អភិវឌ្ឍសមត្ថភាពយុវជនសំខាន់ តែការអប់រំកុមារ និងអ្នកបណ្តុះបណ្តាលយុវជនរឹតតែត្រូវការយកចិត្តទុកដាក់ ដើម្បីជាស្ពានអភិវឌ្ឍសមត្ថភាពយុវជន និងសង្គមជាតិ

ក្នុងសុន្ទរកថាបិទសិក្ខាសាលាអប់រំស្តីពី «ការកសាងអត្តចរិតជាវិជ្ជមានរបស់យុវជនដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ» នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លើកឡើងថា ការអភិវឌ្ឍសមត្ថភាពយុវជន ជាកត្តាចម្បងដើម្បីរុញសេដ្ឋកិច្ចជាតិទៅមុខ តែដើម្បីចម្លងយុវជនឱ្យក្លាយជាមូលធនមនុស្សបាន ការយកចិត្តទុកដាក់លើការអភិវឌ្ឍកុមារ និងអ្នកបណ្តុះបណ្តាលយុវជនរឹតតែមិនអាចខ្វះបាន។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បញ្ជាក់ថា ស្របពេលប្រទេសកម្ពុជា កំពុងអភិវឌ្ឍខ្លួនឆ្ពោះទៅរកប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ការចូលរួមចំណែករបស់យុវជនដែលពោរពេញដោយសមត្ថភាព ចំណេះ ជំនាញ ផ្នត់គំនិត និងអត្តចរិតវិជ្ជមាន ជាកម្លាំងចលករដ៏សំខាន់ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល។

បើតាមប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ ការអភិវឌ្ឍសមត្ថភាពយុវជនសំខាន់មែន ប៉ុន្តែដើម្បីបណ្តុះយុវជនជាមូលធនមនុស្សបាន យើងមិនត្រូវភ្លេចពីការអភិវឌ្ឍលើកុមារ និងអ្នកផ្ទេរចំណេះដឹង ឬអ្នកបណ្តុះបណ្តាលយុវជននោះទេ។ យុវជន ដែលនៅចំណុចកណ្តាលត្រូវការការសំលៀង ដុសខាត់ ដើម្បីឱ្យឫសរឹងមាំតាំងពីក្មេង ហើយបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈការណែនាំ បណ្តុះបណ្តាល តម្រង់ទិសពីលោកគ្រូ អ្នកគ្រូ ក៏ដូចជាមជ្ឈដ្ឋានជុំវិញខ្លួនបន្ថែមទៀត។

អភិវឌ្ឍសមត្ថភាពយុវជនសំខាន់ តែការអប់រំបណ្តុះបណ្តាលកុមារ និងអ្នកបណ្តុះបណ្តាលយុវជន រឹតតែត្រូវការយកចិត្តទុកដាក់ដើម្បីជាស្ពានអភិវឌ្ឍសមត្ថភាពយុវជន និងសង្គមជាតិទាំងមូល

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា

ជាមួយគ្នានេះ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានកោតសរសើរ និងថ្លែងអំណរគុណជាខ្លាំងដល់ លោកគ្រូ អ្នកគ្រូ អ្នកបណ្តុះបណ្តាល ព្រមទាំងរៀមច្បង ដែលបានលះបង់ពេលវេលាចូលរួមសិក្ខាសាលាអប់រំពេញមួយថ្ងៃដើម្បីទទួលបានពុទ្ធិថ្មីៗទៅបង្ហាត់បង្រៀន បណ្តុះបណ្តាល ក៏ដូចជាចែករំលែកដល់យុវជនជំនាន់ក្រោយ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្រ្វែងខ្លីន ខូវី អេឌ្យូខេសិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាអប់រំស្តីពី «ការកសាងអត្តចរិតជាវិជ្ជមានរបស់យុវជនដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ» នៅសាកលវិទ្យាល័យខេមតិច ដែលធ្វើបទបង្ហាញ និងចូលរួមជជែកពិភាក្សាដោយអ្នកជំនាញក្នុងវិស័យអប់រំល្បីៗ ទាំងនៅប្រទេសកម្ពុជា និងអាម៉េរិក ដើម្បីចែករំលែកចំណេះដឹង និងជំរុញការស្វែងយល់ស៊ីជម្រៅបន្ថែម លើការកសាងផ្នត់គំនិត ការពង្រឹងអត្តចរិតជាវិជ្ជមាន ដល់យុវជន និងជំរុញការចូលរួមអភិវឌ្ឍខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិកម្ពុជាទាំងមូល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...