ភ្នំពេញ – ក្មេងដែលមានវ័យជំទង់នាពេលបច្ចុប្បន្ននេះមិនអាចកាត់ផ្តាច់ពីការប្រើប្រាស់ប្រព័ន្ធឌីជីថលបាននោះទេ ដូច្នេះហើយតម្រូវឱ្យអាណាព្យាបាល សមាជិកគ្រួសារ ត្រូវចូលរួមតាមដាន និងស្វែងរកវិធីសាស្រ្តការពារកូនមិនឱ្យញៀននឹងទូរស័ព្ទ ឬប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកណាមួយ រហូតដល់ភ្លេចការសិក្សារបស់ពួកគេ ។ ប្រការទាំងនេះអ្នកជំនាញបានបញ្ជាក់ថា ឥរិយាបថនៅក្នុងគ្រួសារជះឥទ្ធិពលដល់ការប្រើប្រាស់ទូរស័ព្ទរបស់កូន ។
អ្នកស្រី អ៊ុក សូនីតា នាយិការសិក្សាធិការ នៃសាលារៀនវ៉េស្ទឡាញន៍គ្រុប មានប្រសាន៍ថា វិធីដែលអាចធ្វើឱ្យកូនកាត់បន្ថយការប្រើប្រាស់អ៊ឺនធឺណិតច្រើនជ្រុលគឺម្តាយឪពុកត្រូវបង្កើតជាគំរូភាពនៅក្នុងផ្ទះតែម្តង ដោយសារផ្ទះជាទីតាំងដែលក្មេងអាចស្រូបទាញឥទ្ធិពលបានច្រើនជាងគេ ហើយកត្តានេះជាដើមចមដែលឪពុកម្តាយត្រូវប្រុងប្រយ័ត្នសកម្មភាពនីមួយៗ ។

អ្នកស្រី អ៊ុក សូនីតា បានបញ្ជាក់ថា ៖
“ខ្ញុំតែងតែអានសៀវភៅស្របពេលដែលកូនកំពុងរៀន ព្រោះដើម្បីឱ្យកូនអាចផ្តោតអារម្មណ៍កាន់តែប្រសើរក្នុងការសិក្សា ។ ហើយការប្រើប្រាស់ពេលវេលាអានសៀវភៅជាមួយក្មេងវ័យជំទង់ គឺស្មើនឹងកំពុងបង្កើតកិច្ចសន្ទនាយ៉ាងល្អ”
អ្នកម្តាយរូបនេះ បានឱ្យដឹងទៀតថា អាណាព្យាបាលគួរព្យាយាមបង្កើតទំនាក់ទំនងឱ្យបានច្រើនជាមួយកូន ដើម្បីឱ្យពួកគេឃ្លាតឆ្ងាយចិត្តចេញពីទូរស័ព្ទ ឬប្រព័ន្ធឌីជីថលណាមួយ ។ ជាក់ស្ដែងលោកស្រីក៏មានកូនដែលធ្លាប់ញៀននឹងហ្គេមដែរ ប៉ុន្តែសកម្មភាពលេងហ្គេមបានកាត់បន្ថយ ដោយសារលោកស្រីតែងតែអនុវត្តសកម្មភាពខាងលើជារឿយៗ ។

