ទម្លាប់​ដែល​ជំរុញ​ឱ្យអ្នក​បាត់បង់​ផលិតភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ប្រសិន​បើពេលខ្លះ​មាន​អារម្មណ៍ថា មិនពេញចិត្ត​នឹងលទ្ធផល ឬ​ផលិតភាព​អំឡុង​ពេល​ធ្វើការ អាចថា ជា​សកម្មភាព​មួយ​ដែល​មនុស្ស​ជាច្រើន​ធ្លាប់ជួប គ្រាន់​តែ​តិច ឬច្រើនប៉ុណ្ណោះ។ តាមរយៈ គេហទំព័រ Harvard Business Review បាន​បង្ហាញ​ពី​សកម្មភាព​ប្រចាំថ្ងៃ​មួយ​ចំនួន ដែល​ជំរុញ​ឱ្យ​សុខភាព​ផ្លូវ​ចិត្ត​មិនល្អ និង​ជំរុញ​ឱ្យ​បាត់បង់​ផលិតភាព​ពីមួយ​ពេល​ទៅ​មួយ​ពេល។

១. មិនកំណត់​រយៈពេល​ជាក់លាក់​ណាមួយ​ដើម្បីផ្តោត ៖ ដោយ​សារ​ការងារ​នីមួយៗ ត្រូវ​ការ​ថាមពល និង​របៀប​នៃ​ការ​ឆ្លើយតប​ខុសៗគ្នា ហើយ​កម្រិត​នៃការ​ផ្តោត​ក៏មាន​ភាព​ខុសគ្នា​ដែរ! ជាមួយគ្នា​នោះ មានផល​រំខាន​ជាច្រើន​ពី​អាជីពវិជ្ជាជីវៈផង និង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ផង តើត្រូវ​ផ្តោត​បាន​គ្រប់​ពេល​យ៉ាង​ដូចម្តេច? ការ​ពិត​ទៅ ការ​ផ្តោត​មិន​តម្រូវ​ឱ្យ​ធ្វើក្នុង​រយៈពេល​វែង​ពេក ឬ​ផ្តោត​ពេញ​មួយ​ថ្ងៃ​នោះទេ ជា​ប្រសិទ្ធភាព​នៃ​ការផ្តោត​គឺ​ក្នុង​រយៈ​ពេល​សមល្មម ត្រឹមតែ​២៥នាទី​សម្រាក​ម្តង​ក៏បាន ឬ៦០ទៅ៩០នាទី! តែអ្វី​ដែល​សំខាន់ គឺការ​កំណត់​ឱ្យ​ជាក់លាក់ ថា តើមួយថ្ងៃ​ត្រូវ​ផ្តោត​ប៉ុន្មាន​នាទី ឬ​ប៉ុន្មាន​ម៉ោង​សម្រាប់​ការងារ​សំខាន់​នីមួយៗ។

២. ភ្លេច​ធ្វើទម្លាប់​ប្រចាំថ្ងៃ ឬធ្វើមិន​ទៀងទាត់ ៖ កាល​ដែល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដដែលៗ អាច​នឹងនាំ​ឱ្យមាន​អារម្មណ៍​ហាក់មិន​សូវ​ជាស្រួល​ខ្លួន​ប៉ុន្មាន​ទេ រួមទាំង​ជំរុញ​ឱ្យមាន​ភាព​ធុញទ្រាន់ ហើយ​នឹង​មើល​មិន​ឃើញនូវ​លទ្ធផលធំៗ តែ​សូម​កុំភ្លេច​ថា ការ​រក្សា​សកម្មភាព​តូចៗ ប្រចាំថ្ងៃ ជាកត្តា​នាំទៅ​រក​លទ្ធផល​ធំៗ​បាន។ ឧទាហរណ៍​ដើម្បីឱ្យ​មាន​ភាព​ស្ទាត់​ជំនាញ​ទៅលើ​ការរៀន​និយាយ​ភាសាថ្មីៗ ការ​ហ្វឹកហាត់​និយាយ​ដដែលៗ​រាល់ថ្ងៃ អាចនឹង​នាំឱ្យកើត​អាការធុញថប់​បន្តិចមែន ប៉ុន្តែ​សកម្មភាព​នេះ​ជំរុញ​បាន​នូវភាព​ស្ទាត់​ជំនាញ នៅ​គ្រាខាង​មុខ ដែល​នេះ​ហើយ​បញ្ជាក់​បាន​ថា កាល​ដែល​ភ្លេច​ធ្វើ​ទម្លាប់​ប្រចាំថ្ងៃ ឬធ្វើមិន​ទៀងទាត់ នាំ​ឱ្យ​ផលិភាព​ធ្លាក់​ចុះ និង​ប៉ះពាល់​ទៅកាន់​សុខភាព​ផ្លូវចិត្ត។

៣. ចង់​ប្តូរ​ភ្លាមៗ ឬ​ប្តូរ​ម្តង​ទាំងអស់ ៖ មនុស្ស​ភាគច្រើន​បាន​ដឹងអំពី​សុភាសិត​ចិន​មួយ និយាយ​ថា ចង់ដើរ​ឱ្យបាន​មួយ​ពាន់ជំហាន ចាំបាច់​ត្រូវចាប់​ផ្តើម​ពីមួយ​ជំហាន វាមិនខុស​គ្នាពី​ការ​បង្កើន​ផលិតភាព និង​ការបណ្តុះ​ទម្លាប់ល្អៗ​នោះទេ ការគិត​អំពី​គោលដៅ​ធំ ជាចាំបាច់​ត្រូវតែ​មាន​ហើយ ប៉ុន្តែ​ការចាប់ផ្តើម​ពីចំណុច​តូចៗ​ទៅរឹងរឹត​តែខ្វះពុំបាន។ យ៉ាង​ណា​មិញ ដើម្បី​ជៀសវាង ទម្លាប់​ដែល​ជំរុញឱ្យ​បាត់បង់​ផលិតភាព គួរ​ចាប់ផ្តើម​ផ្លាស់ប្តូរ​មួយៗ បន្តិច​ម្តងៗ ព្រោះ​ការ​ចង់ប្តូរ​ភ្លាមៗ ឬប្តូរ​ទាំងអស់ បាន​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវចិត្តផង និង​ធ្វើឱ្យ​ផលិតភាព​ធ្លាក់ចុះ​ផង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *