អ្នកជំនាញបង្ហាញ ៥ហេតុផល ដែលអ្នកគួរជៀសវាងការទទួលទានអាហារកក

ការញ៉ាំអាហារកក អាចបង្កផលប៉ះពាល់ជាច្រើនដល់សុខភាព ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ដាយក្រោយពេលញ៉ាំ។ បច្ចុប្បន្ន យើងទាំងអស់គ្នាចូលចិត្តញ៉ាំអាហារកក ព្រោះអាចជួយសន្សំសំចៃ ទាំងថវិកា និងពេលវេលា ប៉ុន្តែយើងភ្លេចគិតថា អាហារប្រភេទនេះនឹងបង្កគ្រោះថ្នាក់ដល់រាងកាយ និងសុខភាព។

បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភអ្នកស្រី Manisha Chopra បានបង្ហាញពីហេតុផលចំនួន ៥ដែលអ្នកគួរជៀសវៀងការញ៉ាំអាហារកក៖

១. ជំងឺបេះដូង ៖ អាហារកក ឬចំណី ដែលបានវេចខ្ចប់ មានផ្ទុកនូវសារជាតិខ្លាញ់ ដែលអាចនាំឱ្យមានហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺស្ទះសរសៃឈាម។ ខ្លាញ់ដែលផ្ទុកក្នុងអាហារប្រភេទនេះ បង្កើនជាតិកូលេស្ដូរ៉លអាក្រក់ (LDL) និងបន្ថយកូលេស្ដូរ៉លល្អ (HDL)ល្អក្នុងរាងកាយ ដែលរួមចំណែកបង្កឱ្យមានជំងឺបេះដូង។ ជាមួយគ្នានេះ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភ Manisha Chopra បានលើកឡើងថា «សូដ្យូមដ៏ខ្ពស់ក្នុងអាហារប្រភេទនេះ ក៏បង្កើនកម្រិតកូលេស្ដូរ៉លក្នុងខ្លួនឱ្យកាន់តែខ្ពស់»។

២. មានសារធាតុចិញ្ចឹមតិចតួច ៖ ការបង្កកអាហាររយៈពេលយូរ អាចកាត់បន្ថយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលមាននៅក្នុងអាហារ។ ដូច្នេះ អាហារកក មិនសូវមានជីវជាតិដូចអាហារស្រស់នោះទេ ហើយក្រោយពេលញ៉ាំក៏មិនទទួលបានថាមពលច្រើននោះដែរ។

៣. រសជាតិមិនឆ្ងាញ់ ៖ ជាទូទៅ អាហារស្រស់តែងតែមានសោភណ្ឌភាព រសជាតិ និងក្លិនឈ្ងុយគួរឱ្យចង់ទទួលទាន ជាងអាហារកក។ និយាយទៅ លក្ខណៈសម្បត្តិ និងរសជាតិរបស់អាហារកក គឺមិនអាចប្រៀបធៀបទៅនឹងអាហារស្រស់នោះទេ។

៤. ហានិភ័យជំងឺមហារីកលំពែង ៖ បើយោងតាមការស្រាវជ្រាវរបស់អ្នកស្រី Chopra បានបង្ហាញថា ការញ៉ាំអាហារកក អាចនាំឱ្យកើតមានជំងឺមហារីកលំពែង និងជំរុញឱ្យមានជំងឺមហារីក។ ហានិភ័យអាចកើតឡើង ដោយសារតែសារធាតុគីមី ដែលមានក្នុងអាហារ។

៥. បង្កើនសម្ពាធឈាម ៖ យោងតាមការសិក្សាបង្ហាញថា អាហារកកអាចបង្កើនសម្ពាធឈាមក្នុងរាងកាយមនុស្ស ព្រោះវាមានផ្ទុកនូវជាតិសូដ្យូមច្រើន។ ការទទួលទានជាតិសូដ្យូមច្រើនពេក ក៏បង្កើនហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។

ជាមួយគ្នានេះ អ្នកជំនាញក៏បានបង្ហាញអំពីអាយុកាលនៃអាហារកកផងដែរ ព្រោះអាហារទាំងអស់មិនដាក់បង្កកទុករហូតនោះទេ។ ជាទូទៅអាហារ ដែលយើងដាក់ក្នុងទូរទឹកកកគឺមិនអាចលើសពី ៦ខែនោះទេ។ អ្នកស្រី Chopra បានបង្ហាញថា៖

  • បន្លែអាចដាក់ឱ្យកកក្នុងរយៈពេលចាប់ពី ៣ ទៅ៤ខែ
  • ផ្លែឈើអាចដាក់ឱ្យកកក្នុងរយៈពេលចាប់ពី ៤ ទៅ៥ខែ
  • ត្រីអាចដាក់ឱ្យកកក្នុងរយៈពេល ៤ខែ
  • សាច់អាចដាក់ឱ្យកកក្នុងរយៈពេល ៣​ ទៅ៤ខែ

ជាចុងក្រោយ អ្នកជំនាញខាងលើបានបញ្ជាក់ថា អ្នកដែលមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម បញ្ហាបេះដូង ជំងឺមហារីក ឬជំងឺផ្សេងៗទៀត គួរជៀសវាងការញ៉ាំអាហារកកជាចាំបាច់។ ម្យ៉ាងទៀត ប្រសិនបើប្រវត្តិគ្រួសារអ្នកធ្លាប់មានអ្នកកើតជំងឺទាំងនេះ មិនគួរញ៉ាំអាហារកកញឹកញាប់ពេកទេ ព្រោះវាអាចបង្កឱ្យមានបញ្ហាសុខភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...