WE Forum ៖ ការអប់រំសហគ្រិនភាព ជាគន្លឹះ ដើម្បីផលិតធនធានមនុស្សក្នុងភាពជាអ្នកដឹកនាំ

ទោះជាមានការបណ្ដាក់ទុនរាប់ពាន់លានក្នុងមួយឆ្នាំៗលើការអភិវឌ្ឍភាពជាអ្នកដឹកនាំក៏ដោយ ក៏គម្លាត និងកង្វះធនធានមនុស្សក្នុងភាពជាអ្នកដឹកនាំជាសាកលនៅតែបន្តមាន។ អ្នកដឹកនាំដែលមានសមត្ថភាព ប្រឈមនឹងភាពមិនច្បាស់លាស់ ប្រមូលផ្ដុំសហគមន៍ និងសម្របសម្រួលការងារ រវាងមនុស្សនិងមនុស្សឱ្យមានភាពល្អប្រសើរ គឺនៅមានភាពខ្វះខាត។

យោងតាម Edelman Trust Barometer ឆ្នាំ២០២៥ បង្ហាញថា ភាពធន់ និងភាពជាអ្នកដឹកនាំ គឺជាជំនាញ ដែលកំពុងមានតម្រូវការខ្ពស់បំផុត។

របាយការណ៍បន្ថែមទៀតថា ប្រសិនបើគ្មានវិធានការបន្ទាន់ទេ គម្លាតនេះ នឹងគំរាមកំហែងដល់សក្តានុពលសេដ្ឋកិច្ច ភាពធន់នៃស្ថាប័នប្រជាធិបតេយ្យ និងសមត្ថភាពរួមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ វិសមភាព និងការរំខានផ្នែកឌីជីថល។

ការអប់រំអំពីសហគ្រិនភាពផ្ដល់នូវដំណោះស្រាយសម្រាប់បញ្ហានេះ។ លើសពីការបង្រៀនសិស្សពីរបៀបបើកអាជីវកម្ម ជំនាញសហគ្រិនភាពជួយអភិវឌ្ឍផ្នត់គំនិតផ្ដួចផ្ដើម ភាពធន់ ការសម្របខ្លួន និងសមត្ថភាពដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត។ អ្នកដឹកនាំដែលមានគុណវុឌ្ឍិទាំងនេះ គឺមានតម្រូវការខ្ពស់ ក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានបញ្ជាក់ថា នៅពេលដែលការទុកចិត្ត តាមលទ្ធិប្រជាធិបតេយ្យមានភាពផុយស្រួយ ស្ថាប័ននានាស្ថិតនៅក្រោមភាពតានតឹង ហើយយុវជនប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃអត្ថិភាព ដូច្នេះការជំរុញឱ្យអប់រំសហគ្រិនភាព គឺជារឿងចាំបាច់។

ការអប់រំភាពជាសហគ្រិន មិនមែនសំដៅលើការផលិតឱ្យមាននាយកប្រតិបត្តិក្រុមហ៊ុនច្រើននោះទេ ប៉ុន្តែជាសកម្មភាពជំរុញឱ្យមានអ្នកដឹកនាំ ដែលមានភាពធន់ គំនិតច្នៃប្រឌិត និងសុចរិតភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%