អ្នកនិពន្ធជនជាតិចិនលោក Hai Ya ទទួលពានរង្វាន់ Hugo Awards ប្រលោមលោកបែបវិទ្យាសាស្ត្រ

ពិធីប្រកាសពានរង្វាន់ Hugo Awards ប្រចាំឆ្នាំ២០២៣ បានប្រព្រឹត្តិទៅក្រោមបរិយាកាសដ៏រីករាយមានអត្ថន័យបំផុតសម្រាប់អ្នកនិពន្ធ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសារព័ត៌មានកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ។ អ្នកនិពន្ធជនជាតិចិនលោក Hai Ya បានក្លាយជាម្ចាស់ពានរង្វាន់ Hugo Awards ឆ្នាំ២០២៣ លើស្នាដៃប្រលោមលោកចំណងជើងថា “The Space-Time Painter” ដែលជាស្នាដៃតែងនិពន្ធបែបវិទ្យាសាស្ត្រល្អផ្តាច់គេប្រចាំឆ្នាំ ។

កម្មវិធីនេះបានប្រព្រឹត្តិទៅនៅក្នុងសន្និបាតប្រតិដ្ឋវិទ្យាសាស្រ្តពិភពលោកលើកទី៨១ (The World Science Fiction Convention) នៅទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិន ។ ប្រទេសចិនបានអភិវឌ្ឍន៍ទីក្រុង Chengdu ជាទីក្រុងរីកចម្រើនបច្ចេកវិទ្យា និងត្រៀមខ្លួនសម្រាប់សន្និបាតប្រតិដ្ឋវិទ្យាសាស្រ្តពិភពលោកឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់ CGTN របស់ចិន ។

លោក Hai Ya បានក្លាយជាអ្នកនិពន្ធផ្នែកប្រតិដ្ឋវិទ្យាសាស្រ្តទី៣ របស់ចិនដែលទទួលបានពានរង្វាន់ Hugo Awards បន្ទាប់ពីលោក Liu Cixin និងលោក Hao Jingfang ។ បន្ទាប់ពីទទួលបានពានរង្វាន់នេះ លោក Hai Ya បាននិយាយថា លោកមានចំណង់ចំណូលចិត្តទៅនឹងគំនិតស្រមើស្រមៃបែបវិទ្យាសាស្ត្រតាំងពីកុមារភាព ។ ការតែងនិពន្ធដែលមានគំនិតវិទ្យាសាស្ត្រខ្ពស់ជួយឱ្យអ្នកអានមានចំណេះដឹងជីវិតទូលំទូលាយ ។ ចំណែកការដាក់បញ្ចូលគំនិតរបស់លោកទៅក្នុងកម្រងសំណេរប្រលោមលោក ជួយឱ្យមនុស្សយល់កាន់តែច្បាស់ពីគុណតម្លៃនៃវិទ្យាសាស្ត្រ និងហ៊ានបង្កើតក្តីស្រមៃដែលអាចទៅរួច ។

តាមការបញ្ជាក់របស់លោក Hai Ya ប្រលោមលោក The Space-Time Painter បានបោះពុម្ពក្នុងឆ្នាំ២០២២ ។ គំនិតតែងប្រលោមលោកនេះឡើងគឺផ្អែកតាមបទពិសោធន៍ជីវិតរបស់វិចិត្រករជនជាតិចិនដ៏ប៉ិនប្រសប់ម្នាក់ឈ្មោះ Wang Ximeng ដែលបានបង្កើតគំនូរទេសភាពប្រវែង ១២ម៉ែត្រ និយាយពីលំហទេសភាពកំពូលភ្នំរាប់ពាន់ និងទន្លេ ។ ស្នាដៃ The Space-Time Painter បានបង្ហាញពីទស្សនទានគំនិតវប្បធម៌ចិន គំនិតនយោបាយ ការរីកចម្រើនសង្គមនិងបច្ចេកវិទ្យា ព្រមទាំងបទពិសោធន៍ជីវិតនានា ។

សូមបញ្ជាក់ថា សន្និបាតប្រតិដ្ឋវិទ្យាសាស្រ្តពិភពលោកលើកទី៨១ នៅទីក្រុង Chengdu ប្រទេសចិន មានវាគ្មិនកត្តិយសអញ្ជើញចូលរួមសរុបប្រមាណជាង ១ពាន់ពីររយនាក់ និងអ្នកពាក់ព័ន្ធចូលរួមជាង ២ម៉ឺននាក់មកពី ៣៥ប្រទេស ។ សន្និបាតវិទ្យាសាស្ត្រនេះ បានជជែកពិភាក្សាលើប្រធានបទវិទ្យាសាស្រ្តពាក់ព័ន្ធចំនួនជាង ២០០ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។ ពានរង្វាន់ Hugo Awards បង្កើតឡើងកាលពីឆ្នាំ១៩៥៣ គឺជាពានរង្វាន់ប្រចាំឆ្នាំដែលប្រគល់ដោយសមាគមការប្រតិដ្ឋខាងវិទ្យាស្ត្រពិភពលោក ដើម្បីរំលឹកអ្នកនិពន្ធលោក Hugo Gernsback ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...