រកឃើញបេក្ខជន ៨ក្រុមបន្តទៅវគ្គជម្រុះជុំទី៣ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២

ភ្នំពេញ – វគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី0៨-0៩ ខែមេសាកន្លងទៅ បានរកឃើញបេក្ខជនចំនួន ៨ក្រុមនឹងបន្តចូលរួមប្រកួតនៅវគ្គជម្រុះជុំទី៣ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ។ លទ្ធផលវគ្គជម្រុះជុំទី២ វិទ្យាល័យដែលបានបន្តទៅវគ្គជម្រុះជុំទី៣ សរុបចំនួន ០៨ក្រុម ។

បេក្ខជនវិទ្យាល័យទៅវគ្គបន្តទាំងចំនួន ០៨ក្រុម មានដូចជា ទី១. វិទ្យាល័យសម្ដេចហ៊ុនសែន ប៉ើស២ ខេត្តត្បូងឃ្មុំ ប្រកួតលើប្រធានបទ “គុណវុឌ្ឍិរបស់គ្រូបង្រៀ​ន គឺ​ជាកត្តាជំរុញដ៏មានប្រសិទ្ធិភាពដល់លទ្ធផលល្អនៃការសិក្សារបស់សិស្ស” ទី២. វិទ្យាល័យហ៊ុន សែនប្រាសាទបាគង ខេត្តសៀមរាប ប្រកួតលើប្រធានបទ “ការវិនិយោគលើស្រ្តី និងក្មេងស្រ្តី និងក្មេងស្រី ក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ” ។

ទន្ទឹមគ្នានេះ ទី៣. វិទ្យាល័យហ៊ុន សែនកំពង់ចាម ខេត្តកំពង់ចាម ប្រកួតលើប្រធានបទ “យុវជនដើរតួនាទីយ៉ាងចម្បងក្នុងការលើកកម្ពស់សុខដុមនីយកម្មនៅក្នុងតំបន់អាស៊ាន” ទី៤.  វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី ប្រកួតលើប្រធានបទ “កង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីបរិស្ថាន គឺជាមូលហេតុចប្បងដែលនាំឱ្យមានការចោលសំរានគ្មានសណ្ដាប់ធ្នាប់” និងទី៥. សាលារៀនសុណ្ណភូមិទី២៥ ខេត្តតាកែវ ប្រកួតលើប្រធានបទ “កំណត់អាយុក្នុងការសេពគ្រឿងស្រវឹងដល់យុវជន គឺជាជម្រើសដ៏ល្អបំផុតក្នុងការទប់ស្កាត់ការញៀនគ្រឿងស្រវឹង” ។

ជាមួយគ្នានេះ ទី៦. សាលារៀនមីគីវ៉េ រាជធានីភ្នំពេញ ប្រកួតលើប្រធានបទ “ប្រជាពលរដ្ឋនៅមូលដ្ឋានមានតួនាទីចម្បងនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍” ទី៧. សាលារៀនប៊ែលធី អន្តរជាតិរាជធានីភ្នំពេញ ប្រកួតលើប្រធានបទ “ការចាក់វ៉ាក់សាំងដូសជំរុញ គឺជាយន្តការដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ” និងទី៨. វិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ប្រកួតលើប្រធានបទ “ការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ជាមូលហេតុចម្បងដែលបង្កឱ្យមានផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន”។

លោក សេរី ជំនះ អនុរដ្ឋលេខាធិកា ក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា លក្ខណៈវិនិច្ឆ័យដែលគណៈកម្មការផ្ដល់ពិន្ទុដល់បេក្ខជនផ្ដោតទៅលើចំណុច ៤យ៉ាងសំខាន់ៗ រួមមាន ទី១. ផ្តោតលើខ្លឹមសារប្រធានបទ  ទី២. វិធីសាស្រ្តបកស្រាយប្រធានបទ ទី៣. ឥរិយាបទរបស់បេក្ខជន ក្នុងការប្រើប្រាស់ទឹកមុខ ការស្លៀកពាក់ សីលធម៌ក្នុងការនិយាយស្ដី ការប្រើប្រាស់កាយវិកា ការលើកដាក់សំឡេង និងការប្រើក្រសែភ្នែកជាដើម និងទី៤. ការងារសហការជាក្រុម ព្រមទាំងផ្ដល់ឱកាសឱ្យទស្សនិកជនមានឱកាសចូលរួមបោះឆ្នោតគាំទ្រដល់ក្រុមដែលខ្លួនពេញចិត្តផងដែរ ។

គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នេះ ប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈដល់យុវសិស្សកំពុងសិក្សានៅថ្នាក់ទី១១ កម្រិតថ្នាក់វិទ្យាល័យ។

សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជនចំនួន ៨ក្រុមដែលនឹងបន្តទៅវគ្គជម្រុះជុំទី៣ ដោយចូលរួមប្រកួតលើប្រធានបទចំនួន ៤ប្រធានបទ ដោយមានក្រុមស្រប និងក្រុមបដិសេដ ប្រកួតនៅពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...