ភាពធន់ក្នុងការរស់នៅ ៖ ជំនាញសំខាន់ ៦ ដែលជួយអ្នកទប់ទល់នឹងស្ថានភាពលំបាកក្នុងជីវិត

មនុស្សដែលភាពធន់ក្នុងការរស់នៅ ជាពាក្យមួយឃ្លា ដែលបង្ហាញថា អ្នកអាចសម្របខ្លួនទៅនឹងព្រឹត្តិការណ៍មិនល្អ ឬឧបសគ្គផ្សេងៗក្នុងជីវិត។ នៅពេលអ្នកក្លាយជាមនុស្សម្នាក់ ដែលមានភាពធន់ អ្នកអាចទាញយកកម្លាំងជំរុញពីខាងក្នុង ដែលអាចជួយឱ្យអ្នកងើបចេញពីភាពលំបាក ឬបញ្ហាប្រឈមធំៗ ដូចជា ការបាត់បង់ការងារ ជំងឺ គ្រោះថា្នក់ដោយចៃដន្យ ឬការបាត់បង់របស់ ឬមនុស្សជាទីស្រឡាញ់ជាដើម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជាមនុស្សខ្វះភាពធន់ អ្នកអាចនឹងជាប់គាំងក្នុងបញ្ហា ឬមានអារម្មណ៍ថា ដូចជាជនរងគ្រោះ ឬកើតទុក្ខ នៅពេលជួបវិបត្តិអ្វីមួយ។

នៅពេលក្លាយជាមនុស្សមានភាពធន់ មិនមែនមានន័យថា បញ្ហាទាំងអស់របស់អ្នក នឹងលែងមាននោះទេ។ ប៉ុន្តែភាពធន់ អាចជួយអ្នក ប្រឈមនឹងបញ្ហាទាំងនោះបានល្អ ហើយគ្រប់គ្រងភាពតានតឹងបានប្រសើរ។

ការសម្របខ្លួនទៅនឹងស្ថានការណ៍លំបាក

ភាពធន់ (Resilient) មានន័យថា អាចទប់ទល់នឹងស្ថានការណ៍តានតឹង ឬលំបាក។ នៅពេលដែលមានរឿងអាក្រក់កើតឡើង អ្នកនៅតែមានអារម្មណ៍ ខឹង កើតទុក្ខ ព្រួយបារម្ភ ឬឈឺចាប់ ប៉ុន្តែអ្នកអាចបន្តទៅមុខបាន ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ មិនមែនមានន័យថា ភាពធន់ គឺជាការសម្ងំទ្រាំ ទប់ទល់នឹងភាពលំបាក ឬស្ថានការណ៍តានតឹងតែម្នាក់ឯងនោះទេ។ ការចេះស្វែងរកជំនួយពីអ្នកដទៃ ក៏ជាផ្នែកមួយនៃភាពធន់ផងដែរ។

ភាពធន់និងសុខភាពផ្លូវចិត្ត

ភាពធន់អាចជួយការពារអ្នកពីបញ្ហាផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ភាពធន់ក៏អាចជួយអ្នកក្នុងការទប់ទល់នឹងហានិភ័យសុខភាពផ្លូវចិត្ត ដូចជា ការទទួលរងនូវការសម្លុត ឬធ្វើបាប និងការប៉ះទង្គិចផ្លូវចិត្ត ដែលអាចនាំឱ្យមិនសប្បាយចិត្តជាដើម។ លើសពីនេះ ការកសាងភាពធន់ ក៏អាចជួយឱ្យបញ្ហា ឬរបួសផ្លូវចិត្តរបស់អ្នក បានធូរស្បើយទៀតផង។

