យុវជនស្ម័គ្រចិត្តព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត ចេញដំណើរទៅកាន់ខេត្តសៀមរាប ត្រៀមទទួលភ្ញៀវទេសចរដែលនឹងចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ភ្នំពេញ – នៅព្រឹក​ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៣ យុវជនស្ម័គ្រចិត្ត​ប្រមាណ​៥០០នាក់ បានចេញ​ដំណើរ​ទៅកាន់ខេត្ត​សៀមរាប ដើម្បីត្រៀម​ខ្លួន​ក្នុងការ​ទទួល​បងប្អូន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹង​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត ដែលនឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៣។

ក្នុងពិធីជូនដំណើរ​យុវជនស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍អង្គរ​សង្រ្កាន្ត ដែលបានរៀបចំឡើងនៅបរិវេណកោះពេជ្រ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា មានប្រសាសន៍ដោយអគុណចំពោះការស្ម័គ្រចិត្តរបស់យុវជន​ក្នុង​ការ​ចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តអាចជោគជ័យទៅបាន មុនដំបូងបង្អស់​គឺត្រូវ​អគុណ​ដល់បងប្អូន ពូមីង ដែលជាអ្នក​ស្ម័គ្រចិត្ត​ចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

” អ្នកស្ម័គ្រចិត្តអង្គសង្រ្កាន្ត ជាអ្នកនាំយកស្នាមញញឹម​ទៅ​ដល់ពុកម៉ែបងប្អូន​ដែលទៅ​លេង​អង្គរសង្រ្កាន្ត ហើយនិងមិត្តភក្តិបរទេស​ដែលគេ​នឹងយល់ពីវប្បធម៌ប្រពៃណី និងពិធីចូលឆ្នាំខ្មែរ​របស់យើង…”

តាមកាលវិភាគរៀបចំចេញដំណើរ យុវជនស្ម័គ្រចិត្តនឹងចេញដំណើរជាបន្តបន្ទាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដោយ​នៅថ្ងៃទី១០ ខែមេសា យុវជនស្ម័គ្រចិត្ត​នឹងចេញដំណើរសរុបចំនួន៧០០នាក់, នៅថ្ងៃទី១១ ខែមេសា ចំនួន ៩០០នាក់, ថ្ងៃទី១២ ខែមេសា ជាង៣០០នាក់ និង​នៅថ្ងៃទី១៣ ខែមេសា ជាង​១០០នាក់។

សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ ជាខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ ដែលក្រុមការងាររៀបចំ បានខិតខំសម្រិតសម្រាំង និងបង្កើតផ្ទាំងទស្សនីយភាព និងការច្នៃប្រឌិតជាច្រើនដើម្បីជាចំណីអារម្មណ៍ថ្មីប្លែកជាច្រើនសម្រាប់អ្នកចូលទស្សនា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...