គន្លឹះ៣សម្រាប់រក្សាភាពស្រឡះទូលាយនៅក្នុងផ្ទះ តាមផ្នត់គំនិតតិចនិយម

ផ្នត់គំនិតតិចនិយម ឬការអនុវត្តឱ្យមានសម្ភារៈតិចតួចតែសំខាន់ៗនៅក្នុងផ្ទះ បានជះឥទ្ធិពលឱ្យកន្លែងស្នាក់នៅ មានភាពស្រស់ស្រាយ ងាយស្រួលសម្អាត និងរក្សាអនាម័យ ឬបង្កលក្ខណៈងាយស្រួលតាមរយៈការរស់នៅមានភាពសាមញ្ញៗ ក្នុងគោលដៅចំណេញដល់ពេលវេលា និងថវិកា។

មិនថាបរិវេណផ្ទះធំ ឬតូច កំឡុងពេលមានភាពស្មុគស្មាញជាមួយនឹងបរិយាកាសដែរអួអាប់ នោះការចំណាយពេលដើម្បីជម្រុះចោលរបស់ដែលមិនចាំបាច់ និងសិក្សាពីគន្លឹះបន្ថែមអំពីការតុបតែងតាមបែបបទដោយប្រើប្រាស់សម្ភារៈតិច និងរក្សាអនាម័យគ្រប់ពេល គឺជាដំណោះស្រាយនៃបញ្ហាមួយនេះ។ តាមរយៈគេហទំព័រ The Spruce បានបង្ហាញគន្លឹះ ៣សម្រាប់ រក្សាភាពស្រលះទូលាយនៅក្នុងផ្ទះ។

១. រៀបចំទុកមុន ​៖ ការរៀបចំទុកមុន មិនត្រូវការឱ្យអនុវត្តចំពោះមនុស្សគ្រប់គ្នានោះទេ ដោយហេតុថា មនុស្សមួយចំនួនមានទម្លាប់ទុកដាក់ របស់របទៅតាមសភាពដើមវិញបានទៀងទាត់ ដូច្នេះពួកគេអាចរៀបចំនៅពេលព្រឹកក៏មិនមានបញ្ហាអ្វីចោទខ្លាំងនោះទេ។  តែយ៉ាងណា ការរៀបចំ និងសម្អាតកន្លែងរស់នៅឱ្យរួចរាល់នៅពេលយប់មុនពេលចូលគេង គឺជាកត្តាដែលមិនបង្កហានិភ័យនៅពេលព្រឹក និងបញ្ចៀសសកម្មភាពប្រញាប់ប្រញាល់ ឬភ្លេចភ្លាំង។

២. បោកគក់រាល់ថ្ងៃ ៖ ទោះបីជា នៅក្នុងផ្ទះ មានសម្ភារៈដែលនៅសល់តិចតួចយ៉ាងណា ក៏ដោយ ប៉ុន្តែភាពរញ៉េរញ៉ៃអាចនឹងបង្កឡើងយ៉ាងឆាប់រហ័ស ប្រសិនបើទម្លាប់នៃការបោកគក់ត្រូវបានអាក់ខានក្នុងថ្ងៃណាមួយ។ ដូច្នេះការបង្កើនទម្លាប់សម្អាតសម្លៀកបំពាក់ រៀងរាល់ថ្ងៃ ឬក៏ប្រមូលសម្លៀកបំពាក់ដាក់បោកនៅទីតាំងផ្តល់សេវាកម្មជាប្រចាំ ជាកត្តាអាចរក្សារបៀបរស់នៅបែបតិចនិយមមានភាពយូរអង្វែង។

៣. បន្ថែមសម្ភារៈ១ ដកសម្ភារៈ១ ៖ ការសម្អាតជាចំណុចសំខាន់ ប៉ុន្តែនៅពុំទាន់គ្រប់គ្រាន់ ដែលជាហេតុបង្ហាញថា ការរក្សាបរិយាកាសឱ្យមានភាពស្រលះទូលាយបានជាប្រចាំ ជាកត្តាដែលពុំគួរមើលរំលង ហើយដើម្បីរក្សាភាពទូលាយនេះបាន រៀងរាល់ពេលដែលអ្នក​មានគម្រោងនាំយកសម្ភារៈថ្មីៗមកចូលក្នុងផ្ទះ ត្រូវពិនិត្យរាល់សម្ភារៈចាស់ៗទាំងឡាយណាដែលមិនចាំបាច់ជាមុនសិន ថាតើត្រូវបោះចោល ឬបរិច្ចាគទៅកាន់អ្នកដទៃ។ ជារួម គឺការបន្ថែមរបស់របរថ្មីៗចូលទៅក្នុងផ្ទះ គួរពិចារណាអំពីតម្រូវការ និងភាពចាំចាប់ឱ្យបានល្អិតល្អន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *