អាថ៌កំបាំង ដែលនាំឱ្យស្វីសជាប់ជាប្រទេសសម្បូរធនធានមនុស្សមានទេពកោសល្យខ្ពស់ជាងគេលើពិភពលោក

នេះជាឆ្នាំថ្មីមួយទៀត ដែលប្រទេសស្វីស បានជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលសម្បូរធនធានមនុស្សមានទេពកោសល្យខ្ពស់ជាងគេលើពិភពលោក។ នៅឆ្នាំ២០២៣ ប្រទេសនៅក្នុងតំបន់អាល់ផែនដ៏តូចមួយនេះ បានទទួលចំណាត់ថ្នាក់លេខមួយម្ដងទៀត ក្នុងរបាយការណ៍សកលចំនួនពីរគឺ «សន្ទស្សន៍ប្រកួតប្រជែងទេពកោសល្យសកលឆ្នាំ ២០២៣ – The Global Talent Competiveness Index 2023» និង «ចំណាត់ថ្នាក់ទេពកោសល្យពិភពលោក IMD – IMD World Talent Ranking» ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១ ក្នុងនាមជាប្រទេសដែលប្រជាជនមានគុណភាពជីវិតខ្ពស់ បើផ្អែកតាម «របាយការណ៍ អភិវឌ្ឍមនុស្ស – Human Development Report» របស់អង្គការសហប្រជាជាតិ។

គុណភាពជីវិតកម្រិតខ្ពស់ក្នុងប្រទេសស្វីស ជាមូលហេតុចម្បងក្នុងការទាក់ទាញ និងរក្សាបានធនធានមនុស្សដែលមានទេពកោសល្យកំពូលៗរបស់ពិភពលោក។ ក្រៅពីនេះ កត្តាធម្មជាតិដ៏ស្រស់ត្រកាល ជួរភ្នំអាល់ផែនដ៏ស្រស់បំព្រង បឹងថ្លាឆ្វង់ជាទីគយគន់ និងជួរភ្នំតូចធំជាច្រើន ក៏ជាចំណុចពិសេសមួយ ដែលនាំឱ្យមនុស្សចង់រស់នៅប្រទេសនេះផងដែរ។ យ៉ាងណាក៏ដោយ ភាពស្រស់ស្អាត និងធម្មជាតិដ៏បរិសុទ្ធបែបនេះ មិនអាចកើតមាននោះទេ ប្រសិនបើមិនមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឱ្យស្របទៅនឹង ការអភិរក្សបរិស្ថាន និងការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ទិដ្ឋភាពទាំងនេះ បានទាក់ទាញមនុស្សដែលទេពកោសល្យលំដាប់ពិភពលោក ក្នុងជាវិស័យចម្រុះ និងពហុជាតិសាសន៍។ ខណៈស្ថិរភាពនយោបាយ តម្លាភាពផ្លូវច្បាប់ ការប្ដេជ្ញាចិត្តចំពោះការការពារកម្មសិទ្ធិបញ្ញា និងគោលការណ៍ទីផ្សារសេរី បានផ្ដល់ភាពងាយស្រួលក្នុងការបង្កើត និងធ្វើអាជីវកម្ម។ ក្រុមហ៊ុនសកលជាច្រើន បានបោះទីតាំងរបស់ពួកគេនៅទីនេះ ដែលផ្ដល់ឱកាសឱ្យអ្នកជំនាញជាច្រើនចូលមកធ្វើការ ហើយពួកគេគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមស្វីស និងអឺរ៉ុប។ សម្រាប់ក្រុមហ៊ុនក្នុងស្រុក ការផ្ដោតលើការនាំចេញ គឺជាកម្លាំងជំរុញ នៃការច្នៃប្រឌិត និងគំនិតបង្កើតថ្មី ដើម្បីធានាថា ពួកគេមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈសកល។

ការវិនិយោគ និងបណ្តុះបណ្ដាលទេពកោលស្យ សម្រាប់អនាគត

ជារួម វាគឺជាការរួមបញ្ចូលគ្នាជាយុទ្ធសាស្ត្រនៃគោលនយោបាយ។ ស្ថេរភាពសេដ្ឋកិច្ច គឺជារឿងមួយ ប៉ុន្តែប្រព័ន្ធអប់រំលំដាប់ថ្នាក់ពិភពលោក និងការធានារ៉ាប់រងសុខភាពជាចម្បង អនុញ្ញាតឱ្យប្រជាជនទទួលបានសេវាវេជ្ជសាស្ត្រលំដាប់កំពូល រឹតតែសំខាន់។ បន្ថែមពីលើការយកចិត្តទុកដាក់លើនិរន្តរភាព ជនជាតិស្វីសក៏មានការប្រុងប្រយ័ត្នខ្ពស់ចំពោះតុល្យភាពការងារ និងជីវិត ព្រមទាំងឱ្យតម្លៃពេលវេលាខ្លួនផងដែរ។ លើសពីនេះ ពួកគេបង្ហាញការគាំទ្រសង្គម សង្កត់ធ្ងន់លើសុវត្ថិភាព និងសន្តិសុខជាចម្បង។ ជាមួយគ្នានេះ ការឱ្យតម្លៃលើភាពចម្រុះ (diversity) និងបរិយាប័ន្ន (inclusion) នៅទូទាំងប្រទេស គឺជាកត្តាអំណោយផល ដែលធ្វើឱ្យមានប្រជាជនពេញចិត្តនឹងជីវិតពួកគេ និងងាយស្រួលអភិវឌ្ឍអាជីព។

