បង្កើតផែនការហិរញ្ញវត្ថុ និងថែទាំសុខភាព ជាសកម្មភាពសំខាន់ អំឡុងពេលសេដ្ឋកិច្ចមិនប្រាកដប្រជា

ការព្រួយបារម្ភអំពីលុយអាចប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់យើង ហើយសមត្ថភាពបុគ្គលក្នុងការគ្រប់គ្រងលុយ ក៏អាចមានឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តផងដែរ។ ក្នុងលក្ខខណ្ឌនៃការរស់ពេលពិភពលោកកំពុងមានភាពតានតឹងផ្នែកសេដ្ឋកិច្ច និងការកើនឡើងតម្លៃរស់នៅ មនុស្សអាចទទួលរងនូវសម្ពាធហិរញ្ញវត្ថុ និងភាពតានតឹងកាន់តែច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពហិរញ្ញវត្ថុ សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ការរស់នៅក្នុងកាលៈទេសៈសេដ្ឋកិច្ច ដែលកំពុងមានការកើនឡើងតម្លៃរស់នៅ និងសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាម៉េរិក ដូចសព្វថ្ងៃនេះ យុវជនយល់ថា សមត្ថភាពបង្កើន និងគ្រប់គ្រងប្រាក់ចំណូលពិតជាសំខាន់ណាស់សម្រាប់ពួកគេ។ ខណៈអ្នកជំនាញជំរុញឱ្យបុគ្គលម្នាក់ៗជាពិសេស យុវជន ត្រូវតាមដានការវិវត្តន៍នៃសង្គមជាប្រចាំ មានចំណេះដឹងហិរញ្ញវត្ថុ និងដឹងពីរបៀបថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តខ្លួនឯងឱ្យបានល្អ។

កញ្ញា ជី ស្រីអូន បច្ចុប្បន្ន មានវ័យ ២៦ឆ្នាំ និងជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយលើកឡើងថា បញ្ហាហិរញ្ញវត្ថុពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើផ្លូវចិត្តកញ្ញា ព្រោះការរស់នៅបច្ចុប្បន្ននេះ ទាមទារឱ្យកញ្ញាចំណាយលុយជាប្រចាំ។ ហេតុនេះ កញ្ញា ក៏ត្រូវមានសមត្ថភាព គ្រប់គ្រង និងបង្កើនប្រាក់ចំណូល ឱ្យសមស្របទៅនឹងតម្រូវការជាក់ស្ដែងប្រចាំថ្ងៃរបស់ខ្លួនដែរ។

កញ្ញា ជី ស្រីអូន បច្ចុប្បន្ន មានវ័យ ២៦ឆ្នាំ និងជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយកន្លែង។

ដោយឡែក កញ្ញា ឈឿន សុវណ្ណរក្សា ជាបុគ្គលិកផ្នែកទីផ្សារឌីជីថល នៅក្រុមហ៊ុនឯកជនមួយកន្លែងទៀតនៅរាជធានីភ្នំពេញ ក៏​បានលើកឡើងដែរថា ប្រសិនបើកញ្ញាមានបញ្ហាហិរញ្ញវត្ថុ ជាពិសេសនៅក្នុងកាលៈទេសៈវិបត្តិសកលនេះ ផ្លូវចិត្តកញ្ញាពិតជាមានភាគរយខ្ពស់នឹងរងផលប៉ះពាល់ផ្លូវចិត្ត ជាពិសេសគឺបញ្ហាស្ត្រេស និងថប់បារម្ភ។ កញ្ញាបន្តថា រងផលប៉ះពាល់ ព្រោះសព្វថ្ងៃ កញ្ញាត្រូវរស់នៅដោយឯករាជ្យ និងផ្គត់ផ្គង់លើការចំណាយដោយខ្លួនឯង។

ការពន្យល់បែបចិត្តសាស្ត្រអំពីទំនាក់ទំនងរវាងបញ្ហាហិរញ្ញវត្ថុ និងផ្លូវចិត្ត

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) លើកឡើងថា ការជះឥទ្ធិពលនៃកត្តាហិរញ្ញវត្ថុ មកលើផ្លូវចិត្តនេះ មិនមែនបណ្ដាលមកពីលុយ ទើបធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្តនោះទេ។ ប៉ុន្តែ ការប្រែប្រួលរបៀបរស់នៅទៅវិញទេ ដែលធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្ត ដូច្នេះការផ្លាស់ប្ដូររបៀបរស់នៅ ទើបមានទំនាក់ទំនងទៅនឹងកត្តាហិរញ្ញវត្ថុ។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

លោក សេធុល បន្តថា បើនិយាយពីបញ្ហាផ្លូវចិត្ត យើងនឹងឃើញថា ភាគច្រើនកើតឡើងនៅលើយុវជន ដែលមានអាយុចន្លោះពី ១៩ ទៅ ២៤ឆ្នាំ ដែលវ័យនេះ ពួកគេត្រូវប្រឈមនឹងបទពិសោធន៍ថ្មីៗជាប្រចាំ ដែលធ្វើឱ្យពួកគេលំបាកសម្របខ្លួនទៅនឹងការប្រែប្រួលនោះ។ ហេតុនេះ ដើម្បីការពារខ្លួនពីវិបត្តិផ្លូវចិត្ត មនុស្ស ជាពិសេសយុវជន ត្រូវមានសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលនៃបរិបទសង្គម។

