ឆ្នាំ២០២៥ យុវជនជិត១៥ម៉ឺននាក់ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស ពីកម្មវិធី TVET 1.5M

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ មានយុវជន ព្រមទាំងពលរដ្ឋទូទៅ ជិត១៥ម៉ឺននាក់ បានស្នើ​ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីបណ្តុះបណ្តាលជំនាញ​ដល់យុវជន​ដោយ​ឥតគិតថ្លៃ។

កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ (TVET 1.5M) ត្រូវបានផ្ដួចផ្ដើមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាប្រយោជន៍ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្លាយជាអ្នកមានជំនាញមួយពិតប្រាកដ មានការងារមួយកាន់តែសមរម្យ មានចំណូលទៀងទាត់ ដែលជួយដល់យុវជនខ្លួនឯងផង និងគ្រួសារផង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសិស្សស្នើចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) សរុប ១៤៨ ២៧២នាក់ ក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ៦២ ៥៨១នាក់។

តាមរយៈរបាយការណ៍សង្ខេប បច្ចុប្បន្នមានយុវជន​សរុប​ចំនួន ៧,៤៤៥ នាក់​កំពុង​សិក្សា ក្នុង​នោះ​មាន​ស្ត្រី ៤,០៧១ នាក់, យុវជន​ចំនួន ១៥,៨១៣ នាក់​កំពុង​រង់ចាំ​សិក្សា ក្នុង​នោះ​មាន​ស្ត្រី ៧,៣៤៧ នាក់ និង ៧៩,២៨៥ នាក់​បាន​បញ្ចប់​ការ​សិក្សា ក្នុង​នោះ​មាន​ស្ត្រី ៣៥,៣២២ នាក់ និង​និស្សិត​ចំនួន ៥១,៥៩១ នាក់​កំពុង​ធ្វើការ ក្នុង​នោះ​មាន​ស្ត្រី ២៣,៣៨៤ នាក់។

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃកម្មវិធីអប់រំបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥ លាននាក់ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​យុវជន កម្មករ និង​អ្នក​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។

បន្ទាប់ពីការអនុវត្តរយៈពេលពីរឆ្នាំ បើតាម ឯកឧត្តម ថង សាម៉ុន កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥ លាននាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន វិស័យឯកជន យុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ហើយ​សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងនឹងបន្តពង្រឹងយុទ្ធនាការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន ដើម្បីលើកទឹកចិត្តយុវជនកាន់តែច្រើនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យ​ចុះឈ្មោះ និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...