ហេតុអ្វីបានជាការងារនឹងមានកាន់តែច្រើននាថ្ងៃអនាគត បើទោះជាមានបញ្ញាសិប្បនិម្មិត (AI)?

នៅដើមទសវត្សឆ្នាំ១៩៦០ ជាពេលមួយដែលបដិវត្តន៍បច្ចេកវិទ្យាបានចាប់ផ្ដើមជំហានដំបូងរបស់ខ្លួន។ គណៈកម្មាធិការ អ្នកវិទ្យាសាស្ត្រ និងសកម្មជនសង្គមអាមេរិកបានផ្ញើលិខិតចំហមួយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Lyndon B. Johnson ថា «បដិវត្តន៍អ៊ីនធឺណិត – Cybernation revolution» នឹងធ្វើឱ្យមានការបែងចែកសង្គមមនុស្ស ហើយជនក្រីក្រ អ្នកគ្មានជំនាញ និងជនដែលគ្មានការងារធ្វើ នឹងមិនអាចរកការងារធ្វើបាននោះទេ ហើយពួកគេនឹងលែងមានលទ្ធភាពផ្គត់ផ្គង់ជីវិត។

បីទសវត្សរ៍មុននេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ យោងតាមកាសែត The Atlantic បានឱ្យដឹងថា អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានសរសេរសំបុត្រទៅកាន់ប្រធានាធិបតីអាមេរិកដែរថា ឧស្សាហកម្មបច្ចេកវិទ្យា គឺជា «បិសាច Frankenstein» ដែលគំរាមកំហែងដល់ដំណើរការផលិតកម្ម និងឈានដល់ការបំផ្លាញអរិយធម៌របស់មនុស្ស។

ការព្យាករណ៍ទាំងនេះ បានបង្ហាញពីការយល់ខុសទាំងស្រុង អំពីឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីៗ ។ ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស បានឱ្យដឹងថា របាយការណ៍របស់ IMF បានសន្និដ្ឋានថា ៤០ ភាគរយ នៃការងារនៅជុំវិញពិភពលោក នឹងរងផលប៉ះពាល់ដោយសារបញ្ញាសិប្បនិម្មិត (AI)។ ខណៈនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ការងារនឹងកើនឡើង ៦០ភាគរយ ដោយសារវត្តមាននៃម៉ាស៊ីនចេះរៀន។ ចំណែក អ្នកដែលមិនអាចសម្របនឹងការវិវឌ្ឍនៃ នឹងត្រូវប្រឈមនឹងការងារដែលមានប្រាក់ខែទាប លែងសូវមានតម្រូវការ ហើយការងារខ្លះ នឹងត្រូវបាត់ទាំងស្រុង។

នៅរយៈពេល ២០០ឆ្នាំចុងក្រោយនេះ មានការព្យាករណ៍ខុសជាច្រើន អំពីអនាគតនៃការងារ ប៉ុន្តែជាក់ស្ដែង ក៏មានការងារមួយចំនួនពិតជាបាត់បង់ផងដែរ រួមមានជាអាទិ៍ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម បានជំនួសការងារកសិកម្មរាប់លានកន្លែង ខណៈពេលដែលបដិវត្តន៍ឧស្សាហកម្ម បានកាត់បន្ថយចំនួនមនុស្សនៅក្នុងរោងចក្រ បន្ទាប់មកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម បានចូលមកជំនួសការងាររបស់គេវិញ។

យ៉ាងណាក៏ដោយ តាមរយៈរលកនៃការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗទាំងនេះ ក៏បានធ្វើឱ្យចំនួនមនុស្សមានការងារធ្វើ បានកើនឡើងស្របគ្នានេះដែរ។ បច្ចុប្បន្ន ចំនួនមនុស្សមានការងារធ្វើនៅទូទាំងពិភពលោក បានកើនឡើងស្ទើរគ្រប់ប្រទេស។ ប៉ុន្តែបច្ចេកវិទ្យាលើកនេះ គឺខុសពីមុន ព្រោះបញ្ញាសិប្បនិម្មិត (AI) មានលក្ខណៈខុសប្លែកពីបច្ចេកវិទ្យាជំនាន់មុន។ បច្ចេកវិទ្យានេះ មិនត្រឹមតែអាចធ្វើជាជំនួយការរបស់មនុស្សនោះទេ វាក៏អាចជំនួសការងារមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ ការងារថ្មីៗជាច្រើននឹងលេចឡើង។

ព្យាយាមស្រមៃមើលពីពិភពថ្មីនៃការងារ

ប្រសិនបើអ្នកជាកសិករ ដែលធ្វើការក្នុងកសិដ្ឋានកាលពី ១២០ឆ្នាំមុន តើអ្នកអាចស្រមៃចេញទេថា អ្នកគឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមមនុស្ស ២០នាក់ ដែលធ្វើការក្នុងកសិដ្ឋាន? តើអ្នកអាចស្រមៃឃើញអំពីការងារថ្មីៗ ដែលបានកើតមានក្នុងពេលបច្ចុប្បន្នដែរឬទេ? សូម្បីតែកាលពី ២០ឆ្នាំមុន សេដ្ឋកិច្ចវិទូ ប្រហែលជាមិនអាចទស្សន៍ទាយមុនផងថា នឹងមានការងារចំនួន ២,៥កន្លែង ក្នុងឧស្សាហកម្មអភិវឌ្ឍកម្មវិធី នៅសហរដ្ឋអាមេរិក។

វាអាចទៅរួច ដែលមនុស្សជាតិកំពុងជួបប្រទះនឹងបញ្ហាដូចដែលមានរៀបរាប់ខាងលើម្ដងទៀត នាពេលបច្ចុប្បន្នម្ដងទៀត ហើយយើងពិតជាពិបាកស្រមៃអំពីការងារដែលនឹងកើតមាននៅថ្ងៃអនាគត។ ប៉ុន្តែយើងអាចផ្លាស់ប្ដូរទស្សនៈរបស់យើងចំពោះការបង្កើតការងារថ្មី ដោយសួរសំណួរដែលមានលក្ខណៈទូលាយ ហើយសំណួរទាំងនោះអាចមានដូចជា៖

ទី១ តើយើងពេញចិត្តនឹងតម្រូវការសព្វថ្ងៃរបស់យើងហើយឬនៅ? ឧទាហរណ៍ តើយើងចង់បានអាហារដែលមានគុណភាពដែរឬទេ? យើងចង់មានសេវាកម្មល្អជាងមុនពីអាជីវកម្ម ឬភ្នាក់ងាររដ្ឋាភិបាលដែរឬទេ? តើយើងចង់បានផលិតផល ដែលមានការរចនាម៉ូតស្អាត និងមានប្រសិទ្ធភាពជាបច្ចុប្បន្នដែរ ឬអត់? តើយើងចង់មានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អជាងមុនដែរឬអត់? តួនាទីថ្មីៗអាចនឹងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហា និងតម្រូវការទាំងនេះ។

ទី២ តម្រូវការថ្មីនឹងមកដល់ នៅពេលដែលសង្គមមនុស្សមានគម្រោងក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗជាលំដាប់ ។ នៅពេលដែលយើងព្យាយាមដោះស្រាយបញ្ហាប្រឈមជាសកលរបស់ពិភពលោកសព្វថ្ងៃ ការច្នៃប្រឌិតថ្មីៗនឹងតម្រូវឱ្យមានដូចគ្នា ឬយ៉ាងណា? រឿងដែលយើងមិនអាចស្មានដល់ជាច្រើននឹងអាចទៅរួច ប្រសិនបើគំរូនៃសង្គម ២០០ឆ្នាំចុងក្រោយនេះនៅតែបន្ត។

ទី៣ តើការកើនឡើងនៃតម្រូវការផលិតផល និងសេវាកម្ម នឹងនាំទៅរកការងារថ្មីដែរឬទេ? បច្ចេកវិទ្យាថ្មី នឹងលុបបំបាត់ការងារមួយចំនួន ប៉ុន្តែវាមានរូបភាពវិជ្ជមានច្រើនជាង ព្រោះវានឹងជួយបុគ្គលិកឱ្យបំពេញការងារកាន់តែងាយស្រួល មានផលិតភាពខ្ពស់ និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ នៅពេលដែលផលិតផល និងសេវាកម្មកាន់តែមានតម្លៃសមរម្យ តម្រូវការទូទៅនឹងកើនឡើង។

