ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA) បានរៀបចំវគ្គសិក្សាឥតគិតថ្លៃទៅលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
តើវគ្គសិក្សានេះស័ក្តិសមសម្រាប់អ្នកណាខ្លះ?
កម្មវិធីនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់បងប្អូនដែលស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖
- បុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
- អ្នកឆុង ឬលាយភេសជ្ជៈ
- អ្នកទទួលភ្ញៀវ
- បេឡាករ
- បុគ្គលិក ឬម្ចាស់ហាងលក់ម្ហូបអាហារ លក់កាហ្វេ ឬលក់ភេសជ្ជៈផ្សេងៗ
- អ្នកមានបំណងចង់បើកអាជីវកម្មភេសជ្ជៈផ្ទាល់ខ្លួន (ភោជនីដ្ឋាន ឬ ហាងកាហ្វេ)។

ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាល រួមមាន ៖
- ឆុងកាហ្វេ ៖ បណ្តុះបណ្តាលពីការឆុងកាហ្វេស្តង់ដាជាតិ និងអន្តរជាតិ,
- ក្រឡុកស្រា ៖ វិធីសាស្រ្តក្រឡុកស្រាស្តង់ដាជាតិ និងអាស៊ាន,
- ការរៀបចំហាង ៖ វិធីសាស្រ្តរក្សាអនាម័យ និងសុវត្ថិភាព ការរៀបចំបញ្ជីរាយមុខម្ហូប និងការទទួលការកុម្ម៉ង់ ស្តង់ដាជាតិ និងអាស៊ាន,
- ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ៖ រៀបចំ ណិងចាត់ចែងចរន្តសាច់ប្រាក់ឱ្យមានសណ្តាប់ធ្នាប់,
- ការធ្វើទីផ្សារឌីជីថល ៖ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនការលក់ និងឈានទៅដល់អតិថិជនគោលដៅ។
រយៈពេលនៃការសិក្សា ១២សប្តាហ៍ (១ថ្ងៃ/១សប្តាហ៍), សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា អគារលេខ៩២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បងប្អូនដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://forms.gle/g4ZFsfTkfeuVjqsq8
ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់សាកសួរព័ត៌មានលម្អិត សូមទាក់ទងទៅកាន់៖ 086 77 5050 វិទ្យាស្ថានបច្ចេកវិទ្យា និង កសិកម្មកម្ពុជា (CITA), 086 824 789 សមាគមមិត្តយើង (MYA), 069 777 636 ក្រុមហ៊ុនខូហ្វី (KOFI Co.,Ltd) ឬ 076 222 8886 សមាគមភោជនីយដ្ឋានកម្ពុជា (CRA)៕






























