សិស្សថ្នាក់ទី១២ ត្រៀមខ្លួនបញ្ចេញសមត្ថភាពដោយទំនុកចិត្ត សម្រាប់​ថ្ងៃប្រឡងបាក់ឌុប

ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ ២០២២សប្តាហ៍​ក្រោយនេះ​ហើយ។ ការ​ប្រឡង​នេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់សិស្សថ្នាក់ទី១២ ក្នុង​ការ​បញ្ចប់​ថ្នាក់វិទ្យាល័យរបស់ពួក​គេ មុន​នឹង​ឈានទៅ​ចាប់យកអាជីព ឬ​បន្តការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ។ ពេលវេលា​កាន់តែខិតជិតមកដល់ហើយ តើសិស្សថ្នាក់ទី១២ បានត្រៀមខ្លួនយ៉ាងដូចម្តេចហើយ?

យុវសិស្ស ដែក រិត្យាវិរាជ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និយាយថា រូបគេ និងមិត្តរួមថ្នាក់បានខិតខំរៀនតាំងពីដើមឆ្នាំមកម៉្លេះ ហើយសង្ឃឹមថានឹងអាចប្រឡងជាប់ ។ រិត្យាវិរាជ បន្តថា អំឡុងពេលជិតប្រឡងបាក់ឌុប រូបគេក៏បានយកចិត្តទុកដាក់ចំពោះសុខភាព ប្រុងប្រយ័ត្នការបរិភោគអាហារ គេងឱ្យបានគ្រប់គ្រាន់ និងត្រៀមធ្វើតេស្តរកមេរោគកូវីដ-១៩មុនថ្ងៃប្រឡងផងដែរ។

យុវសិស្ស ដែក រិត្យាវិរាជ

“ខ្ញុំលើកទឹកចិត្តបេក្ខជនប្រឡងទី១២ទាំងអស់ រក្សាសុខភាពឱ្យល្អមុនថ្ងៃប្រឡង ព្រមទាំងត្រៀមសម្ភារៈសម្រាប់ការប្រឡងឱ្យបានរួចរាល់ជាមុន និងបន្តខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាពនៅក្នុងការប្រឡង”

សម្រាប់ យុវតី លឹម ពេជ្រពិសី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និយាយថា សម្រាប់ដំណើរការប្រឡងបាក់ឌុបខាងមុខ កញ្ញាបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែមានអារម្មណ៍ភ័យខ្លះ ព្រោះបារម្ភខ្លាចធ្វើមិនបានល្អ ប៉ុន្តែនឹងតាំងចិត្តឱ្យមាំ ខិតខំប្រឹងប្រឡងឱ្យអស់ពីសមត្ថភាព ព្រោះនេះជាការបញ្ជាក់ពីការសិក្សារយៈ១២ឆ្នាំកន្លងមក។

យុវតី លឹម ពេជ្យពិសី

“ខ្ញុំរំពឹងទុកថានឹងប្រឡងយកនិទ្ទេសល្អ តែក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យបន្តិចបន្តួច ប៉ុន្តែខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាព ទោះជាលទ្ធផលប្រឡងបែបណាក៏ដោយក៏ទទួលយក”

យុវតី លឹម ពេជ្រពិសី បន្ថែមថា នៅថ្ងៃប្រឡងខាងមុខបានត្រៀមរួចរាល់ ដូចជា ទី១.ឯកសណ្ឋានសិស្សគឺអាវស សំពត់ខៀវ ទី២. សម្ភារប្រឡង រួមមាន កាតសិស្ស ប៊ិក ខ្មៅដៃ បន្ទាត់ ដែកឈាន ប៉ារ៉ាបូលជាដើម ។ លើសពីនេះ ការពារខ្លួនមិនឱ្យឆ្លងជំងឺកូវីដ-១៩ មុនថ្ងៃប្រឡង និងទៅមណ្ឌលប្រឡងឱ្យបានទាន់ពេលវេលា ។

យុវសិស្ស សន វីរបុត្រ សិស្សមកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានលើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបខាងមុខ រូបគេបានត្រៀមខ្លួនរួចរាល់ប្រហែល ៨០% នៅក្នុងការប្រឡង ប៉ុន្តែនៅតែមានអារម្មណ៍ភ័យអរបន្តិចបន្តួច ។

យុវសិស្ស សន វីរបុត្រ

“ការប្រឡងបាក់ឌុបនេះ ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំបន្តដំណើរជីវិតនៅថ្ងៃខាងមុខ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យទទួលបានលទ្ធផលល្អមួយលើសពីការរំពឹងទុក”

ចំពោះដំណើរការប្រឡងបាក់ឌុបវិញ យុវសិស្ស សន វីរបុត្រ រំពឹងថា នៅថ្ងៃប្រឡងសិស្សទាំងអស់នឹង​ទៅមណ្ឌលប្រឡងទាន់ពេល និង​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់ ហើយសង្ឃឹមថា សិស្សទាំងអស់នឹងប្រឹងប្រែង​ដោយមានភាពជឿជាក់ និងតាំងស្មារតីឱ្យល្អ កុំមានភាពភ័យខ្លាច ជាពិសេសខិតខំឱ្យ​អស់ពីសមត្ថភាពដើម្បីទទួលបាននិទ្ទេសល្អទាំងអស់គ្នា។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ ក្រសួងអប់រំ បាន កំណត់ វិញ្ញាសាប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដោយ មាន៧មុខវិជ្ជា ។ ក្នុងនោះ ទម្រង់វិញ្ញាសាវិញ ត្រូវបានរៀបចំជាពីរ គឺទម្រងវិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...