នាយករដ្ឋមន្រ្តីលើកទឹកចិត្តសិស្សប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនសម្រាប់ការស្រាវជ្រាវដែលផ្ដល់ប្រយោជន៍ដល់ការសិក្សា

ក្នុងឱកាសសម្ពោធដាក់ឱ្យ​ប្រើប្រាស់អគារសិក្សា អគារបណ្ណាល័យ អគារសយណដ្ឋាន និងសមិទ្ធផលថ្មីៗក្នុងវិស័យអប់រំខេត្តរតនគិរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យ​សិស្សា​នុសិស្ស​ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទឆ្លាតវៃ (ស្មាតហ្វូន) ដើម្បីបំពេញប្រយោជន៍ដល់ការ​សិក្សា​ ជំនួសឱ្យ​ការប្រើប្រាស់ដើម្បីតែការកម្សាន្ត។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាគឺជាឧបករណ៍មួយដ៏មានសក្តានុពលសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ចំណេះដឹង ប៉ុន្តែប្រសិនបើប្រើខុសគោលបំណង វាអាចក្លាយជាឧបសគ្គដល់ការសិក្សា។ ក្នុងន័យនេះ សម្តេចបានផ្តល់អនុសាសន៍ឱ្យ​មានការចូលរួមពីគ្រួសារ និងស្ថាប័នអប់រំ ក្នុងការអប់រំដឹកនាំឱ្យ​សិស្សយល់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

“ឥឡូវប្អូនៗសិស្សានុសិស្សមានទូរស័ព្ទក្នុងដៃហើយ សូមប្រើឱ្យបានផល។ ទោះយ៉ាងណាក៏កុំភ្លេចឥរិយាបទល្អ មិនមែនចេះតែចំណេះដឹង ហើយច្រង៉េងច្រង៉ាង ធ្វើសកម្មភាពខូចអនាគត បំផ្លាញសង្គមមិនល្អទេ គឺត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ”

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា តាមការសង្កេតផ្ទាល់ឃើញថា ក្មួយៗជាសិស្សានុសិស្សក្នុងពេលបច្ចុប្បន្នហាក់ប្រើប្រាស់ទូរស័ព្ទដៃសម្រាប់ការកម្សាន្តច្រើនជាងប្រើសម្រាប់ការសិក្សាស្រាវជ្រាវ។ នេះមិនមែនមានន័យថា សិស្សានុសិស្សមិនបានប្រើទូរស័ព្ទសម្រាប់សិក្សាទេ គ្រាន់តែការប្រើប្រាស់ទូរស័ព្ទដៃសម្រាប់សិក្សាការស្រាវជ្រាវនេះ មិនទាន់ដល់កម្រិតមួយសមស្រប។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ដើម្បីឱ្យសិស្សប្រើប្រាស់ទូរស័ព្ទឆ្លាតវៃសម្រាប់ការសិក្សាស្រាវជ្រាវឱ្យបានច្រើនជាងការកម្សាន្ត គឺ ទី១.មានការកំណត់ពីឪពុកម្ដាយក្នុងការប្រើប្រាស់សម្រាប់ការកម្សាន្ត ដូចជា លេងហ្គេម​ជាដើម, ទី២.សាលារៀនត្រូវមានវិន័យ មិនអនុញ្ញាតិឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃដោយសេរី មានន័យថា នៅក្នុងថ្នាក់រៀនគ្រូជាអ្នកកំណត់ការប្រើប្រាស់ទូរស័ព្ទដៃ ពេលណាអាចប្រើបាន និងពេលណាមិនអាចប្រើ។

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមទៀតថា ក្រសួងអប់រំ អាចពិចារណាផ្ដល់វគ្គសិក្សាខ្លី ឬផលិតវីដេអូបង្រៀនពីរបៀបប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃ កម្មវិធីក្នុងទូរស័ព្ទដៃ ជាក់ស្ដែងដូច កម្មវិធី AI កម្មវិធី google បណ្ដាញសង្គមផ្សេងៗ ដែលមានការបង្រៀន និងតម្រង់ទិសពីអ្នកជំនាញ។ លោកបណ្ឌិតបន្តថា ប្រសិនបើគ្មានការតម្រង់ទិសបែបនេះទេ បញ្ហានេះមិនអាចដោះស្រាយ គឺសិស្សានុសិស្សនៅតែប្រើស្មាតហ្វូនសម្រាប់ការកម្សាន្ត លេងហ្គេមច្រើនជាងការរៀនសូត្រ ក្មេងខ្លះអាចញៀន ឬបាត់បង់ទំនាក់ទំនងជាមួយគ្រួសារ និងសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *