ទម្លាប់៧ជួយបន្ថយសម្ពាធសុខភាពផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការរក្សាបាននូវទម្លាប់វិជ្ជមានគឺជាវិធីសាស្រ្តដ៏មានឥទ្ធិពល សម្រាប់ការសម្រាលបន្ទុកសុខុមាលភាពផ្លូវចិត្តរាល់គ្រប់ស្ថានភាពដែលជួបប្រទះ។ មិនថាស្ថិតក្នុងស្ថានភាពផ្លូវចិត្ត ក្នុងកម្រិតដែលកំពុងព្យាបាលខ្លួនឯង ឬកំពុងទទួលបានការព្យាបាលពីអ្នកជំនាញនោះទេ សកម្មភាព ៧ ចំណុចខាងក្រោម វាអាចផ្តល់ជាផលវិជ្ជមានចំពោះសុខភាពផ្លូវចិត្ត។

១.ចេញទៅក្រៅ ៖ ការដាក់ឱ្យរាងកាយ នៅក្បែរទីលំហបៃតងៗ ដូចជាដើមឈើ វាលស្រែខៀវស្រងាត់ និងបរិយាកាសដែលមានទឹកជាដើម។ ព្រោះបរិយាកាសទាំងនេះបានពង្រឹងនូវសុខុមាលភាព។

២.ចលនារាងកាយ ៖ ដើម្បីឱ្យរាងកាយមានចលនាជាប្រចាំ គឺចាំបាច់ត្រូវមានលំហាត់ប្រាណ ហើយលំហាត់ប្រាណទៀតសោតគឺអាចអនុវត្តន៍បានគ្រប់ប្រភេទ តែត្រូវ​អនុវត្តន៍យ៉ាងហោចណាស់ឱ្យបាន១៥០នាទីក្នុងមួយសប្តាហ៍។ សកម្មភាពបែបនេះ បានរួមចំណែក បន្ថយអាការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងភាពកម្សោយនៃសុខភាពផ្នែកដទៃទៀត។

៣.ផ្តល់អទិភាពចំពោះការគេង ៖ ត្បិតថាការគេង ចន្លោះពី៧ទៅ៨ម៉ោងជួយទប់ទល់នឹងអាការថប់បារម្ភ ភាពតានតឹង ប៉ុន្តែគុណភាពដំណេក មិនមែនសំដៅដោយគ្រាន់តែគេងគ្រប់ម៉ោងប៉ុណ្ណោះទេ ប៉ុន្តែចង់សំដៅលើការគេងដែលមានភាពស្ងប់សុខ ។ ហើយដើម្បីបង្កើនភាពស្ងប់នៃដំណេកបានគឺគេងនៅកន្លែងបិទជិតគ្មានពន្លឺជះចូល រក្សាគម្លាតពីស្រ្គីនទូរស័ព្ទយ៉ាងហោច៤ម៉ោងមុនចូលគេង។

៤.អាហារូបត្ថម្ភ ៖ ក្នុងអារហារដែលទទួលទានប្រចាំថ្ងៃ គួរមាននូវសារធាតុផ្សេងៗដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា អាស៊ីតខ្លាញ់ Omega-3 អាហារមានជាតិស្ករទាប រួមបញ្ចូលនូវគ្រាប់ធញ្ញជាតិ ដែលមាននាទីគាំទ្រដល់សុខភាពខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។

៥.រក្សាទំនាក់ទំនង ៖ ទំនាក់ទំនងសំខាន់ៗ ដែលមិនគួរបណ្តែតបណ្តោយដូចជា សមាជិកគ្រួសារ មិត្តភ័ក្តិ ដៃគូស្និទ្ធស្នាល ឬមិត្តរួមការងារជាដើម បានរួមចំណែកផ្តល់នូវអត្ថន័យទៅកាន់ការរស់នៅតាមរយៈការនិយាយសន្ទនាជាមួយគ្នាបានទៀងទាត់ ឬក៏ផ្ញើសារ ហៅទូរស័ព្ទជជែកគ្នា ការចំណាយពេលវេលា បង្ហាញពីមោទនភាពនិងភាពស្និទ្ធស្នាល ការគាំទ្រគ្នា ឬការប្រារព្ធកម្មវិធីសំខាន់ៗជាមួយគ្នា និងព្យាយាមយល់ពីគ្នាទៅវិញទៅមក។

៦.បន្ថយការប្រើប្រាស់ស្រ្គីន ៖ ការកាត់បន្ថយសកម្មភាពអូសចុះ អូសឡើងបានរួមចំណែកដល់ការបន្ថយស្រ្តេស ភាពតានតឹង ជំនួសមកវិញនូវការបង្កើនផលិតភាពនិងការផ្តោតលើគុណភាពដំណេក រួមទាំងមានពេលជាច្រើនសម្រាប់ធ្វើសកម្មភាពសំខាន់ៗដទៃទៀត។ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយលើសលប់នាំឱ្យកើតក្ដីមន្ទិលចំពោះខ្លួនឯង បង្កើនការប្រៀបធៀប និងប៉ះពាល់ធ្ងន់ធ្ងរទៅកាន់សុខភាពផ្លូវចិត្ត។

៧.ប្រកួតប្រជែងជាមួយខ្លួនឯង ៖ ប្រកួតប្រជែងជាមួយខ្លួនឯង តាមរយៈសកម្មភាពសាមញ្ញដូចជា រៀនមុខជំនាញថ្មីៗ លេងកីឡា និងរៀនភាសាថ្មី សុទ្ធសឹងតែជាការរួមចំណែកឱ្យមានការប្រកួតប្រជែងជាមួយនឹងខ្លួនឯង ក៏ដូចជាការដុសខាត់សមត្ថភាព និងសុខុមាលភាព។ បន្ថែមពីនោះ ការជ្រើសរើសជំនាញថ្មីៗ ជាការផ្តល់ឱកាសស្គាល់ពីខ្លួនឯង និងការទប់ទល់ភាពតានតឹង និងជួយបន្ថយសម្ពាធសុខភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *