វិធីសាស្ត្រ​សំខាន់​ៗ​ក្នុង​ការ​ការពារ​អត្តសញ្ញាណ​ឌីជីថល ​សម្រាប់​បុគ្គល​ ​និង​ស្ថាប័ន​

​នៅក្នុង​យុគសម័យ​ឌីជីថល ​ការ​ការពារ​អត្តសញ្ញាណ​ឌីជីថល ​(​Digital​ ​Identity​) ​មិន​មែន​ជា​កាតព្វកិច្ច​ដាច់ដោយឡែក​សម្រាប់​តែ​បុគ្គល​ម្នាក់​ៗ​នោះ​ឡើយ​ ​ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អាជីវកម្ម​ ​ស្ថាប័ន​ឯកជន ​និង​ក្រសួង​-​ស្ថាប័ន​រដ្ឋ​។ ​ការ​ធ្វេសប្រហែស​លើ​ការងារ​នេះ​ ​អាច​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សាធារណជន ​បាត់បង់​ទំនុកចិត្ត​ពី​អតិថិជន​ ​ខូចខាត​កេរ្តិ៍ឈ្មោះ​ ​និង​ខាតបង់​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ​។

​ផ្អែក​លើ​ការ​ចែករំលែក​ពី​ ​មជ្ឈមណ្ឌល​កម្ពុជា​ ​៤.០​ ​(​Cambodia​ ​4.0​ ​Center​) ​ទាំង​បុគ្គល​ ​និង​ស្ថាប័ន​ ​ចាំបាច់​ត្រូវ​មាន​យន្តការ​ផ្ទៀងផ្ទាត់​ដ៏​រឹងមាំ ​ដើម្បី​ធានា​ថា​ ​អ្នក​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ ​និង​ទិន្នន័យ​ ​គឺជា​ម្ចាស់​អត្តសញ្ញាណ​ពិតប្រាកដ​។ ​ខាងក្រោម​នេះ​ជា​វិធានការ​សំខាន់​ៗ​ទាំង​ ​៩​ ​ចំណុច​ ​ដើម្បី​គ្រប់គ្រង​ ​និង​ការពារ​អត្តសញ្ញាណ​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព​៖​

​១. ​ការ​លើកកម្ពស់​ការ​យល់ដឹង​ និង​ការ​បណ្តុះបណ្តាល​

​អ្នកប្រើប្រាស់​ បុគ្គលិក​ និង​ដៃ​គូ​សហការ​ ត្រូវ​យល់ដឹង​ឱ្យ​បាន​ច្បាស់​អំពី​ហានិភ័យ​ និង​ការ​អនុវត្ត​ប្រកបដោយ​សុវត្ថិភាព​ ​ដូចជា​ ​៖​ របៀប​សម្គាល់​ការ​លួច​បន្លំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​(​Phishing​)​, ​ការ​មិន​ចែករំលែក​ទិន្នន័យ​រសើប ​(​Sensitive​ ​Data​)​, ​ការ​គ្រប់គ្រង​ដាន​ឌីជីថល ​(​Digital​ ​Footprints​) ​ដោយ​ប្រុងប្រយ័ត្ន​។​

​២. ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ពហុ​កត្តា​ ​(​MFA​ ​/​ ​2​FA​)

​ការ​ប្រើប្រាស់​ត្រឹមតែ​ពាក្យ​សម្ងាត់​ ​(​Password​) ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​។ ​ការ​បន្ថែម​ស្រទាប់​សុវត្ថិភាព​ដូចជា​ ​លេខ​កូដ​បណ្តោះអាសន្ន​លើ​ទូរសព្ទ​ ​(​Tokens​) ​ឬ​ជីវ​មាត្រ ​(​Biometrics​) ​ដូចជា​ការ​ស្កេន​ស្នាម​ក្រយៅ​ដៃ ​ឬ​ផ្ទៃ​មុខ​ ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចូល​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​៣. ​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​

​ត្រូវ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដែល​ខ្លាំង​ ​និង​ប្លែក​ៗ​គ្នា​សម្រាប់​សេវាកម្ម​នីមួយ​ៗ​ ​ហើយ​ជៀសវាង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​ពាក្យ​សម្ងាត់​ជាន់​គ្នា​។ ​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ ​(​Password​ ​Manager​) ​ដើម្បី​ជា​ជំនួយ​នៃ​ការ​ចងចាំ​។​

​៤. ​ការ​អនុវត្ត​គោលការណ៍​ផ្តល់​សិទ្ធិ​អប្បបរមា

​សម្រាប់​អាជីវកម្ម​ ​ឬ​ស្ថាប័ន​ ត្រូវ​កម្រិត​សិទ្ធិ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ ​ទៅកាន់​បុគ្គល​ណា​ដែល​ចាំបាច់​បំផុត​ប៉ុណ្ណោះ​។ ​ត្រូវ​គ្រប់គ្រង​ការ​អនុញ្ញាត​សិទ្ធិ​ដោយ​ប្រុងប្រយ័ត្ន ​និង​ធ្វើ​ការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​អ្នក​ដែល​មាន​សិទ្ធិ​ចូល​មើល​ទិន្នន័យ​សំខាន់​ៗ​។​

