អ្នកស្រី យូ បូរី ៖ ការជ្រើសជំនាញរៀន ក្រៅតែពីចំណូចចិត្ត ក៏​ត្រូវគិតពីបរិយាកាសកាងារដែលខ្លួនស្រមៃចង់បានដែរ

ការជ្រើសរើស​មុខវិជ្ជាសិក្សា ឬជំនាញ គឺជារឿង​សំខាន់​របស់យុវជន ក្រោយ​បញ្ចប់មធ្យមសិក្សា មុន​នឹង​ឈាន​ចូលទៅ​ក្នុង​ទីផ្សារ​ការងារ ។ ដូច្នេះជំនាញ​ដែល​យុវជន​ជ្រើសរើស គួរ​តែ​ភ្ជាប់​យ៉ាង​ជិតស្និត​ទៅ​នឹង​ការងារ ឬមុខរបរ​ទៅថ្ងៃអនាគត។ នេះជា​ការ​លើក​ឡើង​របស់​អ្នកស្រី យូ បូរី ដែល​គេស្គាល់ថា គឺជា​អ្នក​ឯកទេស​ខាង​ប្រព័ន្ធ KPI ។

អ្នក​ស្រី យូ បូរី មានប្រសាសន៍ថា ប្រសិនបើសិស្ស ឬយុវជន ជ្រើសរើសជំនាញមួយដែលបង្កើតបរិយាកាសមិនស្របជាមួយនឹងចំណូលចិត្ត នោះ​វាអាចបណ្តាលឱ្យពួកគេមិនមានអារម្មណ៍ល្អ និងចង់បន្តការសិក្សានោះទេ ហើយ​ថែមទាំងបង្កើតអារម្មណ៍ធុញថប់ នាំឱ្យបាត់បង់គំនិតច្នៃប្រតិដ្ឋ ថែមទៀត។

យ៉ាងណាក៏ដោយ បើតាមអ្នកស្រី យូ បូរី ប្រសិនបើសិស្សឬយុវជនខ្លួន​ឯងបានដឹងអំពីទ្រីស្ដី DISC មុននឹងជ្រើសរើសជំនាញ នោះពួកគេ​នឹងអាចជ្រើសជំនាញដែលត្រូវជាមួយនឹងចំណាប់អារម្មណ៍បានត្រឹមត្រូវក្នុងភាគរយច្រើន។ ហើយ​វាអាចលើកទឹកចិត្តឱ្យគាត់ចង់ធ្វើ និងរៀនបន្ត មិនងាយបោះបង់។

អ្នក​ស្រី បូរី បន្ថែមថា តាមរយៈទ្រីស្ដី DISC គេអាចដឹងថា តើរៀនយ៉ាងដូចម្តេចឱ្យឆាប់ចេះ និងឆាប់ចាំ ហើយអាចយកទៅប្រើប្រាស់ឱ្យត្រូវជំនាញបន្ថែមមួយកម្រិតទៀត។ ជារួមពេលដែលសិស្សដឹងអំពី DISC ធ្វើឱ្យពួកគេបង្កើននូវចំណង់ចំណូលចិត្តខ្លួនឯងនៅក្នុងការសិក្សាជំនាញ។

អ្នកស្រី យូ បូរី

” ទ្រីស្ដី DISC មានចំណុចលម្អិតជាច្រើន ដែលតម្រូវឱ្យស្រាវជ្រាបន្ថែមដោយខ្លួនឯង ហើយបើដឹងថាខ្លួនឯងស្ថិតនៅចំណុចណាមួយហើយ នោះវាងាយស្រួលក្នុងការសម្រេចចិត្តជ្រើសជំនាញសិក្សា”

អ្នក​ឯកទេស​ខាងផ្នែក KPI រូបនេះ សង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះគឺ សិស្សត្រូវដឹងអំពីចំណង់ចំណូចចិត្តថា តើនៅពេលដែលពួកគេ​រៀននៅមធ្យមសិក្សាទុតិយភូមិ តើគេពូកែទៅលើមុខវិជ្ជាអ្វីខ្លះ? ឬក៏ចេះមុខវិជ្ជាអ្វីខ្លាំងជាងគេ? ចំណែកចំណាប់អារម្មណ៍ទៅលើការងាររបស់គេវិញ តើចាប់អារម្មណ៍ប្រភេទណា? ប៉ុន្តែក៏ត្រូវដឹងពីប្រភេទការងារដែលចូលចិត្តដែរ តាមរយៈការចេញទៅសង្គមខាងក្រៅឱ្យបានច្រើន។ ហើយត្រូវស្គាល់ពីនិស្ស័យខ្លួនឯងថា តើចូលចិត្តធ្វើការនៅតែមួយកន្លែង ឬចូលចិត្តការងារដែលមានការផ្លាស់ទីតាំង។ សូមកុំគិតថា រកការងារណាដែលស្រួលៗ ព្រោះរាល់ការងារទាំងអស់ សុទ្ធតែមានផលលំបាករៀងៗខ្លួន ដូច្នេះត្រូវរៀនសង្កេតអំពីខ្លួនឯងឱ្យបានច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...