លោក យូ សុភា ៖ បុណ្យចូលឆ្នាំខ្មែរ ជាឱកាសនារីស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ប្រកាន់ភ្ជាប់នូវឥរិយាបទសុភាពរាបសារ

ភ្នំពេញ – ពិធីបុណ្យចូលឆ្នាំខ្មែរ ជាឱកាសដ៏ល្អមួយ​សម្រាប់នារីស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយ​ប្រកាន់ភ្ជាប់នូវឥរិយាបទសុភាពរាបសារ ។ ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរបានចូលរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរផងដែរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក យូ សុភា មានប្រសាសន៍ថា សម្លៀកបំពាក់ប្រពៃណីខ្មែរ រួមមាន ហូលផាមួង អាវប៉ាក់ សំពត់បត់ គឺជាអត្តសញ្ញាណជាតិរបស់ខ្មែរ ដូច្នេះកាលណានារីស្លៀកសម្លៀកបំពាក់ទាំងនេះចូលរួមក្នុងពិធីបុណ្យចូលឆ្នាំ គឺបង្ហាញឱ្យឃើញពីលក្ខណៈរបស់ជនជាតិខ្មែរ ជាពិសេសនារីខ្មែរនៅតែចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់មិនឱ្យបាត់បង់។ លើសពីនេះ លើកស្ទួយវិស័យសិប្បកម្មតម្បាញ ផលិតសំពត់ហូល ផាមួង អាវប៉ាក់ ឱ្យមានទីផ្សារកាន់តែច្រើនទៀតផង។

សាស្រ្ដាចារ្យផ្នែកវប្បធម៌ រូបនេះ បន្ថែមថា​ កាលណាយើងស្លៀកសម្លៀកបំពាក់ប្រពៃណីទៅកាន់ទីគោរពសក្ការៈបូជា នឹងជំរុញឱ្យអ្នកដែលស្លៀកសម្លៀកបំពាក់ប្រពៃណីប្រកាន់ភ្ជាប់នូវឥរិយាបទល្អ ទន់ភ្លន់ សុភាពរាបសារ ដើម្បីឱ្យសាកសមជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ឧទាហរណ៍ យុវនារីមួយចំនួន ពីមុនមកធ្លាប់តែរហ័សរហួន រប៉ិលរប៉ូច ប៉ុន្តែនៅពេលបានស្លៀកសម្លៀកបំពាក់ប្រពៃណី ក៏បានបង្ហាញឱ្យឃើញពីភាពទន់ភ្លន់ ភាពស្រស់ស្អាត សុភាពរាបសារ ដែលបង្ហាញឱ្យឃើញអំពីវប្បធម៌ខ្មែរ និងអត្តចរិកស្រ្តីខ្មែរ។

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“ស្រ្តីខ្មែរកាលណាបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ គឺមានសម្រស់ស្រស់ស្អាត ហើយអត្តចរិកក៏សមរម្យ ថ្លៃថ្នូរទៅតាមនោះដែរ”

លោក យូ សុភា បន្ថែមថា នៅពេលនារីខ្មែរឱ្យ​តម្លៃទៅលើការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ក៏បានចូលរួមចំណែកថែរក្សាម៉ូតសម្លៀកបំពាក់កុំឱ្យបាត់បង់ និងចូលរួមលើកទឹកចិត្តដល់សិប្បកខ្មែរដែលផលិតក្រណាត់សូត្រខិតខំរកវិធីត្បាញរវៃឱ្យបានច្រើន មានទីផ្សារ មានការងារធ្វើ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីខ្មែរផង និងរួមចំណែកកសាងសេដ្ឋកិច្ចជាតិផង។

សាស្រ្ដាចារ្យផ្នែកវប្បធម៌ លោក យូ សុភា ក៏បានលើកទឹកចិត្តនៅក្នុងនាមជាកូនខ្មែរ ជាពិសេសយុវនារីគួរតែនាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានហូល ផាមួង អាវប៉ាក់ សំពត់បត់ ចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ពីព្រោះមិនត្រឹមតែជួយបង្កើនសោភ័ភាពខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាចំណាប់អារម្មណ៍របស់អ្នកដទៃ ជាពិសេសភ្ញៀវអន្តរជាតិបានទទួលស្គាល់ និងឱ្យតម្លៃវប្បធម៌ខ្មែរ ជាប្រជាជាតិមួយដែលមានសម្លៀកបំពាក់ជាវប្បធម៌របស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។