​៥. ​ការ​ត្រួតពិនិត្យ​ ​និង​ការ​កាត់បន្ថយ​ដាន​ជើង​ឌីជីថល ​ដែល​មិន​ចាំបាច់​

​តាមដាន​រាល់​សកម្មភាព​មិន​ប្រក្រតី​ ​ឬ​ការ​ប៉ុនប៉ង​ចូល​ប្រើប្រាស់​ដែល​គួរឱ្យ​សង្ស័យ​ តាមរយៈ​កំណត់ហេតុ​ព្រឹត្តិការណ៍​ ​(​Access​ ​logs​)​, ​ពិនិត្យ​ ​និង​កំណត់​ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​នៅលើ​បណ្តាញ​សង្គម ​ឬ​ទី​សាធារណៈ​ ​(​Public​ ​profiles​)​, ​លុប​គណនី​ដែល​ឈប់​ប្រើប្រាស់​ និង​ដកហូត​ការ​អនុញ្ញាត​សិទ្ធិ​ ​(​Permissions​) ​ដែល​មិន​ចាំបាច់​។​

​៦. ​ការ​តាមដាន​របាយការណ៍​ឥណទាន​ ​និង​ការ​បិទ​ឥណទាន​បណ្តោះអាសន្ន​

​អ្នកប្រើប្រាស់​ត្រូវ​ពិនិត្យមើល​របាយការណ៍​ឥណទាន​ឥត​គិត​ថ្លៃ​ប្រចាំ​ឆ្នាំ​, ​ការ​បង្កើត​ ​គណនី​ថ្មី​ ​និង​មាន​សកម្មភាព​ណាមួយ​គួរឱ្យ​សង្ស័យ​។ ​បន្ថែម​លើ​នេះ​ ត្រូវ​យកចិត្ត​ ​ទុកដាក់​តាមដាន​របាយការណ៍​គណនី​ធនាគារ​ផងដែរ​ ព្រោះ​ឧក្រិដ្ឋ​ជន​បច្ចេកវិទ្យា ​ភាគ​ច្រើន​ ​តែងតែ​លាក់បាំង​ប្រតិបត្តិការ​បន្លំ​របស់​ពួកគេ​ជាមួយ​ប្រតិបត្តិការ​ស្រប​ច្បាប់​ប្រចាំ​ថ្ងៃ​របស់​អ្នកប្រើប្រាស់​ពិតប្រាកដ​។ ​លើស​ពី​នេះ​ ការ​ដាក់​កម្រិត​បិទ ​ឥណទាន​បណ្តោះអាសន្ន ​(​Credit​ ​Freeze​) ​គឺជា​វិធីសាស្ត្រ​ទប់ស្កាត់​ជន​លួច​បន្លំ ​អត្តសញ្ញាណ​ ​មិន​ឱ្យ​យក​ឈ្មោះ​របស់​អ្នកប្រើប្រាស់​ទៅ​ស្នើសុំ​កម្ចី​ ​ឬ​សុំ​ឥណទាន​ ​ផ្សេង​ៗ​ដោយ​មិន​ដឹងខ្លួន​។​

​៧. ​ការ​ប្រើប្រាស់​សេវាកម្ម​ការពារ​ការ​លួច​បន្លំ​អត្តសញ្ញាណ​

​ប្រើប្រាស់​កម្មវិធី​ ​ឬ​ឧបករណ៍​ការពារ​ដូចជា​ ​Acronis​ ​True​ ​Image​ ​ដែល​មាន​សមត្ថភាព​ស្កេន​លើ​បណ្តាញ​ ​Dark​ ​Web​ ​ដើម្បី​រកមើល​ការ​ធ្លាយ​ទិន្នន័យ​។ ​ប្រព័ន្ធ​ទាំង​នេះ​នឹង​ផ្តល់​ដំណឹង​ភ្លាម​ៗ​ ​និង​ណែនាំ​ពី​ជំហាន​ស្តារ​ទិន្នន័យ​ ព្រមទាំង​មាន​មុខងារ​ចម្លង​ទុក​ទិន្នន័យ​សុវត្ថិភាព​ ​(​Secure​ ​backup​) ​ផងដែរ​។​

​៨. ​ការ​ការពារ​ឧបករណ៍​ដោយ​កម្មវិធី​កម្ចាត់​មេរោគ​ ​និង​ ​Encryption​

​បំពាក់​កម្មវិធី​កម្ចាត់​មេរោគ​ ​(​Antivirus​) ​ដែល​គួរឱ្យ​ទុកចិត្ត​ ​លើ​ទូរសព្ទ​ ​និង​កុំព្យូទ័រ ​ដើម្បី​រារាំង​ ​Malware​ ​និង​ ​Spyware​, ​បើក​មុខងារ​កូដ​នីយកម្ម​ពេញលេញ​ ​(​Full​-​disk​ ​Encryption​) ​ដើម្បី​ការពារ​ទិន្នន័យ​ ​ទោះបីជា​ឧបករណ៍​ត្រូវ​គេ​លួច​ ​ឬ​បាត់បង់​ក៏ដោយ​, ​ធ្វើ​បច្ចុប្បន្នភាព ​(​Update​) ​ប្រព័ន្ធ​ប្រតិបត្តិការ​ និង​កម្មវិធី​ឱ្យ​ទាន់សម័យ​ជានិច្ច​។​

​៩.​ ​ជៀសវាង​ប្រើប្រាស់​ ​Wi​-​Fi​ ​សាធារណៈ​សម្រាប់​ប្រតិបត្តិការ​សំខាន់​ៗ​

​ជៀសវាង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​បណ្តាញ​ ​Wi​-​Fi​ ​សាធារណៈ​ សម្រាប់​សកម្មភាព​ដែល​ត្រូវ​បញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ​ ​(​ដូចជា​ការ​ផ្ទេរ​ប្រាក់​ ​ឬ​ទិញ​ទំនិញ​អនឡាញ​) ​ព្រោះ​បណ្តាញ​ទាំងនេះ​ងាយ​រង​ការ​លួច​ស្កាត់​យក​ពាក្យ​សម្ងាត់​ និង​ទិន្នន័យ​ពីសំណាក់​ក្រុម​ ​Hackers​ ​ខ្លាំង​ណាស់​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...