ដោយឡែក កុមារដែលធំឡើងនៅប្រទេសនេះ អាចទទួលបានការអប់រំ ដែលមានគុណភាពខ្ពស់ តាំងពីកម្រិតដំបូង ហើយប្រព័ន្ធនេះគឺជាចំណែកសំខាន់ ដែលអនុញ្ញាតឱ្យពួកគេរកឃើញទេពកោលស្យ និងភាពខ្លាំងរបស់ខ្លួនឯង។ នៅពេលសិស្សមានអាយុ ១២ឆ្នាំ ពួកគេមានជម្រើសក្នុងការដាក់ពាក្យ ចូលរៀនវគ្គ gymnasium ឬ Gymi ជាប្រព័ន្ធសិក្សានៅកម្រិតមធ្យមសិក្សា ដែលអនុញ្ញាតឱ្យសិស្សត្រៀមខ្លួនបានល្អ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ។ ដោយឡែកជម្រើសមួយទៀត គឺការអប់រំ និងបណ្តុះបណ្ដាលវិជ្ជាជីវៈពិសេស (TVET) ។ វិធីសាស្ត្រទាំងពីរនេះ គឺជាជម្រើសល្អ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលមានទេពកោសល្យវ័យក្មេង។ ខណៈការបណ្តុះបណ្ដាល Gymi ផ្ដោតលើកិច្ចការសាលាសុទ្ធសាធ, ការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈពិសេស (TVET) គឺជាប្រព័ន្ធពីរផ្លូវ ដែលអនុញ្ញាតឱ្យក្មេងជំទង់ អាចរៀនក្នុងថ្នាក់ផង និងហាត់ការ (internship) នៅកន្លែងការងារផ្ទាល់ផង នៅអាយុ ១៤ ឆ្នាំ។

នៅពេលដែលពួកគេឈានចូលវ័យ ១៥ ឆ្នាំ ពួកគេអាចសម្រេចចិត្តថា ហាត់ការពេញម៉ោង ឬក៏រៀនបណ្ដើរ ហាត់ការបណ្ដើរ ដើម្បីមានចំណេះដឹងទាំងផ្នែកទឹ្រស្តី និងការអនុវត្តជាក់ស្ដែង។ ការណែនាំអំពីរបៀបធ្វើការនៅវ័យក្មេងបែបនេះ ជំរុញឱ្យយុវជន ក្លាយជាកម្លាំងជំនាញពិតប្រាកដ ហើយនៅ បីទៅបួនឆ្នាំបន្ទាប់ ពួកគេនៅតែអាចដាក់ចូលសាកលវិទ្យាល័យ ប្រសិនបើពួកគេចង់។

មានសាកលវិទ្យាល័យល្អជាច្រើន ដែលសិស្សអាចជ្រើសរើសចូលរៀន។ ស្វីសមានសាកលវិទ្យាល័យលំដាប់ពិភពលោកច្រើនគួរសម ក្នុងនោះមានទាំង ETH និង EPFL រួមទាំងស្ថាប័នស្រាវជ្រាវជាច្រើនទៀត។ ទន្ទឹមនឹងនេះ ការសង្កត់ធ្ងន់ទៅលើមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បានជួយប្រទេសស្វីសក្នុងការផលិតអ្នកជំនាញជាន់ខ្ពស់ជាច្រើន។ ក្រោយពេលបញ្ចប់ការសិក្សា យុវជន អាចចូលទៅក្នុងទីផ្សារការងារ ដែលមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ខណៈការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលស្វីស ចំពោះការបង្កើតថ្មី និងការស្រាវជ្រាវ បានបង្កើតឱកាសកាន់តែទូលាយសម្រាប់យុវជន។ ការវិនិយោគ ការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ត្រូវបានរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ ដែលនាំទៅដល់ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការបង្កើតថ្មី ការច្នែប្រឌិត និងកិច្ចសហការដើម្បីភាពរីកចម្រើន។

កិច្ចសហការរវាង ឧស្សាហកម្ម និងគ្រឹះស្ថានអប់រំ

កិច្ចសហការត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយ រវាងគ្រឹះស្ថានអប់រំ និងឧស្សាហកម្ម មិនក្រុមហ៊ុនធំៗ ក្រុមហ៊ុនទើបតែចាប់ផ្ដើមអាជីវកម្ម ឬ ក្រុមហ៊ុនបង្កើតថ្មីនោះទេ។ កិច្ចសហការនេះ បានចាប់ផ្ដើមតាំងពីមុនសិស្សបញ្ចប់ការសិក្សាមកម្ល៉េះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន