យុទ្ធសាស្ត្រសន្សំពេល និងជំរុញផលិតភាពការងារ

ការចំណាយពេលយ៉ាងច្រើនដើម្បីប្រតិបត្តិការងារប្រចាំថ្ងៃក្នុងរយៈពេលយូរៗ​ ទោះបីជាធ្វើច្រើនដងមកហើយនេះជាបញ្ហាទូទៅមួយ ដែលមនុស្សមិនសប្បាយចិត្តជាមួយនឹងការចំណាយពេលជាច្រើន ប៉ុន្តែបានសមិទ្ធិផលតិច ខណៈពេលដែលបានធ្វើផែនការ បានបែងចែកការងារ ព្យាយាមផ្តោតអារម្មណ៍ ឬក៏ប្រឹងប្រែងក្នុងវិធីសាស្រ្តនានា។ ឆ្លើយតបទៅនឹងចំណោទបញ្ហាមួយនេះ គេហទំព័រ Harvard Business Review បានបង្ហាញយុទ្ធសាស្ត្រ ដើម្បីសន្សំពេលនិងជំរុញផលិតភាពការងារ។

១. សួរបញ្ជាក់អំពីការរំពឹងទុក ៖​ ការពិនិត្យ ឬសួរបញ្ជាក់អំពីការរំពឹងទុកមានសារៈសំខាន់ក្នុងការបំពេញការងារ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង ហើយកាន់តែសំខាន់នោះ គឺនៅពេលមានការងារសំខាន់ៗ ការសួរបញ្ជាក់ឱ្យច្បាស់ ម្តងហើយម្តងទៀតមុននឹងចាប់ផ្តើមអនុវត្តន៍ការងារ ត្បិតមើលទៅហាក់សាំញ៉ាំបន្តិច ប៉ុន្តែជាលទ្ធផលវិជ្ជមាន គឺជាវិធីសាស្រ្តក្នុងការសន្សំពេល ជៀសវាងការធ្វើសកម្មភាពដែលពុំចាំបាច់ ក៏ដូចជាការសន្សំថាមពលទៅធ្វើរាល់សកម្មភាពដែលចំគោលដៅ។ ​

២. ប្រើប្រាស់សម្ភារៈ ឬកម្មវិធីដែលមានពីមុនៗ ៖​ ក្នុងការកាត់បន្ថយការចំណាយពេលច្រើនទៅលើសកម្មភាពដែលធ្លាប់ធ្វើកន្លងមក ការកែច្នៃកិច្ចការចាស់ៗពីមុនៗ ក៏បានរួមចំណែកក្នុងការសន្សំពេលដែរ តួយ៉ាងការធ្វើស្លាយ ឬក៏រូបភាពនៃបទបង្ហាញ កាលដែលយកឯកសារពីមុនៗមកកែសម្រួលឡើងវិញ មិនត្រឹមតែសន្សំពេលនោះទេ ប៉ុន្តែក៏ផ្តល់ភាពងាយស្រួលក្នុងការបង្កើនភាពច្នៃប្រតិដ្ឋបន្ថែម។

៣. ផ្លាស់ប្តូរកម្មវិធីពិនិត្យការងារ ៖ ដើម្បីបង្កើនល្បឿនការងារនាពេលបច្ចុប្បន្ន វាក៏អាស្រ័យទៅលើទម្លាប់ប្រចាំថ្ងៃដូចគ្នា ជាពិសេសគឺការផ្ទៀងផ្ទាត់ និងកែសម្រួលបញ្ជីត្រួតពិនិត្យការងារប្រចាំថ្ងៃមិនថា សរសេរដោយដៃ ឬក៏ប្រើប្រាស់កម្មវិធីណាមួយដើម្បីជាជំនួយ។ ការពិនិត្យមើលតារាងការងាររឹងរឹតតែសំខាន់ចំពោះអ្នកធ្វើការចម្រុះលាយឡំគ្នា ព្រោះអាចជួយក្នុងការរំលឹក ជួយឱ្យអាចបែងចែករវាងការងារសំខាន់ និងបន្ទាន់ ក៏ដូចជាកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនភាពលឿនរហ័សក្នុងការអនុវត្តន៍ការងារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *