ចិនជំរុញឱ្យកុមារគេងគ្រប់គ្រាន់ និងកាត់បន្ថយពេលមើលអេក្រង់ ដើម្បីពង្រឹងផ្លូវចិត្ត

អាជ្ញាធរប្រទេស​ចិនបានប្រកាសពីវិធានការពង្រឹងសុខភាពផ្លូវចិត្តសិស្សនៅថ្នាក់បឋម និងមធ្យមសិក្សា តាមរយៈការកាត់បន្ថយសម្ពាធការសិក្សា កាត់បន្ថយពេលវេលាប្រើអេក្រង់ និងតម្រូវឱ្យហាត់ប្រាណពីរម៉ោងជារៀងរាល់ថ្ងៃ។

គំនិតផ្ដួចផ្ដើម ដែលបានប្រកាសកាលពីខែមុន ដោយក្រសួងអប់រំចិន រួមមាន ការហាមឃាត់ទូរស័ព្ទក្នុងថ្នាក់រៀន និងការកំណត់ពេលមិនប្រើអេក្រង់ ដើម្បីកាត់បន្ថយការពឹងផ្អែកជ្រុលហួសហេតុលើអ៊ីនធឺណិត។

សាលារៀនត្រូវតែគ្រប់គ្រងយ៉ាងតឹងរឹងលើចំនួនកិច្ចការផ្ទះ ដែលផ្ដល់ឱ្យសិស្ស និងយ៉ាងហោចណាស់ ជំរុញឱ្យសិស្សមានសកម្មភាពរាងកាយ ២ម៉ោង ក្នុងមួយថ្ងៃ សម្រាប់សិស្សសិក្សាថ្នាក់បឋម និងមធ្យមសិក្សា។

លើសពីនេះ សាលារៀនត្រូវធានាថា សិស្សគ្រប់គ្នាទទួលបានការគេងគ្រប់គ្រាន់ ដោយរៀបចំពេលវេលាចូលរៀន និងចេញពីសាលារៀន ឱ្យសមស្រប និងអនុញ្ញាតឱ្យមានការសម្រាកញ៉ាំអាហារថ្ងៃត្រង់គ្រប់គ្រាន់។

ក្រសួងបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលប្រកាសពីវិធានការទាំងនេះថា «ត្រូវតែគ្រប់គ្រងពេលវេលានៃការគេង ទប់ស្កាប់ការរំលោភបំពាន ដូចជាការសិក្សាហួសប្រមាណ និងបន្ទុកសិក្សាហួសកម្រិត។»

វិធានការទាំងនេះមានបំណងជួយសិស្សានុសិស្សឱ្យមានសមត្ថភាពទប់ទល់នឹងភាពតានតឹង និងការថប់បារម្ភ ជាពិសេសនៅជុំវិញការប្រឡង។

អ្នកជំនាញបាននិយាយថា កិច្ចការសាលាច្រើនហួសហេតុ គឺជារឿងធម្មតានៅក្នុងសាលារៀនទូទាំងប្រទេស ដែលទម្លាប់នេះបណ្ដាលឱ្យសិស្សគេងមិនគ្រប់គ្រង ប្រឈមនឹងការថប់បារម្ភខ្ពស់ និងការធ្លាក់ទឹកចិត្តកាន់តែខ្លាំងឡើង។

ប្រទេសចិនក្នុងឆ្នាំ២០២១ បានអនុម័តច្បាប់អប់រំមួយ ដែលមានគោលបំណងកាត់បន្ថយកិច្ចការផ្ទះ និងហាមឃាត់ការបង្រៀនក្រៅម៉ោងសិក្សាលើមុខវិជ្ជាស្នូលនៅសាលា។ យ៉ាងណា ឪពុកម្ដាយជាច្រើន នៅតែបន្តជួលគ្រូបង្រៀនក្រៅម៉ោង ដើម្បីបំប៉ន់សមត្ថភាពកូនរបស់ខ្លួនបន្ថែម ព្រោះប្រព័ន្ធអប់រំក្នុងប្រទេសចិន មានការប្រកួតប្រជែងខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។