មជ្ឈមណ្ឌលភាសា Aii សម្ពោធអគារទីពីរ សាខាជ្រោយចង្វារ

ដោយសារតែកំណើនសិស្សានុសិស្សកើនឡើងកាន់តែច្រើនឡើង នៅសាខាជ្រោយចង្វារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាស្ថាប័នអប់រំប្រកបដោយគុណភាពឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សក្នុងការដាក់សម្ពោធអគារ 9 ជាន់បន្ថែមមួយទៀតរបស់ខ្លួននៅតំបន់ជ្រោយចង្វារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន គណៈកម្មការកម្មវិធីសិក្សា មាតាបិតា សិស្សានុសិស្ស រួមជាមួយភ្ញៀវកិត្តិយសជាច្រើនទៀត។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វា ផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស ចិន និងភាសាថៃ ក៏ដូចជាវគ្គត្រៀមប្រលង TOEFL សម្រាប់អ្នកសិក្សាគ្រប់វ័យ។ អគារថ្មីនេះ មានទីតាំងនៅផ្ទះលេខ EX136 ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនឹងអាចស្វាគមន៍សិស្សានុសិស្សបន្ថែមឱ្យចូលរៀនកាន់តែច្រើនឡើង និងលើកកម្ពស់បទពិសោធសិក្សាបន្ថែមទៀត។ សម្រាប់អគារសិក្សាថ្មីបន្ថែមនេះនឹងប្រើប្រាស់សម្រាប់សិស្សានុសិស្សក្នុងកម្មវិធី Pre-kid Program និង Kid-Program។

លោក ផូ សុផេន នាយក មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វារ មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការដាក់សម្ពោធដំណើរការអគារសិក្សាថ្មីរបស់យើង ដែលនឹងអាចឱ្យយើងបំពេញតម្រូវការនៃការអប់រំភាសាប្រកបដោយគុណភាពជូនសហគមន៍ជ្រោយចង្វារ» ។ «ការសម្ពោធអគារសិក្សាថ្មីនេះ គឺជាសក្ខីភាពមួយនៃចក្ខុវិស័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការផ្តល់ការអប់រំ និងចូលរួមដល់ការអភិវឌ្ឍជំនាញភាសានៅកម្ពុជា។»

អគារថ្មីនេះនឹងចាប់ផ្តើមស្វាគមន៍សិស្សានុសិស្សចាប់ពីកម្រិត Pre-kid 01 ដល់ Kid 04 នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វគ្គសិក្សាថ្មីទី84។ ការប្តេជ្ញាចិត្តរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការផ្តល់ជូននូវកម្មវិធីសិក្សាបែបអាមេរិកាំង និងផ្តោតលើការផ្តល់បរិយាកាសសិក្សាដែលជាគោលតម្លៃស្នូលរបស់សាខាជ្រោយចង្វារ។

សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងកម្មវិធីសិក្សា សូមចូលទៅកាន់គេហទំព័ររបស់ https://www.aii.edu.kh/ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់យើង @aii.mjqeducation។

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទាក់ទងមក៖
លោក ស៊ូ ពិសែន
ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
+855 12 920 028
pisen.sou@aii.edu.kh




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2026

សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