ក្រុមហ៊ុនធំៗ១៦ សហការជាមួយ NEA ប្រកាសជ្រើសរើសបុគ្គលិកជាង១៣០០កន្លែង នៅថ្ងៃទី១៥ ខែធ្នូខាងមុខ

ភ្នំពេញ – ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ ស.ស.យ.ក. វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​រៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន១៦ចូលរួម និង​នាំយកនូវឱកាសការងារចំនួន ១៣៥៩ កន្លែង។ វេទិកាការងារប្រចាំខែនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

លោក ពេជ្រ រដ្ឋា បុគ្គលិកផ្នែកធនធានមនុស្សធនាគារ AEON បានលើកឡើងថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA ក្នុងថ្ងៃទី១៥ ធ្នូ ខាងមុខនេះដោយសារតែការរីកចម្រើនរបស់ធនាគារនាពេលបច្ចុប្បន្ន ធនាគារនឹងនាំយកឱកាសការងារជាង១០០កន្លែង និងគ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។

លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារឱ្យ​មានឱកាសជួបសម្ភាសន៍ការងារផ្ទាល់។ លើសពីនេះទៅទៀត ក្រុមការងារ និងបុគ្គលិក របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានដើរតួរយ៉ាងសំខាន់ក្នុងការរៀបចំទំនាក់ទំនង់ ផ្សព្វផ្សាយ និងផ្តល់ប្រឹក្សារដល់ក្រុមហ៊ុន ក៏ដូចជាសិស្សនិស្សិត និងអ្នកស្វែងរកការងារឱ្យ​មានភាពងាយស្រួលក្នុងការចូលរួមកម្មវិធី។

លោក រដ្ឋា បន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារ នឹងធ្វើឱ្យ​ធនាគារកាន់តែមានតម្រូវការកម្លាំងពលកម្មក៏កាន់តែច្រើន ហេតុនេះហើយការបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារក៏មិនអាចខ្វះបាននោះដែរ។ លោករដ្ឋា ជឿជាក់ថា NEA នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើការផ្សព្វផ្សាយឱ្យ​កាន់តែទូលំទូលាយថែមទៀត ពីឱកាសការងារដល់ដៃគូសហការ សកលវិទ្យាល័យ វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលនានា ក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សនិស្សិតឱ្យ​មានភាពក្លាហាន និងទំនុកចិត្ត ក្នុងការដាក់ពាក្យ និងមកចូលរួមសម្ភាសន៍ការងារ។

លោក រដ្ឋា លើកឡើងបន្តថាសម្រាប់ថ្ងៃទី១៥ខាងមុខនេះ សូមបងប្អូនសិស្សនិស្សិត និងជាបុគ្គលិកក្រុមហ៊ុនដែលមានបំណងចង់រកការងារ ឬចង់ផ្លាស់ប្តូរការងារសូមនាំយកនូវប្រវត្តិរូប(CV) នឹងរៀបចំខ្លួនឲ្យបានស្អាត មុនសម្រេចថាមកចូលរួមក្នុងវេទិកាការងារ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១៦ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ ធនាគារកាណាឌីយ៉ា ក្រុមហ៊ុន Mekongnet ក្រុមហ៊ុន WOWNOW ក្រុមហ៊ុន Luxelite Group ក្រុមហ៊ុនលីហួរវេរលុយ ក្រុមហ៊ុន ZARA MAP ក្រុមហ៊ុន ក្រុមហ៊ុន SVI ក្រុមហ៊ុន THF&B CGTI ក្រុមហ៊ុន GOODHILL ធនាគារហត្ថា ធនាគារ AEON មីក្រូហិរញ្ញវត្ថុ AMK ផ្សារទំនើប Lucky និងក្រុមហ៊ុន CoGen។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...