“នៅក្នុងកាលៈទេសៈដែលមនុស្សរស់នៅក្នុងបរិបទមួយជាក់លាក់ ហើយបរិបទនោះប្រែប្រួល ទាមទារឱ្យមនុស្សចេះសម្របខ្លួន។ ប៉ុន្តែយុវជន ជាមនុស្សមួយចង្កោម ដែលនៅថ្មីស្រឡាង ជាមួយនឹងការប្រែប្រួល ហេតុនេះ យុវជនអាចប្រឈមមុខនឹងការលំបាក ក្នុងការសម្របខ្លួន។ សម្រាប់មនុស្សវ័យចំណាស់ធ្លាប់ឆ្លងកាត់ការប្រែប្រួលនោះច្រើន ហេតុនេះ តាមបទពិសោធន៍ គាត់អាចងាយសម្របខ្លួនបានច្រើនជាង…”

ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជាបន្ថែមថា ការប្រែប្រួលនៃសង្គម ភាពមិនប្រាកដប្រជា សម្ពាធ ចំណូលមិនថេរ និងការរស់នៅត្រូវមានការផ្លាស់ប្ដូរ ធ្វើឱ្យទម្លាប់បុគ្គលប្រែប្រួល ដែលនាំឱ្យគាត់ពិបាកសម្របខ្លួន ហើយអាចជាមូលហេតុបណ្ដាលឱ្យពួកគេ ប្រឈមនឹងជំងឺផ្លូវចិត្តសំខាន់ចំនួន ២ គឺ ជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ។

ថែទាំសុខភាព គ្រប់គ្រងហិរញ្ញវត្ថុ និងតាមដានការវិវត្តន៍សង្គម ជាដំណោះស្រាយ

កញ្ញា ឈឿន សុវណ្ណរក្សា ថា ជាការពិត បញ្ហាហិរញ្ញវត្ថុនេះ ពិតជាមានឥទ្ធិពលលើផ្លូវចិត្ត ហេតុនេះ ដើម្បីបង្កាមិនឱ្យខ្លួនឯងធ្លាក់ខ្លួនក្នុងវិបត្តិហិរញ្ញវត្ថុ ដែលអាចនាំឱ្យកញ្ញាមានបញ្ហាសុខភាព ជារៀងរាល់ខែ កញ្ញាតែងតែតាមដានប្រាក់ចំណូល និងការចំណាយជាប្រចាំ។

សម្រាប់ កញ្ញា រក្សា ការចំណាយដែលនាងផ្ដល់អាទិភាព គឺការចំណាយលើតម្រូវការចាំបាច់ និងតម្រូវការមូលដ្ឋាន ដូចជា ម្ហូបអាហារ ថ្លៃផ្ទះ ការរៀនសូត្រ និងថ្នាំសង្កូវ។ ខណៈការបង្កើតផែនការសន្សំ ការយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការហាត់ប្រាណ សម្មាធិ ជួបជជែកជាមួយមិត្តភក្ដិ និងចំណាយពេលជាមួយធម្មជាតិក៏ជាសកម្មភាពអាទិភាពផងដែរ។

លោក ទិត កំរង អ្នកជំនាញហិរញ្ញវត្ថុ និងជាស្ថាបនិក និងប្រធានក្រុមហ៊ុន Rithipul Co., Ltd ក៏ដូចជាស្ថាបិន Kotluy App ។

លោក ទិត កំរង អ្នកជំនាញហិរញ្ញវត្ថុ និងជាប្រធានក្រុមហ៊ុន Rithipul Co., Ltd ក៏ដូចជាស្ថាបនិក Kotluy App លើកឡើងថា មិនថាពេលមានវិបត្តិ ឬមិនមាននោះទេ មនុស្សចាំបាច់ត្រូវមានចំណេះដឹងហិរញ្ញវត្ថុ ព្រោះការរៀបចំផែនការហិរញ្ញវត្ថុ គឺជាការត្រៀម និងបម្រុងទុកមុន ក្នុងការប្រឈមនឹងបញ្ហាដែលអាចកើតឡើង ដោយមិនបានព្រៀងទុក។ អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានផ្ដល់ជាអនុសាស្ត្រថា ក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា ត្រូវមានកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ជានិច្ច ទាំងសម្រាប់បុគ្គល គ្រួសារតូច និងគ្រួសារធំ។

“កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់នេះ សម្រាប់ គ្រួសារតូច អាចរក្សាទុក ៣ដង នៃចំណូលប្រចាំខែ ចំណែកគ្រួសារធំ អាចរក្សាទុក ៦ដងនៃចំណូលប្រចាំខែ។ ប៉ុន្តែនៅក្នុងស្ថានភាពមួយ ដែលវិបត្តិសកលអូសបន្លាយពេលយូរ មិនមែនត្រឹម ៣ខែ ឬ៦ខែ ត្រូវការសម្រួលគម្រោង ចំណូលចំណាយឡើងវិញ…”

លោក ហឿ សេធុល លើកឡើងថា ការរស់នៅក្នុងបរិសង្គម ដែលមិនភាពប្រាកដប្រជាផ្នែកសេដ្ឋកិច្ចដូចសព្វថ្ងៃ ក្រៅពីរៀនសម្របខ្លួនទៅនឹងការប្រែប្រួលរបស់សង្គម រៀនយល់ពីសង្គម យុវជន ត្រូវតាមដានបញ្ហាសេដ្ឋកិច្ច និងត្រៀមខ្លួនក្នុងការទទួលយកបញ្ហាគ្រប់ពេល។ លោកសង្កត់ធ្ងន់ថា ការត្រៀមខ្លួនមុនបានល្អ ជាដំណោះស្រាយដ៏សមស្រប និងធ្វើឱ្យយើងគ្រប់គ្នា មានភាពធន់ផ្នែកផ្លូវចិត្ត នៅពេលមានឧបសគ្គ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)