អនាគតនៃការសិក្សា គឺការរៀនតាមរយៈការបំពេញការងារ

យោងតាម WE Forum បានបង្ហាញថា យើងបានកំពុងរស់នៅក្នុងសម័យកាលនៃការផ្លាស់ប្ដូររបៀបធ្វើការងារ និងការធ្វើអាជីវកម្មដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។ នៅឆ្នាំ ១៩៧៥ ជាង ៨០ភាគរយនៃទីផ្សារក្រុមហ៊ុន S&P 500 គឺ ជាទ្រព្យសកម្មជាក់ស្ដែង ដូចជារោងចក្រជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ គឺមានការផ្លាស់ប្ដូរហើយ ព្រោះជាង ៨០ភាគរយ នៃភាគហ៊ុនរបស់ក្រុមហ៊ុន គឺតំណាងដោយទ្រព្យសកម្មដែលមិនមែនជារូបវន្ត (non-physical asset) ដូចជា ទិន្នន័យ ឬសូហ្វវែ (Software) ទៅវិញ។

ការផ្លាស់ប្ដូរនេះ ត្រូវបានជំរុញដោយការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងវិស័យ​បច្ចេកវិទ្យា។ ការកើនឡើងមិនធ្លាប់មាននៃឧបករណ៍បញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្ដូររបៀបធ្វើការរបស់មនុស្ស ហើយការផ្លាស់ប្ដូរនេះ បានផ្ដល់អាទិភាពសំខាន់ដល់ការអភិវឌ្ឍថាមពលបៃតង និងអព្យាក្រឹតកាបូន (carbon neutral development) និងការជំរុញការអភិវឌ្ឍ សមត្ថភាព ប្រមូល និងវិភាគទិន្នន័យ ដោយប្រើម៉ាស៊ីនចេះរៀន (Machine Learning)។

ភាពជឿនលឿ​នទាំងនេះ មានសក្តានុពលក្នុងការបង្កើតឱ្យមានការកើនឡើងនៃផលិតភាពការងារ ហើយថែមទាំងអាចដោះស្រាយបញ្ហាប្រឈមក្នុងសង្គម និងសកលលោកបានផងដែរ។ ទន្ទឹមនឹងអត្ថប្រយោជន៍នេះ ការរីកចម្រើននៃបច្ចេកវិទ្យា ក៏អាចជំរុញឱ្យមនុស្សរាប់លាននាក់ ត្រូវប្រឈមមុខនឹងការបាត់បង់ការងារដូចគ្នាដែរ ខណៈការងាររហូតដល់ ៤០០លានកន្លែងកំពុងស្ថិតក្នុងហានិភ័យនៃការជំនួសដោយ Generative AI, នេះបើយោងតាមរបាយការណ៍របស់ McKinsey ។

ការផ្លាស់​ប្ដូរនេះ កំពុងដាក់សម្ពាធលើប្រព័ន្ធអប់រំបែបប្រពៃណី ដែលកំពុងបង្កើតឱ្យមានគម្លាតយ៉ាងច្រើនរវាង អ្វីដែលបានបង្រៀននៅក្នុងសាលា និងអ្វីដែលកន្លែងការងារត្រូវការ។ នេះគឺជាអ្វី ដែលនិយោជកតែងលើកឡើងជាប្រចាំ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុនលើកឡើងកាន់តែច្រើនថា និស្សិតបញ្ចប់ការសិក្សាមានចំណេះដឹងគ្រប់គ្រាន់អំពីទ្រឹស្ដី ប៉ុន្តែមិនមែនការអនុវត្តនោះទេ។ ពួកគេត្រូវការវគ្គបណ្ដុះបណ្ដាលជាមធ្យម ១១ខែ ដើម្បីឱ្យពួកគេមានសមត្ថភាពពេញលេញក្នុងការបំពេញការងារ។

បច្ចុប្បន្ននេះ គម្លាតចំណេះដឹងពាក់ព័ន្ធនឹងការងារកាន់តែធំឡើង ដោយនៅតាមបណ្ដារក្រុមហ៊ុន និងកន្លែងការងារ កំពុងទាមទារជំនាញសម្រាប់ការប្រើប្រាស់ក្នុងទសវត្សន៍ឆ្នាំ២០២០ ឬជំនាញសម្រាប់ថ្ងៃអនាគតដូចជា សមត្ថភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI), ការអភិវឌ្ឍកម្មវិធីសូហ្វវែ (Software) និងគ្រប់គ្រងមូលដ្ឋានទិន្នន័យ (databases)។ ប៉ុន្តែសាលារៀន និងសាកលវិទ្យាល័យ កំពុងជាក់គាំងក្នុងការបង្កើតកម្មវិធីសិក្សា ដែលផ្ដោតលើការពង្រឹងជំនាញជាងចំណេះដឹង ដែលបញ្ហានេះ មានតាំងពីអំឡុងទសវត្ស១៩៩០ មកម្ល៉េះ។

ប្រព័​ន្ធអប់រំតាមបែបប្រពៃណី បានព្យាយាមផ្ដល់នូវការរៀនសូត្ររយៈពេល ២១ឆ្នាំ បន្ទាប់មកធ្វើការរយៈពេល ៤៥ឆ្នាំ ជាមួយនឹងឱកាសតិចតួចក្នុងការបន្តការសិក្សានៅអំឡុងពេលធ្វើការ។ ជាក់ស្ដែង ទិន្នន័យដែលស្រាវជ្រាវដោយ Multiverse បានរកឃើញថា បុគ្គលិកចំនួន ៤៧ ភាគរយ មិនបានទទួលការបណ្ដុះបណ្ដាលនៅកន្លែងធ្វើការ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

នៅក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ការរៀនសូត្រត្រូវតែមានពេញមួយជីវិត។ ការអប់រំ និងការងារ ត្រូវតែធ្វើឡើងដំណាលគ្នា ហើយការរៀនសូត្រតាមរយៈការបំពេញការងារ នឹងធ្វើឱ្យបុគ្គលិកយល់ដឹងអំពីមូលដ្ឋានក្នុងការអនុវត្តជាក់ស្ដែងទៅលើជំនាញដែលពាក់ព័ន្ធនឹងអាជីពរបស់ខ្លួន។ យ៉ាងណាក៏ដោយ ការសិក្សាតាមរយៈការបំពេញការងារ (Work-based learning) មិនដូចការរៀននៅក្នុងថ្នាក់នោះទេ សកម្មភាពនេះអាចត្រូវបានបន្ត និងចែកចាយពេញមួយជីវិតការងារតែម្ដង។ ប៉ុន្តែវាក៏មានការលំបាកផងដែរ ដោយទាមទារនូវកម្លាំង និងឆន្ទៈរួមគ្នារបស់អ្នកបង្កើតគោលនយោបាយ ថ្នាក់ដឹកនាំអាជីវកម្ម និងអ្នកអប់រំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។