កម្ពុជាជំរុញអាស៊ានបង្កើតក្របខណ្ឌអភិវឌ្ឍការអប់រំ និង​ជំនាញក្នុងតំបន់

នៅ​ក្នុង​កិច្ច​សន្ទនា​ជាន់ខ្ពស់​រវាងរដ្ឋមន្រ្តីសហគមន៍​សង្គម-វប្បធម៌អាស៊ាន ជាមួយឥស្សរជនជាន់ខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ាន លើការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះនៅ​ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កម្ពុជា​បានស្នើឱ្យ​អាស៊ានពិចារណា ក្នុងការ​បង្កើត​ក្របខណ្ឌអភិវឌ្ឍការអប់រំ និង​ជំនាញក្នុងតំបន់ ដែលសមស្របសម្រាប់​កម្លាំង​ពលកម្ម​នាពេលអនាគត។

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកវិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោល​នយោបាយ​សាធារណៈ ក្នុងនាមជាជាឥស្សរជនជាន់ខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា បានលើកឡើងថា ការបង្កើតក្របខណ្ឌអភិវឌ្ឍការអប់រំ និងជំនាញក្នុងតំបន់ ដែលសមស្របសម្រាប់កម្លាំងពលកម្មនាពេលអនាគត ដែល​ក៏​រួមមានការ​ពង្រីក​លទ្ធភាពទទួលបាន​វគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈ (TVET) គឺដើម្បីធានាបានថា មូលធន​មនុស្ស​របស់យើង​នៅ​តែ​អាច​ប្រកួតប្រជែង​នៅ​ក្នុងសេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុងវិវត្ត។

ជាមួយគ្នានេះ លោក​បណ្ឌិតក៏ស្នើ​ឱ្យ​មានការពន្លឿនការធ្វើបរិវត្តកម្មឌីថលសម្រាប់សេវាសាធារណៈ និងសហគ្រាសឯកជន តភ្ជាប់ការបែងចែកទីក្រុងនិងជនបទ និងផ្តល់សិទ្ធិអំណាចដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ដោយថា ការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងគំនិតផ្តួចផ្តើមលើការពង្រឹងជំនាញជាការចាំបាច់ដើម្បីសម្រចបាននូវការអនុវត្តនេះ។

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ ក៏បានជំរុញឱ្យ​អាស៊ាន ជំរុញទំនាក់ទំនងរវាងមនុស្សនិងមនុស្សឱ្យកាន់តែច្រើន តាមរយៈការពង្រីកកម្មវិធីផ្លាស់ប្តូរសិស្ស/យុវជន ការចល័តវិជ្ជាជីវៈ និងការលើកកម្ពស់ការចូលរួមរបស់សង្គមស៊ីវិល ដោយថា ចំនុចទាំងនេះនឹងពង្រឹងការយល់ដឹងរួមរបស់យើងអំពីអត្តសញ្ញាណ និងសហគមន៍អាស៊ាន។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានគាំទ្រនូវអនុសាសន៍របស់ឥស្សរជនជាន់ខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ាន លើរបៀបវារៈសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥។ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការកត់សម្គាល់លើបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសង្គម និងបរិស្ថាននៅក្នុងតំបន់អាស៊ាន និងបានវាយតម្លៃលើរបៀបវារៈដែលបានគូសបញ្ជាក់ក្នុងអង្គប្រជុំ ដើម្បីពង្រឹងសហគមន៍សង្គម-វប្បធម៌អាស៊ាន។

លោកជំទាវបញ្ជាក់ថា កម្ពុជាគាំទ្រលើការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាបាននូវសុខុមាលភាពរបស់មនុស្ស ដូចជាការអប់រំប្រកបដោយគុណភាពខ្ពស់ចាប់ពីកុមារភាពរហូតដល់កម្រិតឧត្តមសិក្សា ជាពិសេសផ្តោតលើការអប់រំស្ទែម និង TVET តាមរយៈការបង្កើតក្របខណ្ឌអភិវឌ្ឍន៍ជំនាញ និងកម្មវិធីពង្រឹងជំនាញ និងការផ្លាស់ប្តូរជំនាញថ្មីៗសម្រាប់យុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...