ក្លឹបសិក្សាឌីជីថលនៅតាមសាលារៀន ជួយពង្រឹងសមត្ថភាពសិស្សដើរឱ្យ​ទាន់ការរីកចម្រើនពិភពលោក

នៅ​ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តលើកកម្ពស់បរិវត្តកម្មអប់រំឌីជីថល តាមរយៈការអនុវត្តកម្មវិធីអប់រំបង្កើតហ្គេម នៅតាមសាលារៀនគោលដៅនៅទូទាំងប្រទេស ដោយផ្តោត​សំខាន់ក្នុងការបណ្ដុះបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្សនៅតាមសាលារៀន។

បើតាម​ក្រសួងអប់រំ កម្មវិធីនេះមិនត្រឹមតែផ្ដោតលើទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការបើកឱកាសឱ្យសិស្សានុសិស្សបានអនុវត្តផ្ទាល់តាមរយៈយុទ្ធសាស្ត្រ “លេង និងរៀន” ដើម្បីប្រែក្លាយពួកគេពីអ្នកប្រើប្រាស់ ឱ្យទៅជាអ្នកបង្កើតប្រកបដោយនវានុវត្តន៍។ ក្នុងសកម្មភាពជាក់ស្តែង សិស្សានុសិស្សបានរៀនសរសេរកូដ រចនាតួអង្គឌីជីថល និងសហការគ្នាជាក្រុមដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍តាមរយៈការបង្កើតហ្គេម ដោយ​សកម្មភាពទាំងនេះ ស្របតាមវិធានគន្លឹះ និងយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រែក្លាយសាលារៀនឱ្យទៅជាកន្លែងដែលសិស្សមិនមែនត្រឹមតែជាអ្នករៀន ឬអ្នកប្រើប្រាស់ តែជា “អ្នកបង្កើតប្រកបដោយនវានុវត្តន៍” និងត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាថ្មីនាពេលអនាគត។

ក្លឹបសិក្សាឌីជីថលក្រៅម៉ោងសិក្សាតាមរយៈកម្មវិធីអប់រំបង្កើតហ្គេម

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការបង្កើតក្លឹបសិក្សាឌីជីថលក្រៅម៉ោងសិក្សា នៅតាមសាលារៀន គឺជារឿងចាំបាច់បំផុតក្នុងសម័យកាលនេះ ព្រោះរាល់ការសិក្សា ការប្រកបអាជីវកម្ម និងការដឹកនាំ សុទ្ធតែប្រើប្រាស់ប្រព័ន្ធឌីជីថល។

លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា ប្រសិនបើបណ្ដុះយុវជនតាំងពីក្មេងមក ពេលពួកគេរៀន និងធ្វើការ ហើយ​ពួកគេ​នឹងមានសមត្ថភាពខ្ពស់។ “បច្ចុប្បន្នយើងមានទាំង AI បណ្ដាញសង្គម និងកម្មវិធីស្រាវជ្រាវកម្រិតខ្ពស់ សូម្បីតែក្នុងវិស័យការពារជាតិក៏គេប្រើឌីជីថលបញ្ជាដ្រូនដែរ ដូច្នេះការយល់ដឹងផ្នែកនេះ គឺដើរស្របតាមការវិវត្តនៃពិភពលោក”។

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានផ្ដល់អនុសាសន៍ថា អនាគតទៅកម្មវិធីឌីជីថលមិនគួរមានត្រឹមតែក្រៅម៉ោងសិក្សានោះទេ ប៉ុន្តែត្រូវដាក់បញ្ចូលទៅក្នុងម៉ោងសិក្សាផ្លូវការនៅគ្រប់សាលារៀន។ លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរពិចារណាដាក់ទុនវិនិយោគបន្ថែមលើការរៀបចំផែនការមេ ការបណ្ដុះបណ្ដាលគ្រូ និងការបំពាក់សម្ភារៈបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធអ៊ីនធឺណិតឱ្យបានទូលំទូលាយ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ប្រសិនបើយុវជនចេះបង្កើតហ្គេមបែបអប់រំ វានឹងផ្ដល់ប្រយោជន៍ទ្វេដង គឺទាំងការកម្សាន្តកាត់បន្ថយស្ត្រេស និងការទទួលបានចំណេះដឹងផ្នែកភូមិសាស្ត្រនយោបាយ ប្រវត្តិសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ ក៏ត្រូវបង្រៀនសិស្សឱ្យចេះប្រើប្រាស់បណ្ដាញសង្គម និង AI ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការចាញ់បោកគេ ឬរងគ្រោះដោយសារប្រព័ន្ធឌីជីថល។

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ជឿជាក់ថា កាលណាសិស្សានុសិស្សមានមូលដ្ឋានគ្រឹះឌីជីថលរឹងមាំ ពួកគេនឹងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ អាចជជែកពិភាក្សា និងធ្វើការងារស្មើមុខស្មើមាត់ជាមួយប្រជាជនក្នុងតំបន់ និងនៅលើពិភពលោកក្នុងសម័យកាលដ៏ទំនើបនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...