WHO ដំណើរការគណៈកម្មាការជំរុញទំនាក់ទំនងសង្គម ដើម្បីលើកកម្ពស់សុខភាពប្រជាជនពិភពលោក

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសបង្កើត គណៈកម្មាការថ្មីមួយ ដើម្បីធ្វើការលើការទំនាក់ទំនងសង្គម និងដោះស្រាយបញ្ហាភាពឯការ ដែលកំពុងគំរាមកំហែងសុខភាពប្រជាជន, ជំរុញទំនាក់ទំនងសង្គមជាអាទិភាព និងពន្លឿនការពង្រីកដំណោះស្រាយនៅគ្រប់ប្រទេសទាំងអស់។

គណៈកម្មការជំរុញទំនាក់ទំនងសង្គម ដឹកនាំដោយសហប្រធានពីររូប គឺលោកវេជ្ជបណ្ឌិតផ្នែកវះកាត់ទូទៅរបស់អាមេរិក Vivek Murthy និងបេសកជនយុវជនសហភាពអាហ្វ្រិក លោក Chido Mpemba, មានអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំការគិត និងមេធារី សរុបចំនួន ១១នាក់។ ដំណើរការបានរយៈពេល ៣ឆ្នាំ គណៈកម្មការនេះ នឹងវិភាគតួនាទីស្នូលនៃទំនាក់ទំនងសង្គម ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពមនុស្សគ្រប់វ័យ ព្រមទាំងបង្កើតដំណោះស្រាយ ដើម្បីកសាងទំនាក់ទំនងសង្គមឱ្យបានល្អ ។ លើសពីនេះ គណៈកម្មាការនឹងពិនិត្យពិច័យ អំពីរបៀបដែលការតភ្ជាប់ទំនាក់ទំនងក្នុងសង្គមលើកកម្ពស់សុខុមាលភាពនៃសហគមន៍ និងជួយជំរុញវឌ្ឍនភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការច្នៃប្រឌិត។

របាយការណ៍ WHO បានឱ្យដឹងថា ការផ្ដាច់ខ្លួនចេញពីក្នុងសង្គម ការមានទំនាក់ទំនងសង្គមមិនគ្រប់គ្រាន់ ភាពឯកោ និងការឈឺចាប់ដោយសារមិនមានទំនាក់ទំនងក្នុងសង្គម គឺកំពុងមានការរីករាលដាលកាន់តែខ្លាំង។ ផ្ទុយទៅនឹងការយល់ឃើញដែលថា ការផ្ដាច់ខ្លួននៅម្នាក់ឯង និងភាពឯកោ ជះឥទ្ធិពលខ្លាំងជាងគេទៅលើមនុស្សវ័យចំណាស់ក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែវាប៉ះពាល់ដល់សុខភាព និងសុខុមាលភាពមនុស្សគ្រប់វ័យនៅទូទាំងពិភពលោក។ មនុស្សចាស់ម្នាក់ ក្នុងចំណោមមនុស្សចាស់ ៤នាក់ ជួបប្រទះនឹងការផ្ដាច់ខ្លួននៅម្នាក់ឯង ហើយអត្រានេះមានភាពស្រដៀងគ្នានៅគ្រប់តំបន់ទាំងអស់។ ចំណែក ក្នុងចំណោមមនុស្សវ័យជំទង់ ចន្លោះពី ៥ ទៅ ១៥ភាគរយ ជួបប្រទះនឹងបញ្ហាអារម្មណ៍ឯកា។

«អត្រាខ្ពស់នៃការផ្ដាច់ខ្លួនចេញពីសង្គម និងអារម្មណ៍ឯកោរ​បស់មនុស្សជុំវិញពិភពលោក អាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាព។ មនុស្សដែលមិនមានទំនាក់ទំនងសង្គមគ្រប់គ្រាន់ គឺមានហានិភ័យខ្ពស់ដែលអាចប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថប់បារម្ភ ជំងឺវង្វេង ជំងឺធា្លក់ទឹកចិត្ត ការធ្វើអត្តឃាត និងស្ថានភាពជាច្រើនទៀត។» នេះជាការលើកឡើងរបស់ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ លោកបន្តថា «គណៈកម្មការនេះ នឹងជួយបង្កើតទំនាក់ទំនងសង្គមជាអាទិភាពជាអាទិភាពរបស់សុខភាពសកល និងបង្កើតឱ្យមានការអន្តរាមគមន៍ដ៏ធំបំផុត»។

WHO បានឱ្យដឹងថា កង្វះទំនាក់ទំនងសង្គមនាំមកនូវហានិភ័យនៃការស្លាប់មុនអាយុ ស្មើនឹងកត្តាហានិភ័យផ្សេងទៀត ដែលយើងស្គាល់ច្បាស់ ដូចជា ការជក់បារី ការផឹកស្រាច្រើនលើសកំណត់ ភាពអសកម្មនៃរាងកាយ ភាពធាត់ និងការបំពុលខ្យល់។ លើសពីនេះ ការផ្ដាច់ខ្លួនពីសង្គម មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពរាងកាយ និងផ្លូវចិត្ត។ ការសិក្សាបង្ហាញថា ស្ថានភាពនេះ បានផ្សារភ្ជាប់ទៅនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ហើយអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ៣០ភាគរយ។

ការផ្ដាច់ទំនាក់ទំនងក្នុងសង្គម ក៏អាចនាំឱ្យលទ្ធផលនៃការអប់រំកាន់តែធ្លាក់ចុះផងដែរ។ យុវជនដែលជួបប្រទះនឹងភាពឯកោនៅវិទ្យាល័យទំនងជានឹងឈប់រៀននៅសាកលវិទ្យាល័យ។ ចំណុចនេះ នឹងអាចនាំឱ្យសេដ្ឋកិច្ចអន់ថយ។ ដូច្នេះ ការវិនិយោគក្នុងទំនាក់ទំនងសង្គមមានសារៈសំខាន់ណាស់ក្នុងការបង្កើតសេដ្ឋកិច្ចដែលមានផលិតភាព ភាពធន់ និងស្ថិរភាព ព្រមទាំងអាចលើកកម្ពស់សុខុមាលភាពរបស់មនុស្សជំនាន់នេះ និងអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...