ភ្នំពេញ – ការអានសៀវភៅ មិនមែនជារឿងខាតបង់នោះឡើយ ការអានបានរួមចំណែកផ្ដល់ចំណេះដឹងថ្មីៗ តាមរយៈបទពិសោធន៍ជីវិតរបស់អ្នកនិពន្ធ ទទួលបានកម្លាំងចិត្ត មានគំនិតចាស់ទុំ ព្រមទាំងធ្វើឱ្យខួរក្បាលគិតរហ័ស។ ដើម្បីរួមចំណែកជួយឱ្យយុវជនទទួលបាននូវសារៈប្រយោជន៍ទាំងនេះ ទើបបានជាមានការប្រារព្ធទិវាសៀវភៅកម្ពុជាឡើង ដើម្បីជំរុញការផ្សព្វផ្សាយសៀវភៅក្នុងស្រុក និងអន្តរជាតិឱ្យបានទូលំទូលាយ បំផុសវប្បធម៌អាន ការស្រឡាញ់សៀវភៅ លើកកម្ពស់សមត្ថភាពអាន និងវប្បធម៌រៀនសូត្រឯករាជ្យ។
កញ្ញា សេង ដានីន គ្រូបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យជាស៊ីមសាមគ្គី ដែលបានចូលរួមក្នុងកម្មវិធីទិវាសៀវភៅ ដែលប្រព្រឹត្តធ្វើឡើងនៅពហុកីឡាដ្ឋានជាតិតេជោ បានលើកឡើងថា ការអានសៀវភៅ ពិតជាមានសារៈសំខាន់ ព្រោះសៀវភៅប្រៀបដូចជាឃ្លាំងចំណេះវិជ្ជា នៅពេលនរណាម្នាក់បានអាន នោះពួកគាត់អាចទទួលបានចំណេះដឹងថ្មីៗជាមិនខាន។

កញ្ញាបន្តថា ទិវាសៀវភៅកម្ពុជា បានរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា ដោយក្នុងនោះកម្មវិធីមានការបញ្ជុះតម្លៃសៀវភៅ ដែលធ្វើឱ្យយុវជនមួយចំនួនដែលធ្លាប់មានការស្ទាក់ស្ទើរមិនហ៊ានទិញសៀវភៅ ជំរុញមួយឱ្យគាត់ចង់ទិសៀវភៅយកទៅអាន, មួយទៀតវាក៏ជួយលើកកម្ពស់វប្បធម៌អានសៀវភៅ ដោយជំរុញលើកទឹកចិត្តដល់អ្នកមិនដែលអានឱ្យដឹងអំពីសារៈសំខាន់នៃការអានសៀវភៅ និងចង់អានសៀវភៅ។
កញ្ញា សេង ដានីន
“ខ្ញុំមានអារម្មណ៍ថា ហាក់ដូចមានក្ដីសង្ឃឹមនៅពេលបានឃើញទិវាសៀវភៅកម្ពុជាបានរៀបចំឡើងរួចរាល់ ហើយក៏សប្បាយរីករាយនៅពេលឃើញមានបងប្អូន យុវវ័យចូលរួមច្រើន ហើយឃើញស្តង់រៀបចំបានស្អាត គឺបានត្រៀមរួចជាស្រេចសម្រាប់អ្នកមកអានតែម្ដង”
គ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បន្ថែមថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ នាងអាចផ្សព្វផ្សាយអំពីទិវាសៀវភៅឱ្យសិស្សបានដឹងហើយមកចូលរួមទិញសៀវភៅអានទាំងអស់គ្នា ព្រោះអាចជាការកំសាន្តដែលអាចឱ្យសិស្សមកលំហែអារម្មណ៍ ដោយសារខណៈពេលនេះក៏ជាពេលវិសមកាលសិក្សាដែលសិស្សអាចមានពេលវេលាគ្រប់គ្រាន់ចូលរួមទិវាសៀវភៅដើម្បីទិញសៀវភៅយកទៅអាន។ ទន្ទឹមគ្នានេះ អ្នកគ្រូ សេង ដានីន ក៏សំណូមពរដល់សាធារណៈជនកុំឱ្យមានការរិះគន់ ឬបង្អាប់ នៅពេលឃើញយុវជនខ្មែរអង្គុយអានសៀវភៅនៅទីសាធារណៈ ព្រោះការអានសៀវភៅគឺជារឿងដែលល្អ ដែលគួរតែលើកទឹកចិត្តឱ្យពួកគាត់អានកាន់តែច្រើនឡើង។