គន្លឹះបង្កើនភាពធន់ក្នុងការរស់នៅ

ប្រសិនបើអ្នកជាមនុស្សមិនទាន់មានភាពធន់ទេ អ្នកក៏អាចរៀនជំនាញនេះបានដែរ ដើម្បីកសាងគ្រឹះជីវិត ដែលមានលក្ខណៈរឹងមាំ និងមិនងាយទន់ទោរទៅតាមបញ្ហា។ មានគន្លឹះចំនួន ៦ ដែលអ្នកអាចអនុវត្តបាន៖​

. រក្សាទំនាក់ទំនង ៖ ការកសាងទំនាក់ទំនងរឹងមាំ ជាមួយមនុស្សជាទីស្រឡាញ់ និងមិត្តភក្តិ អាចផ្ដល់ឱ្យអ្នកនូវការគាំទ្រ ដែលអ្នកត្រូវការ ព្រមទាំងការណែនាំ និងមតិល្អៗ នៅអំឡុងពេលតានតឹង។

២. មានផែនការជីវិត ៖ ចាប់ផ្ដើមធ្វើកិច្ចការ ឬរឿងអ្វីមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាជោគជ័យ និងមានគោលបំណងរស់នៅរាល់ថ្ងៃ។ ការកំណត់គោលដៅ និងផែនការសកម្មភាពរស់នៅច្បាស់លាស់ អាចជួយឱ្យអ្នកឆ្ពោះទៅរកផែនការអនាគត ដែលអ្នកចង់បាន និងធ្វើឱ្យការរស់នៅមានន័យជាងមុន។

៣. រៀនពីអតីតកាល ៖ គិតអំពីរបៀបដែលអ្នកអាចស៊ូទ្រាំនឹងបញ្ហា ដែលកើតលើជីវិតអ្នកកាលពីអតីតកាល។ បន្ទាប់មក គិតពីអ្វីដែលបានជួយអ្នកឱ្យឆ្លងកាត់ពេលវេលាលំបាកៗ ហើយរៀនអំពីបទពិសោធន៍ទាំងនោះ ដើម្បីជាកម្លាំងជំរុញឱ្យអ្នកបន្តដំណើរឆ្ពោះទៅរកអនាគត។

. មានក្តីសង្ឃឹម ៖ អ្នកមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូររបៀបគិត និងសកម្មភាពរបស់អ្នក ដើម្បីឆ្ពោះទៅរកអនាគត។ ការផ្ដល់ក្ដីសង្ឃឹមឱ្យខ្លួនឯង និងបើកចិត្តឱ្យទូលាយ អាចធ្វើឱ្យអ្នកងាយស្រួលសម្របខ្លួន និងប្រឈមមុខនឹងបញ្ហាថ្មីៗ ដោយភាពជឿជាក់ និងមិនសូវព្រួយបារម្ភ។

. ស្រឡាញ់ខ្លួនឯង ៖ ផ្ដោតលើតម្រូវការ និងអារម្មណ៍ខ្លួនឯង ដូចជាធ្វើសកម្មភាព ដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ ក្រៅពីនេះ អ្នកអាចគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលជួយដល់សុខភាព ស្វែងយល់ពីវិធីគ្រប់គ្រងភាពតានតឹង និងសាកល្បងវិធីសាស្ត្រផ្សេងៗ ដែលជួយឱ្យរាងកាយ និងផ្លូវចិត្តរបស់អ្នកបានសម្រាកដូចជា យូហ្គា សម្មាធិ ការដកដង្ហើមវែងៗ ឬការអធិដ្ឋានជាដើម។

៦. ធ្វើសកម្មភាព ៖ កុំព្រងើយកន្តើយនឹងបញ្ហា។ ចូរស្វែងយល់ពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាទាំងនោះ បន្ទាប់មករៀបចំផែនការ និងធ្វើសកម្មភាព។ ការធ្វើសកម្មភាព ហើយទទួលបានផល នឹងជួយឱ្យអ្នកមានផ្លូវចិត្តប្រសើរឡើង ហើយការគិត និងជីវិតរបស់អ្នកក៏ប្រសើរដូចគ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)