ចំណែកលោក ចាន់ ពេជ្រ ប្រធានយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ ប្រចាំឆ្នាំ២០២២ មានប្រសាសន៍ថា អ្វីដែលលោកបានអនុវត្តកន្លងមកគឺ មិនបានហាមកូនក្នុងការប្រើប្រាស់ទេ ប៉ុន្តែលោកបង្រៀនពីរបៀបប្រើប្រាស់ និងការកំណត់រយៈពេល ឬបង្កើតលក្ខខណ្ឌមុននឹងឱ្យកូនប្រើប្រាស់ ។ បែបនេះអាចឱ្យកូនប្រើប្រាស់ប្រព័ន្ធឌីជីថលមានប្រសិទ្ធភាព និងជៀសវាងរូបភាពញៀនរាល់ឧបករណ៍អេឡិចត្រូនិក ។
នេះជាការបញ្ជាក់បន្ថែមរបស់លោក ចាន់ ពេជ្រ ប្រធានយុវពាណិជ្ជករកម្ពុជា សាខាភ្នំពេញ
“ពេលដែលកូនមានអាយុបីឆ្នាំ ខ្ញុំបានបង្រៀនពីការប្រើប្រាប្រព័ន្ធឌីជីថល និងទិញឱ្យកូនប្រើប្រាស់ទៀតផង ប៉ុន្តែខ្ញុំអនុញ្ញាតឱ្យប្រើតែពេលចុងសប្ដាហ៍ប៉ុណ្ណោះ ។ មួយវិញទៀត ខ្ញុំមិនអនុញ្ញាតឱ្យកូនប្រើប្រាស់រាល់ពេលកំពុងទទួលទានអាហារ ឬការចេញទៅកម្សាន្តនៅខាងក្រៅឡើយ”
ទន្ទឹមគ្នានេះ លោកក៏បានពន្យល់ពីហេតុផលមួយចំនួនអំពីការដាក់បម្រាមផ្សេងៗភ្ជាប់ជាមួយផងដែរ ដើម្បីកុំឱ្យពួកគេមានមន្ទិលសង្ស័យ ហើយអាចធ្វើឱ្យអាណាព្យាបាល និងកូនៗកាន់តែយល់ចិត្តគ្នាទៀតផង ។
ដោយឡែក អ្នកស្រី មុជ លក្ខិណា ជាស្ថាបនិកនៃក្រុមហ៊ុន ហ្គេនីហ្សាកំពតរីសត បានឱ្យដឹងថា ការបង្ខិតបង្ខំឱ្យឈប់ប្រើប្រាស់ឌីជីផល មិនមានប្រសិទ្ធភាពនោះទេចំពោះក្មេងវ័យជំទង់ ដូច្នេះវិធីសាស្រ្តគឺការលួងលោមកូនឱ្យឈប់ប្រើ ដោយអនុញ្ញាតឱ្យពួកគេនៅតែអាចបន្តលេងបានតែក្នុងករណីកូនយល់ព្រមថែទាំសុខភាពខ្លួនឯងឱ្យបានល្អ និងយកលទ្ធផលសិក្សាឱ្យបានល្អជាងមុន ។

ចំណែកអ្នកស្រី ឆេង ជេនីហ្វឺ ជាស្ថាបនិកនៃក្រុមហ៊ុន Brawn Creative និយាយថា ការស្វែងយល់ពីស្ថានភាព និងស្ថានការណ៍អាយុរបស់ក្មេងមុននឹងហាមឃាត់អ្វីមួយជាអ្វីដែលអ្នកស្រីយកចិត្តទុកដាក់បំផុតក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ។ អ្នកម្តាយរូបនេះបន្តថា ពេលចង់ឱ្យកូនឈប់ធ្វើរឿងរ៉ាវណាមួយដែលមិនផ្តល់ផលប្រយោជន៍ដល់ពួកគេ ការបង្កើតចំណងទាក់ទងស្និទ្ធស្នាលសន្ទនារវាងឪពុកម្តាយនិងកូនជាជម្រើសល្អបំផុត។
សូមជម្រាបថា បើតាមអ្នកស្រី យូ បូរី ជាស្ថាបនិកនៃក្រុមហ៊ុន Talent Excellence Development Partner បានឱ្យដឹងថា វិធីដោះស្រាយពេកូលនញៀននឹងឌីជីថលមានច្រើនប្រភេទ និងច្រើនដំណាក់កាល ប៉ុន្តែដើម្បីដោះស្រាយបញ្ហារបស់កូនបាន ឪពុកម្តាយត្រូវស្វែងយល់ពីអាកប្បកិរិយារបស់កូនជាមុនសិន ។ ស្មាតហ្វូន និងឧបករណ៍អេឡិកត្រូនិកអាចជាចំណុចវិជ្ជាមានសម្រាប់កូន ហើយក៏ជះផលអាក្រក់ប៉ះពាល់ដល់ការអប់រំរបស់កូនផងដែរ ។

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/11/2023
ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...






























