែល​ជាប់​លាប់​បំផុត ក្នុង​ការស្រាវជ្រាវ​សុខភាព​សាធារណៈ គឺ​តួនាទី​ការពារ​លំហបៃតង ក្នុង​ការគាំទ្រ​ដល់​សុខុមាល​ភាព​ផ្លូវចិត្ត។ ដើមឈើ សួនច្បារ ឧទ្យាន និង​សូម្បី​តែ​រងបន្លែ សុទ្ធតែអាច​រួមចំណែក​ស្ដារសុខភាព​ផ្លូវចិត្ត ព្រមទាំង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធអេកូឡូស៊ី។ ក្នុងទីក្រុង​នានា​របស់​ប្រទេស​កាណាដា ការ​សិក្សា​អំពី​ព្រៃឈើក្នុង​ទីក្រុង បាន​បង្ហាញ​ថា អ្នក​រស់នៅ​ក្បែរ​តំបន់បៃតង ដែល​មាន​គុណភាព​ខ្ពស់ បាន​រាយការណ៍​ថា ពួកគេ​មាន​បញ្ហាផ្លូវចិត្ត​តិចតួច និង​មាន​ឯករាជ្យ​ភាពផ្នែក​ហិរញ្ញវត្ថុ។

យ៉ាងណា​ក៏ដោយ ការ​ទទួលបាន​លំហ​បៃតងសម្រាប់​ការរស់នៅ​តែមិន​ស្មើគ្នា។ ទៅតាម​ទីក្រុង​ជាច្រើន សង្កាត់​ដែល​មាន​ចំណូលទាប គឺមិនសូវ​ជាមាន​ធម្មជាតិ​ពណ៌បៃតង​ក្បែរភូមិឋាន​របស់​គេទេ ដែល​បង្ក​ហានិភ័យ នៃ​ភាពតានតឹង និង​ការ​បាក់​ទឹកចិត្ត​ខ្ពស់។

ការ​រៀបចំ​ផែនការទីក្រុង​សម្រាប់​និរន្ត​រភាព​អារម្មណ៍

ការរៀប​ចំ​ទីក្រុង គឺលើស​ពីការរៀបចំ​ហេដ្ឋ​រចនាសម្ព័ន្ធ និង​ការ​ដឹកជញ្ជូន។ វាជា​ប្រព័ន្ធ​អេកូឡូ​ស៊ីអារម្មណ៍ ជា​កន្លែង​ផ្ទុក​នូវការ​ចងចាំ ការ​បម្លាស់ទី និង​បង្កើត​អត្ថន័យ​សម្រាប់​ការ​រស់នៅ។ ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ទុក្ខលំបាក​ផ្ទាល់​ខ្លួន​សម្រាប់​បុគ្គលផង និង​ជាបញ្ហា​ប្រឈម​សាធារណៈ​ផង បញ្ហា​នេះ​ឆ្លុះបញ្ចាំង​មិនត្រឹមតែ​ជា​អ្វីដែល​កើត​ឡើង​លើ​បុគ្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពាក់ព័ន្ធ​នឹង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​គេដែរ។ ខណៈពេល​ដែល​តម្រូវ​ការថែទាំ​ផ្នែកវិជ្ជសាស្ត្រ​នៅតែ​មិនអាច​ខ្វះបាន ការ​បង្ការ​ទុកមុន អាច​ផ្ដើមពី​ជម្រើស​មួយ ដែល​ធ្វើឡើង​ដោយ​អ្នក​រៀបចំ​ផែនការ និង​អ្នកបង្កើត​គោល​នយោបាយ​ទីក្រុង លើ​កន្លែង​ដែល​ត្រូវ​ដាំដើម​ឈើ និង​របៀប​ដែល​លំហបៃតង​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ព្រមទាំង​មនុស្ស និង​ធម្មជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។