ដោយឡែក យុវតី សេង ស្រីណេ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមសាមគ្គី និយាយថា ទិវាសៀវភៅនេះ បានជួយឱ្យនាងស្គាល់សៀវភៅបានច្រើន ជួបអ្នកនិពន្ធ អ្នកមកទិញសៀវភៅ ព្រមទាំងបានយល់ដឹងអំពីប្រភេទសៀវភៅ និងទិញសៀវភៅបានច្រើនតាមរយៈការលក់បញ្ចុះតម្លៃ។
យុវតី សេង ស្រីណេ
“ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ នៅពេលបានចូលរួមទិវាសៀវភៅ យុវជនចាប់អារម្មណ៍អានសៀវភៅបានច្រើន ដោយពួកគាត់ហ៊ានចំណាយថវិកាទិញសៀវភៅមកអានដែលអាចជួយផ្ដល់ចំណេះដឹង ដោយមិនចំណាយលុយទៅទិញរបស់ផ្សេងៗដែលមិនផ្ដល់ចំណេះដឹង”
យុវតី សេង ស្រីណេបន្ថែមថា នាងចូលចិត្តអានសៀវភៅ ហើយសៀវភៅដែលនាងអានភាគច្រើនជាសៀវភៅលើកទឹកចិត្ត ព្រោះសៀវភៅប្រភេទនេះ ជួយឱ្យនាងគិតពីផ្លូវវិជ្ជមានបានច្រើន ជួយពង្រឹងទឹកចិត្ត ជាពិសេសធ្វើឱ្យនាងមានអធ្យាស្រ័យល្អជាមួយមនុស្សនៅជុំវិញខ្លួន ព្រមទាំងធ្វើឱ្យផ្លូវចិត្តស្ងប់ ។

ជាមួយគ្នានេះយុវតី សេង ស្រីណេ បានលើកទឹកចិត្តដល់យុវជន សិស្សានុសិស្សទាំងអស់ចូលរួមអានសៀវភៅឱ្យបានច្រើន ពីព្រោះសៀវភៅមានអត្ថប្រយោជន៍ជាច្រើនដែលអាចជួយផ្ដល់ទាំងចំណេះដឹង និងជួយអភិវឌ្ឍប្រទេសជាតិ។
សម្រាប់កញ្ញា ង៉ុយ សារិកា ជានិស្សិត និងជាអ្នកនិពន្ធ និយាយថា នេះជាលើកទី១ ក្នុងការប្រារព្ធទិវាសៀវភៅ មានការចូលរួមពីស្ថាប័នផ្សេងៗចូលរួមលក់សៀវភៅ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកចូលចិត្តអានសៀវភៅ អាចមកទីនេះ ដើម្បីកសាន្តអារម្មណ៍ផង និងមករកទិញសៀវភៅសម្រាប់អានផង។

កញ្ញា ង៉ុយ សារិកា បន្តថា ការអានសៀវភៅមានសារៈសំខាន់ ពីព្រោះសៀវភៅគឺជាការបណ្ដុំទៅដោយចំណេះដឹង ដោយសារពេលខ្លះមនុស្សមិនអាចដឹងរឿងគ្រប់យ៉ាងអស់នោះឡើយ ប៉ុន្តែនៅពេលពួកគេមានសៀវភៅនៅក្នុងដៃសម្រាប់អាន ប្រៀបបានជាយើងអាចឃើញពិភពលោកបានធំជាមុន។
កញ្ញា ង៉ុយ សារិកា
“សៀវភៅមានច្រើនប្រភេទ រួមមាន សៀវភៅលើកទឹកចិត្ត និងសៀវភៅផ្ដល់ចំណេះដឹងប្រវត្តិសាស្រ្តផ្សេងៗ ហើយនៅពេលយើងអានសៀវភៅយើងអាចដឹងរឿងរ៉ាវជាច្រើនដែលយើងមិនបានដឹងពីមុនមក”
