វប្បធម៌ «Kiasu» ជួយ​ឱ្យសិង្ហបុរី​ក្លាយ​ជាជនជាតិ​ស៊ីវិល័យ

វប្បធម៌ «Kiasu» របស់សិង្ហបុរី គឺជា​ភាសា ហុកកៀន (Hokkien) ដែល​មាន​ន័យ​ថា «ភ័យខ្លាច​ការ​បាត់បង់ – fear of losing out» ដែល​ពាក្យនេះ បាន​កប់យ៉ាងជ្រៅ​នៅក្នុង​វប្បធម៌​សង្គម​សិង្ហបុរី។ ផ្នត់គំនិត​នេះ ជំរុញ​ឱ្យបុគ្គល​ម្នាក់ៗ​តាមចាប់​ឱកាស​ឱ្យបាន​ច្រើន​តាម​លទ្ធភាព ដែល​ជារឿយៗ​នាំឱ្យមនុស្ស​មានចិត្ត​ប្រកួតប្រជែង និង​គិតពី​ខ្លួនឯង​ខ្លាំង។ ផ្នត់គំនិត​នេះ បាន​ជំរុញឱ្យ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ក្នុង​ប្រទេស​សិង្ហបុរី ប៉ុន្តែក៏មាន​ឥទ្ធិពល​ខ្លាំង​លើ​សុខុមាលភាព​ផ្លូវចិត្ត ពលរដ្ឋ​សិង្ហបុរី ដូចគ្នា។

ប្រភព នៃ​វប្បធម៌ Kiasu

ផ្នត់គំនិត Kiasu មាន​ឬសគល់ នៅក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​សិង្ហបុរី ជាពិសេស ការផ្លាស់ប្ដូរ​របស់​សិង្ហបុរី​ពីប្រទេស​កំពុង​អភិវឌ្ឍ ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ពិភពលោក។ ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នេះ បាន​ជំរុញឱ្យមាន​បរិយាកាស​ប្រកួត​ប្រជែង ខណៈ​ដែល​ធនធាន និង​ឱកាស គឺ​ពិបាក​ស្វែងរក ដែលនាំ​ឱ្យមាន​អារម្មណ៍​ភ័យខ្លាច​បាត់បង់ (Fear of losing out) ក្នុង​សង្គម។ លក្ខណៈ​វប្បធម៌​នេះ រួមបញ្ចូល​នូវ​អាកប្បកិរិយា ដែល​មាន​គោលបំណង​ធានា​នូវ​គុណសម្បត្តិ និង​មុខមាត់​បុគ្គល​ក្នុង​សង្គម ដែល​រួម​មាន ការ​អប់រំ អាជីព និង​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម។

ឥទ្ធិពល នៃ វប្បធម៌ «Kiasu» មក​លើ​ផ្លូវចិត្ត

ផ្នត់គំនិត «Kiasu» អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មកលើ​សុខភាព​ផ្លូវចិត្ត​បុគ្គល។ ការសិក្សា​បានបង្ហាញ​ពីទំនាក់ទំនង​អវិជ្ជមាន​រវាង​ការ​ភ័យខ្លាច​បាត់បង់ (FOLO) និង​ការជឿជាក់​លើខ្លួនឯង ក្នុង​ចំណោម​ប្រជាជន​សិង្ហបុរី បាន​រកឃើញ​ថា បុគ្គល​ដែល​មាន​ផ្នត់​គំនិត «Kiasu» ខ្លាំង អាច​មាន​ទំនោរ​ក្នុងការ​គោរព និង​ឱ្យតម្លៃខ្លួន​ឯងទាប ដោយ​សារ​ការដាក់​សម្ពាធ​ឱ្យខ្លួន​ឯង​ខ្លាំង និង​ព្រួយបារម្ភ​ពីការ​រំពឹងទុក​ពីមជ្ឈដ្ឋាន​ជុំវិញខ្លួន និង​សង្គម។

