យុវជន​កម្ពុជា៧រូប ចូលរួម​កម្មវិធីអ្នកដឹកនាំយុវជនអាស៊ីឆ្នាំ​២០២៣ នៅ​ប្រទេសជប៉ុន

យុវជន​កម្ពុជាចំនួន៧រូប ដែល​​​មក​ពីវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា បានចេញដំណើរ​ទៅចូលរួម​កម្មវិធីអ្នកដឹកនាំយុវជនអាស៊ី​ ឆ្នាំ២០២៣ ដែល​​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២១ រហូត​ដល់ថ្ងៃទី២៦ ខែសីហា នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន ក្រោម​មូលបទ “The Future of Food from the Perspective of Sustainable Food Consumption”។

យុវតី ឆាយ ពេជជេស៊ីកា អាយុ​១៧ឆ្នាំ មកពីសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ដែលជាបេក្ខជនមួយរូបជាប់ក្នុងការ​ជ្រើសរើសជាតំណាងយុវជន​កម្ពុជា ទៅ​ចូលរួម​កម្មវិធី «អ្នកដឹកនាំយុវជនអាស៊ី២០២៣» និយាយថា ខ្លួន​ពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពក្នុងនាមជាយុវជនតំណាងកម្ពុជា ចូលរួមជាមួយ​យុវជន​ផ្សេងៗ​ទៀត​មក​ពី​តំបន់អាស៊ី ។

បើតាម ពេជជេស៊ីកា កម្មវិធី អ្នកដឹកនាំយុវជនអាស៊ី​២០២៣ នេះ រូបនាងរួមជាមួយ​យុវជន​កម្ពុជាផ្សេងទៀត នឹង​ចូលរួមធ្វើការជជែកដេញដោល ឬពិភាក្សា​ជាមួយ​យុវជន​ពីតំបន់អាស៊ីទាក់ទងទៅនឹងបញ្ហាបរិស្ថាន ក៏​ដូចជា​សុវត្ថិភាពចំណីអាហារជាដើម។ ជាមួយ​គ្នា​នេះ ជេស៊ីកា ក៏បានត្រៀម​ខ្លួន​រួចហើយដែរ ក្នុងការបង្ហាញពីសមត្ថភាព​ក៏​ដូចជាបង្ហាញវប្បធម៌ សីលធម៌របស់ខ្មែរតាមរយៈ​ការ​សំពះ ការ​និយាយស្តីនៅ​ក្នុងការជជែកដេញដោលជាដើម។

យុវជន ហេង មុនីរៀម ដែលជា​សិស្ស​មក​ពី​​សាលារៀនវ៉េស្ទឡាញន៍ និង​ក៏ជាបេក្ខជន​ត្រូវជ្រើសរើស​ឱ្យ​ចូលរួម​កម្មវិធី «អ្នកដឹកនាំយុវជនអាស៊ី២០២៣» នៅប្រទេស​ជប៉ុនដែរនោះ និយាយថា កម្មវិធីនេះ គឺជាឱកាស​ដែលអនុញ្ញាត​ឱ្យ​យុវជនកម្ពុជា​បានបង្ហាញនូវសក្តានុពល​ទៅ​កាន់អន្តរជាតិ ។ មុនីរៀម បានត្រៀម​ខ្លួនរួចហើយដែរ ដោយប្រឹងប្រែងឱ្យ​អស់ពីលទ្ធភាព ដើម្បីបង្ហាញនូវអ្វីដែល​ជាសក្តានុពលរបស់ខ្មែរ ជាពិសេស​ទាក់ទងជាមួយប្រធានបទនៅ​ក្នុងកិច្ចពិភាក្សា ឬជជែកដេញដោល។

ជាមួយគ្នានេះ ការទៅប្រទេសជប៉ុននេះ មុនីរៀម រំពឹងថា នឹងទទួលបាននូវបទពិសោធន៍ថ្មីៗល្អជាច្រើន ដូចជាការសិក្សា​ពីបរិស្ថាននៅប្រទេសជប៉ុន ជាពិសេសទទួលបានទំនាក់ទំនងល្អជាមួយនឹងយុវជនមកពីបណ្តាប្រទេស​ផ្សេងៗ​ទៀត។ ហើយក្រោយបញ្ចប់កម្មវិធី​ត្រឡប់​មក​កម្ពុជាវិញ ខ្លួននឹងចែករំលែកបទពិសោធន៍​ទាំងនោះ​ទៅដល់យុវជនដែលត្រៀមខ្លួនបន្តនៅពេលក្រោយ ឬក៏អ្នក​ដែល​នៅសិក្សា​ជុំវិញខ្លួន។

សូម​បញ្ជាក់ថា កម្មវិធី «អ្នកដឹកនាំយុវជនអាស៊ី» (Asia Youth Leaders) គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសឱ្យយុវជនមកពីបណ្តាប្រទេសអាស៊ីនានាចូលរួមក្នុងការសង្កេត និងមានការធ្វើបាឋកថាដោយអ្នកឯកទេសលើប្រធានបទបញ្ហាសង្គមនៅក្នុងប្រទេសម្ចាស់ផ្ទះ។ បន្ទាប់ពីបានចូលរួមក្នុងបាឋកថា យុវជនដែលបានចូលរួមត្រូវបង្កើតកិច្ចពិភាក្សាជាក្រុម ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាអ្វីមួយ ដែលគេបានលើកឡើង។

យុវជន​ដែល​ត្រូវចូលរួម​ក្នុងកម្មវិធីនេះ ត្រូវបានជ្រើសរើមកពីប្រទេសចំនួនក្នុងតំបន់អាស៊ី ដែលក្នុងនោះរួមមានដូចជា ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាមជាដើម។ សម្រាប់លក្ខខណ្ឌក្នុងការចូលរួម គឺត្រូវជាសិស្សវិទ្យាល័យ មានអាយុចន្លោះ ១៥ ទៅ​១៧ឆ្នាំ មានកាយសម្បទាមាំមួន មានការសិក្សា​ល្អ និង​មានកម្រិតភាសាអង់គ្លេស IELT 5.0 ឬ​ TOEFL 500 ។ ជាពិសេស សិស្ស​ត្រូវ​មានចំណាប់អារម្មណ៍​ពាក់ព័ន្ធនឹង​បញ្ហាបរិស្ថាន និង​បញ្ហា​ដែល​កើត​មានក្នុងសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។