ដោយឡែកលោក ឡោម លីម អ្នកលក់សៀវភៅ របស់គ្រឹះស្ថានដាំដើមជីវិត និយាយថា នៅថ្ងៃទីមួយ នៃកម្មវិធីទិវាសៀវភៅ មានយុវជនមកចូលរួមទស្សនាកម្មវិធី និងទិញសៀវភៅប្រហែលពី ៦០ភាគរយ ទៅ៧០ភាគរយ ។ លោកថា នេះជាចំនួនមួយដែលច្រើន ព្រោះទើបតែជាថ្ងៃចាប់ផ្ដើមនៃកម្មវិធីទិវាសៀវភៅ ដែលអាចឱ្យលោកកត់សម្គាល់បានថា យុវជនចាប់ផ្ដើមចូលចិត្តអានសៀវភៅ។

លោក ឡោម លីម បន្ថែមថា ភាគច្រើនអ្នកមកទិញសៀវភៅ គឺទៅតាមវ័យ បើជាសិស្ស-និស្សិត ពួកគាត់ចូលចិត្តទិញសៀវភៅទាក់ទងទៅនឹងការរៀន ឬការអភិវឌ្ឍខ្លួនឯង ដោយឡែកសម្រាប់ អ្នកដែលមានការងារធ្វើ ពួកគាត់ចូលចិត្តទិញសៀវភៅទាក់ទងនឹងការលក់ និងវិធីសាស្រ្តធ្វើអាជីវកម្មជាដើម។
លោក ឡោម លីម បន្ថែមថា ទិវាសៀវភៅដែលប្រារព្ធឡើងនេះ គឺជាកម្មវិធីល្អ ជំរុញការអាននៅកម្ពុជា ជួយដល់ប្រជាជនខ្មែរឱ្យកាន់តែមានចំណេះដឹង និងអាចអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើង។ លោកបន្តថា ទិវាសៀវភៅនេះ ក៏នឹងជួយដល់អ្នកនិពន្ធក្នុងការលើកទឹកចិត្តឱ្យអ្នកនិពន្ធខិតខំប្រឹងប្រែងនិពន្ធសៀវភៅមានគុណភាពសម្រាប់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ព្រោះសន្ទុះនៃការអានរបស់ប្រជាជនកម្ពុជាយើងក៏កាន់តែច្រើនទៅតាមនោះដែរ។
គួរជម្រាបជូនថា ទិវាសៀវភៅកម្ពុជា (Cambodia Boook Day) ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៦ ដល់ ១០ ខែ មេសា ឆ្នាំ ២០២២នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីចូលរួមលើកកម្ពស់ការអានពេញមួយឆ្នាំ ដោយក្នុងនោះក៏មានការចូលរួមគាំទ្រ និងការដាក់តាំងបង្ហាញសៀវភៅពី សមាគមអ្នកនិពន្ធខ្មែរ គ្រឹះស្ថានបោះពុម្ព បណ្ណាគារ ហាងលក់សៀវភៅអនឡាញ បណ្ណាល័យ អ្នកនិពន្ធ អ្នកផ្សព្វផ្សាយសៀវភៅ ដោយមានទាំងការបញ្ចុះតម្លៃសៀវភៅរហូតដល់ ៧០% ថែមទៀត៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន៩០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2026
ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នទៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០ នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/02/2025
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































