ធ្វើលំហាត់ប្រាណ និងញ៉ាំអាហារបានត្រឹមត្រូវ ធ្វើឱ្យផ្លូវចិត្តប្រសើរឡើង, កញ្ញា រិទ្ធី លំអរកេសរ ចែករំលែកបទពិសោធស្ដារសុខភាពផ្លូវចិត្ត

បញ្ហាផ្លូវចិត្ត មិនប្រកាន់វណ្ណៈ ភេទ ឬពណ៌សម្បុរនោះទេ អ្នកណាក៏អាចប្រឈមនឹងការកើតបញ្ហាផ្លូវចិត្តដែរ។ នេះគឺជាការលើកឡើង របស់កញ្ញា រិទ្ធី លំអរកេសរ នៅក្នុងកិច្ចពិភាក្សា​យុវជន ក្នុងឱកាសចូលរួមទិវាយុវជន ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ។

កញ្ញា លំអរកេសរ លើកឡើងថា បញ្ហាផ្លូវចិត្ត តាមពិតទៅមានច្រើនប្រភេទ ប៉ុន្តែសម្រាប់កញ្ញាផ្ទាល់ គឺធ្លាប់ឆ្លងកាត់បញ្ហាថប់បារម្ភធ្ងន់ធ្ងរ ដែលភាសាអង់គ្លេសហៅថា anxiety attack រហូតមានអាការញ័រដៃ ដកដង្ហើមមិនទាន់គ្នា និងកន្ត្រាក់សាច់ដុំ។ 

កញ្ញាបន្តថា ដើម្បីការពារខ្លួនពីបញ្ហានេះ យើងអាចក្រឡេកមើលទម្លាប់ខ្លួនឯង ជាពិសេសគឺទម្លាប់ពេលព្រឹកល្អៗ ដូចជា ការហាត់ប្រាណ និងញ៉ាំអាហារ ដែលល្អសម្រាប់សុខភាព។ កញ្ញាសង្កត់ធ្ងន់ថា ការធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់មួយថ្ងៃឱ្យបាន ៣០នាទី គឺល្អ ព្រោះការហាត់ប្រាណពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព ហើយអាចឱ្យយើងជៀសផុតពីបញ្ហាផ្លូវចិត្ត។ 

សកម្មភាពទាំងនោះអាចធ្វើ ការវាយសី ដើរ រត់ ហែលទឹក ទាត់បាល់ ឬប្រភេទកីឡាណាមួយ ដែលយើងចូលចិត្ត…

កញ្ញា រិទ្ធី លំអរកេសរ

ចំណុចទី ២ ដែលសំខាន់ដែរនោះគឺ ទោះជាជួបរឿងបែបណាក៏ដោយ កុំបន្ទោសខ្លួនឯង, អនុញ្ញាតឱ្យខ្លួនខកចិត្តបាន ឱ្យខ្លួនឯងយំបាន ឱ្យខ្លួនឯងតូចចិត្តបាន ប៉ុន្តែមិនបន្ទោសខ្លួនឯង។ នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា លំអរកេសរ។

ជាមួយគ្នានេះ កញ្ញាបានចែករំលែកជំហានចំនួន ៣ ដើម្បីស្ដារសុខភាពផ្លូវចិត្តឡើងវិញ អំឡុងពេលមានបញ្ហាផ្លូវចិត្ត ក្នុងនោះ ជំហានទី១ ត្រូវទទួលស្គាល់ថា ខ្លួនឯងកំពុងមានបញ្ហាផ្លូវចិត្ត។ ជំហានទី២ បន្ទាប់ពីកំណត់អារម្មណ៍ខ្លួនឯង ហើយត្រូវនិយាយចេញក្រៅ ប្រាប់មនុស្សជិតស្និត មិត្តភក្តិ ឬអាចជាក្រុមគ្រួសារ ប៉ុន្តែក្នុងលក្ខខណ្ឌដែលគ្មានអ្នកជជែក ឬបង្ហាញអារម្មណ៍ចេញក្រៅ យើងអាចជ្រើសរើសវិធីសាស្ត្រសរសេរអារម្មណ៍ខ្លួនឯង និងជំហានទី ៣ ប្រសិនបើអនុវត្តវិធីសាស្ត្រអភិវឌ្ឍ និងស្ដារផ្លូវចិត្តខ្លួនឯងមិនបាន អ្នកអាចទៅជួបជាមួយអ្នកជំនាញ ដើម្បីធ្វើការប្រឹក្សា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...