ទី៤ តើអ្នកបង្កើតគោលនយោបាយ និងភ្នាក់ងាររដ្ឋាភិបាលអាចជួយសម្រួលដល់ការបង្កើត និងជំរុញឱ្យធនធានមនុស្សឱ្យមានលទ្ធភាពនឹងសម្របវត្តមាន នៃការងារថ្មីៗដូចម្ដេច? ចំណុចនេះ គឺមានសារៈសំខាន់ខ្លាំង ប្រសិនបើការបង្កើតថ្មី និងរបៀបធ្វើការនៅតែបន្តវិវត្តន៍ អត្រានៃការបង្កើតការងារថ្មីៗក៏នឹងកើនឡើងដូចគ្នាដែរ។

ការវិនិយោគលើបច្ចេកវិទ្យា និងការងារថ្មីៗ

អាជីវកម្មខ្នាតតូច និងមធ្យមបង្កើតឱ្យមានការងារថ្មីៗដែលមិនមានសមាមាត្រនៅជុំវិញពិភពលោក។ ដូច្នេះ សេរីភាពសម្រាប់សហគ្រិន និងអ្នកវិនិយោគក្នុងការបង្កើត និងពង្រីកអាជីវកម្ម នឹងមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយសារបច្ចេកវិទ្យាថ្មី កាន់តែងាយស្រួលប្រើប្រាស់។

ទីផ្សារការងារដែលមានភាពបត់បែន និងសេរីជាងមុន នឹងអនុញ្ញាតឱ្យមានការផ្លាស់ប្ដូររឹតតែលឿននៅគ្រប់វិស័យ និងអាជីវកម្ម ដោយសាររបៀបធ្វើការបានប្រែប្រួល។ ចំណុចនេះ មានន័យថា ប្រទេសដែលមិនសូវមានភាពទាក់ទាញសម្រាប់សហគ្រិន និងអ្នកវិនិយោគ ដោយសារតែសេរីភាពសេដ្ឋកិច្ចស្ថិតនៅកម្រិតទាប ខណៈទីផ្សារការងារមិនមានការវិវត្តន៍ខ្លាំង (បណ្ដាលឱ្យអត្រាអត់ការងារកើនឡើង)។ ខណៈប្រទេសដែលមានទីផ្សារបើកចំហ និងសេរី នឹងបន្តបង្កើតការងារថ្មី ដើម្បីជំនួសការងារដែលបាត់បង់។

ការបង្កើតថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗអាចនាំឱ្យមានការលំបាក និងបញ្ហាប្រឈមថ្មីៗសម្រាប់មនុស្សជាច្រើន។ រដ្ឋាភិបាលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហានេះ ដើម្បីផ្ដល់ឱកាស ឬកម្មវិធីគាំទ្រ សម្រាប់ការរៀនជំនាញថ្មី (Reskilling)។

ក្នុងយុគសម័យថ្មីនេះ យើងត្រូវការការវិនិយោគរបស់រដ្ឋលើជំនាញឌីជីថល សម្រាប់ប្រជាជនគ្រប់គ្នា ក៏ដូចជា សេវា និងបណ្ដាញតភ្ជាប់ឌីជីថល ដែលងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យប្រជាជននៅគ្រប់តំបន់មានឱកាសចូលរួមក្នុងសម័យកាលសេដ្ឋកិច្ចថ្មី។

ជារួម ខណៈដែលយើងទាំងអស់គ្នា កំពុងតែស្រមៃអំពីការងារថ្មី ដែលអាចនឹងកើតឡើងនាពេលអនាគត យើងក៏ត្រូវសួរសំណួរអំពីបច្ចេកវិទ្យាថ្មី និងរបៀបដែលវាមិនឥទ្ធិពលលើការងារ និងឧស្សាហកម្មផងដែរ។ តាមរយៈការផ្លាស់ប្ដូរទស្សនៈរបស់យើងអំពីរបៀបដែលការងារថ្មីៗ អាចកើតឡើងតាមរយៈបច្ចេកវិទ្យាថ្មី យើងនឹងអាចធានាបានថា បញ្ញាសិប្បនិម្មិត (AI) នឹងនាំមកនូវការផ្លាស់ប្ដូរ ដែលជួយដល់មនុស្សគ្រប់គ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...