ក្នុង​បរិបទ នៃការ​សិក្សា​វិញ សិស្ស​មាន​ផ្នត់​គំនិត «Kiasu» ខ្លាំង មានទំនោរ​ផ្ដោត​បង្កើត​មិត្តភក្ដិ​រៀនពូកែ ជាជាង​ប្រឹងប្រែង​ឱ្យពូកែ​លើមុខ​វិជ្ជាណា​មួយ ដែល​នាំឱ្យពួកគេ​កើន​ឡើង​ភាព​តានតឹង និង​កាត់​បន្ថយ​កម្លាំង​ជំរុញ​ទឹកចិត្ត។

ជាងនេះ​ទៅទៀត សម្រាប់​អ្នក​ដែល​ប្រឹងប្រែង​ខ្លាំង​ហួស​កម្រិត អាចប្រឈម​នឹងបញ្ហា​អស់​ថាមពល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត (Burn Out)។ ក្នុងន័យ​នេះ ចង់​សង្កត់ធ្ងន់​ថា បុគ្គល​ម្នាក់ៗ អាច​ទទួលយក​ទំនួលខុស​ត្រូវ​ច្រើន ឬ​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន ដើម្បី​ចៀសវាង ការវាយ​តម្លៃពី​អ្នកដទៃ​ថា មិន​សូវ​ជោគជ័យ ដែល​បណ្ដាល​ឱ្យ​មាន​ភាពតានតឹង និង​ការ​ថប់បារម្ភ​ជាប្រចាំ។

យន្តការ​ទប់ទល់ និង​ដំណោះស្រាយ

ការដោះស្រាយ​អំពី​ផលប៉ះពាល់​មកលើ​សុខភាព​ផ្លូវចិត្ត ដែល​បណ្ដាល​មកពី​វប្បធម៌ «Kiasu» ទាមទារ​ឱ្យមាន​ការ​ចូលរួម ពី​បុគ្គល និង​គ្រប់​ភាគី​ពាក់ព័ន្ធ។ នៅ​កម្រិត​បុគ្គល ការពង្រឹង​ការ​យល់ដឹង​អំពីផល​អវិជ្ជមាន នៃការ​ប្រកួត​ប្រជែង​ហួស​កម្រិត គឺជា​គន្លឹះសំខាន់។ លើស​ពីនេះ ការធ្វើ​ចម្រើន​សតិ (Mindfulness) ការផ្ដល់​អាទិភាព​ដល់ការ​ថៃទាំខ្លួន​ឯង (prioritising self-care) និង​ការស្វែង​រក​ការគាំទ្រ​ពីអ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត។

នៅ​កម្រិត​សង្គម ការ​លើក​កម្ពស់​វប្បធម៌ ដែលផ្ដល់​តម្លៃ​ដល់ សុខុមាល​ភាព ជាជាង​សមិទ្ធិផល។ ខណៈ​ស្ថាប័ន​អប់រំ និង​កន្លែង​ធ្វើការ មានតួនាទី​សំខាន់​ក្នុងការ​បង្កើត​បរិយាកាស ដែលជំរុញ​កិច្ចសហការ ការ​លើកទឹក​ចិត្ត និង​ការ​អភិវឌ្ឍខ្លួន។

ខណៈ​ដែលផ្នត់​គំនិតនេះ បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ដែល​មានឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​សិង្ហបុរី វាជាការ​ចាំបាច់​ក្នុង​ការ​ទទួល​ស្គាល់ និង​កំណត់​ពីឥទ្ធិពល​របស់​វាទៅលើ​សុខុមាលភាព​ផ្លូវចិត្ត។ ការ​ទទួល​យក​វិធីសាស្ត្រ ដែល​មានតុល្យភាព​សម្រាប់​ការ​រស់នៅ អាច​ជួយឱ្យ​សុខភាព​ផ្លូវចិត្ត​ប្រជាជន​សិង្ហបុរី​ប្រសើរឡើង និង​ឆ្ពោះទៅ​រកភាព​ជោគជ័យ ទាំង​ជីវិត​បុគ្គល និង​សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​