ធ្លាក់បាក់ឌុប តើគួររៀនមួយឆ្នាំទៀត ឬបន្ត​រៀនថ្នាក់បរិញ្ញាបត្ររង?

ភ្នំពេញ- ក្រោយលទ្ធផលបាក់ឌុបបានប្រកាសចប់រួចរាល់ សិស្សានុសិស្សដែលប្រឡងធ្លាក់អាចកំពុងពិបាកចិត្ត មានអារម្មណ៍មិនសូវសប្បាយចិត្ត ខូចចិត្ត និងពិបាកទទួលយក នៅពេលធ្វើអ្វីមួយមិន សម្រេចដូចអ្វីដែលខ្លួនគិត ។ យ៉ាងណាក៏ដោយការប្រឡងតែងតែមានធ្លាក់ និង​ជាប់ ដូច្នេះសិស្ស​ដែលប្រឡងធ្លាក់ គឺពង្រឹងស្មារតីឡើងវិញ ហើយ​ត្រូវចាប់ផ្ដើមរៀបចំផែនការ និងរៀបចំគោលដៅបន្តទៅមុខទៀត ។ ដូច្នេះ តើសិស្ស​ដែល​ធ្លាក់បាក់ឌុបគួររៀនមួយឆ្នាំទៀត ឬរៀនថ្នាក់បរិញ្ញាប័ត្ររង?

សម្រាប់សំណួរនេះ លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ និងជានិស្សិតឆ្នាំទី៤ ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា និងសិក្សាជំនាញពាណិជ្ជកម្ម នៅវិទ្យាស្ថានស៊ីអ៊ីអូ បាននិយាយថា ចំពោះសិស្សប្រឡងធ្លាក់បាក់ឌុបជម្រើសទី១.រៀនឡើងវិញមួយឆ្នាំទៀត, តើនៅពេលណាដែលយើងគួរតែរៀនឡើងវិញ? អ្នកដែលរៀនឡើងវិញ គឺជាមនុស្សដែលមានគោលដៅជាក់លាក់ និងត្រូវការសញ្ញាបត្របាក់ឌុប។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះ បន្ថែមថា សម្រាប់សិស្សដែលរៀនឡើងវិញ ដោយសារគាត់មានក្ដីស្រមៃធំ គឺចាំបាច់ត្រូវមានសញ្ញាបត្របាក់ឌុប ដើម្បីទៅរៀននៅសាកលវិទ្យាល័យដែលចង់រៀន បន្តការសិក្សាក្រៅប្រទេស ឬប្រឡងយកអាហារូបករណ៍ក្រៅប្រទេស។ លើសពីនេះ សញ្ញាបត្របាក់ឌុបសំខាន់សម្រាប់សិស្សដែលចង់ចូលធ្វើការងាររដ្ឋដូចជា ការប្រឡងគ្រូ ឬធ្វើការតាមក្រសួងនានាដែលពាក់ព័ន្ធការងាររដ្ឋ។

លោក ភាព សុភ័ក បន្តថា ប្រសិនសិស្សានុសិស្សចង់រៀនមួយឆ្នាំទៀត ត្រូវដាក់គោលដៅ ដាក់ចិត្ត ដាក់កាយ ជាពិសេសការកែប្រែទម្លាប់ចាស់របស់ខ្លួនកន្លងមក ព្រោះមានសិស្សជាច្រើនដែលអាចធ្វើបានទោះបីជាពួកគាត់ធ្លាប់ប្រឡងធ្លាក់មួយឆ្នាំហើយក៏ដោយ គឺគាត់ដាក់ចិត្តដាក់កាយ ហើយរៀនមួយឆ្នាំទៀតរហូតទទួលបាននិទ្ទេសល្អ។

លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨

 “ខ្ញុំជឿជាក់ថា អ្នកដែលចង់រៀនមួយឆ្នាំទៀតអ្នកទាំងអស់គ្នាប្រាកដជាអាចធ្វើបាន។ យើងបរាជ័យមួយលើកវាជាបទពិសោធន៍ និងជាអ្វីមួយដែលយើងអាចរៀនសូត្រពីកំហុសកន្លងមកដែលយើងបានធ្វើ ហើយយើងនឹងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ”

តើអ្វីជាថ្នាក់បរិញ្ញាបត្ររង? ឆ្លើយនឹងសំណួរដែរនេះ លោក ភាព សុភ័ក និយាយថា ថ្នាក់បរិញ្ញាបត្ររង ជាកម្មវិធីសិក្សារយៈពេល២ឆ្នាំនៅសាកលវិទ្យាល័យដោយសិស្សប្រឡងធ្លាក់បាក់ឌុបក៏អាចរៀនបាន។ បន្ទាប់ពីរៀនថ្នាក់បរិញ្ញាបត្ររងបានរយៈពេល២ឆ្នាំ សិស្សានុសិស្សអាចរៀនបន្តថ្នាក់បរិញ្ញាបត្របាន រយៈពេល២ឆ្នាំបន្ថែមទៀត នឹងអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយយជោគជ័យ។

លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨

“ប្រសិនបើសិស្សានុសិស្សគ្រាន់តែមានបំណងរៀនដើម្បីបានការងារធ្វើតាមក្រុមហ៊ុនឯកជន ឬអង្គការនានា គឺអាចរៀនបន្តថ្នាក់បរិញ្ញាបត្ររងបាន ឱ្យតែរៀនចេះ មានជំនាញច្បាស់ គឺមិនខ្វះការងារធ្វើនោះទេ”

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះ បញ្ជាក់បន្ថែមថា សិស្សានុសិស្សក៏អាចរៀនថ្នាក់បរិញ្ញាបត្ររងបណ្ដើរ អាចដាក់ស្វ័យរិន ហើយដល់ឆ្នាំប្រឡងទៅប្រឡងជាមួយសិស្សដទៃទៀត។ លើសពីនេះ នៅពេលដាក់ស្វ័យរិនយើងមានពេលវេលាដើម្បីត្រៀម ឆ្លៀតពេលតាំងពីដើមឆ្នាំបន្តិចបន្តួច បែងចែកពេលវេលាដើម្បីមើលមេរៀន នោះសិស្សានុសិស្សនឹងប្រឡងទទួលបាននិទ្ទេសល្អ។ ប្រសិនបើសិស្សានុសិស្សប្រឡងជាប់ នោះនឹងបានចូលរៀនថ្នាក់បរិញ្ញាបត្រតែម្ដង។ លោក ភាព សុភ័ក បន្តថា ការសម្រេចចិត្តរៀនឡើងវិញមួយឆ្នាំទៀត ឬរៀនថ្នាក់បរិញ្ញាបត្ររង គឺអាស្រ័យលើយុវជនទាំងអស់គ្នា ហើយសង្ឃឹមថាសិស្សដែលធ្លាក់បាក់ឌុប នៅតែមានគោលដៅបន្តទៅមុខទៀត ពីព្រោះការប្រឡងបាក់ឌុបមិនមែនជាចុងបញ្ចប់នៃជីវិតរបស់យើង ព្រោះអនាគតរបស់យើងនៅវែងឆ្ងាយទៀត៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]