បណ្ឌិត ឈត ប៊ុនថង ៖ ការបណ្តុះបណ្តាលជំនាញមរតកដូនតា ដើម្បីរក្សាអភិរក្សអត្តសញ្ញាណវប្បធម៌ និងអរិយធម៌ខ្មែរ

ភ្នំពេញ – ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» នឹង​ត្រូវ​រាជរដ្ឋាភិបាលដាក់បញ្ចូលទៅ​ក្នុង​ក្របខណ្ឌបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០២៤ខាងមុខ ។ សម្រាប់​លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន​ទំនាក់ទំនងវប្បធម៌ អប់រំ និង​ទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» គឺជារឿងសំខាន់ ក្នុងការ​រក្សា​អភិរក្ស​នូវ​អត្តសញ្ញាណវប្បធម៌ និង​អរិយធម៌ខ្មែរ។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» មិនមែនមានន័យថា យើងទប់ស្កាត់មិនឱ្យមានការបង្កើតថ្មី ឬគំនិតច្នៃប្រឌិតនោះទេ ប៉ុន្តែត្រូវធ្វើឱ្យមានជម្រើសច្រើន។ លោកបណ្ឌិតបន្តថា ប្រសិនបើទាក់ទងនឹងចម្លាក់ សិល្បៈ គំនូរ ម្ហូបអាហារ ការស្លៀកពាក់ ត្រូវបង្ហាញទាំងសម័យបុរាណ សម័យកណ្ដាល និងសម័យទំនើប កុំឱ្យមានតែសម័យទំនើបប៉ុន្តែមិនមានបង្ហាញពីវប្បធម៌ពីសម័យបុរាណ និងសម័យកណ្ដាលឱ្យប្រជាជនបានស្គាល់។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

“ខ្ញុំគិតថាទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» ដូចជា ការឆ្លាក់ ការសូន្យរូប ជំនាញវិជ្ជាជីវៈផ្សេងៗដែលបុព្វបុរសបង្កើតមក គឺគួរតែមានការបណ្តុះបណ្តាលដើម្បីឱ្យមានការបន្តវេន ព្រមទាំងជំរុញឱ្យមាននិរន្តរភាពនូវអ្វីដែលជាមរតកវប្បធម៌ ចំណេះដឹង និងពុទ្ធិផ្សេងៗរបស់បុព្វបុរសខ្មែរ”

ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ប្រសិនបើយើងមិនបានបង្រៀន ឬបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជា «មរតកដូនតា» រួមមាន នៅក្នុងសិល្បៈ វប្បធម៌ ម្ហូបអាហារ សម្លៀកបំពាក់ ឬអ្វីផ្សេងទៀតរបស់ខ្មែរនោះទេ មានន័យថា យើងបានលុបនូវប្រភពឬសគល់ ឬអត្តសញ្ញាណនៃវប្បធម៌ខ្មែរ អរិយធម៌ខ្មែរ ដែលនាំឱ្យបាត់បង់វប្បធម៌ បាត់បង់អត្តសញ្ញាណខ្មែរមួយផ្នែក។ ដូច្នេះ គួរបន្តបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ «មរតកដូនតា» ហើយបើកចិត្តទទួលយកការអភិវឌ្ឍគំនិតថ្មីៗ បូកផ្សំអ្វីដែលជាមរតកដូនតា ដើម្បីធ្វើឱ្យការរីកចម្រើនរបស់យើងកាន់តែមានវិសាលភាពធំធេង និងជាសេចក្ដីត្រូវការរបស់មនុស្សក្នុងសង្គមបច្ចុប្បន្នផងដែរ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

“ប្រសិនកូនខ្មែរមិនចេះជំនាញវិជ្ជាជីវៈមរតកដូនតាខ្លួន នៅពេលមានជាតិសាសន៍ណាមួយគេចង់សរសេរប្រវត្តិសាស្រ្ត ឬគេចង់បន្លំរឿងវប្បធម៌ គេចង់បកស្រាយបែបណាមួយនោះ យើងមិនមានមូលដ្ឋានអ្វីមួយក្នុងការពន្យល់ បង្ហាញ និងបកស្រាយនោះឡើយ”

តាមការបញ្ជាក់របស់ លោកបណ្ឌិត ឈត ប៊ុនថង ដើម្បីអាចរក្សាបាននូវមរតកវប្បធម៌ដូនតាខ្មែរ គឺត្រូវមានការរួមចំណែកពីអ្នកសិក្សាស្រាវជ្រាវ ឬអ្នកជំនាញ ប្រមូលចងក្រងពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ ចាប់តាំងពីសម្លៀកបំពាក់ រចនាបទសាងសង់លំនៅឋាន រចនាបទសាងសង់ប្រាសាទ ឬជាការផលិតជាឧបករណ៍ប្រើប្រាស់ផ្សេងៗ រួមទាំងរចនាបទនៃការចម្លាក់។ លើសពីនេះ សូមអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញចងក្រងជាសៀវភៅ ឬវីដេអូ ដើម្បីបង្ហាញប្រជាពលរដ្ឋទូទៅអំពីប្រវត្តិរឿងរ៉ាវនៃអត្តសញ្ញាណខ្មែរ គំរូ ក្បួនខ្នាត ក្នុងការឆ្លាក់ គូរ ឬសូន្យរូបទាំងអស់នោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...