អ្នកជំនាញ ៖ អាណាព្យាបាល មានតួនាទីសំខាន់ក្នុងការការពារកុមារពី សម្ពាធនៃការសិក្សា (Academic pressure)

សម្ពាធនៃការសិក្សា គឺជាភាពតានតឹងអារម្មណ៍មិនស្រណុកចិត្ត និងអារម្មណ៍មិនល្អជាច្រើនទៀត ដែលបណ្ដាលមកពីសម្ពាធគ្រួសារ សាលារៀន និងសង្គម នៅអំឡុងពេលរៀនសូត្រ។ នៅវ័យក្មេងខ្ចី កុមារសម័យទំនើប ត្រូវបានគ្រូបង្រៀន សាលារៀន និងគ្រួសារ ជំរុញឱ្យផ្ដោតទៅលើការសិក្សា ដើម្បីទទួលបានលទ្ធផលល្អ, ត្បិតការប្រឹងប្រែងគឺជារឿងល្អ ប៉ុន្តែការប្រឹងប្រែងរៀនសូត្រខ្លាំងពេក និងការរំពឹងខ្ពស់ពីសំណាក់អ្នក​អាណាព្យាបាល និងសង្គម អាចបង្កជាបញ្ហាសម្រាប់ផ្លួវចិត្ត និងសុខុមាលភាពកុមារ។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) លើកឡើងថា សម្ពាធនៃការសិក្សា អាចបង្កជាផលវិបាកជាច្រើនសម្រាប់កុមារ, ជាពិសេស គឺបញ្ហាសុខភាពផ្លូវកាយ ផ្លូវអារម្មណ៍ អាកប្បកិរិយា។ លោកបញ្ជាក់ថា បញ្ហាចម្បងទាំងបីនេះ អាចនាំឱ្យកុមារប្រឈមនឹងវិបត្តិខ្សោយការចងចាំ និងការភ្លេចភ្លាំង លែងចង់ញ៉ាំអាហារ គេងមិនលក់ បដិសេធសង្គមខាងក្រៅ ឈឺក្បាល និងមួរម៉ៅ ដែលធ្វើឱ្យពួកគេឈានដល់ការថប់បារម្ភ បាក់ទឹកចិត្ត និងខ្សោះថាមពលក្នុងខ្លួន (Burn Out) ជាដើម, ហើយអាការៈទាំងនេះ នឹងធ្វើសុខភាពកុមារចុះខ្សោយ ព្រមទាំងប៉ះពាល់ដល់លទ្ធផលនៃការសិក្សាផងដែរ។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

បើតាមអ្នកជំនាញរូបនេះ មានមូលហេតុសំខាន់ៗចំនួន ៣ ដែលធ្វើឱ្យកុមារ និងក្មេងជំទង់ទទួលរងនូវសម្ពាធនៅអំឡុងពេលលសិក្សា ដែលក្នុងនោះរួមមាន, ១. ការរំពឹងខ្ពស់ពេក ឬបណ្ដែតបណ្ដោយជ្រុលពេកពីសំណាក់គ្រួសារ, ២. បរិយាកាសសាលាមិនអំណោយផល ដោយសារនៅសាលាដែលកុមាររៀន មានការមាក់ងាយ រើសអើង ឬឈានដល់ការប្រើអំពើហិង្សារជាដើម និង ៣. កម្មវិធីសិក្សាសាលាផ្ដោតលើការបណ្ដុះពុទ្ធិ ឬចំណេះដឹង (ភាសា វិទ្យាសាស្ត្រ និងលេខនព្វន្ត) ខ្លាំងពេក រហូតមិនបានផ្ដោតលើការបណ្ដុះបណ្ដាលផ្នែកកីឡា សិល្បៈ និងសិក្សាសង្គម ដែលធាតុស្នូលសំខាន់ សម្រាប់ការលូតលាស់បញ្ញាផ្នែកអារម្មណ៍ និងស្មារតីកុមារ។

ក្នុងលក្ខណៈដែលកុមារកំពុងមានបញ្ហារងសម្ពាធពីការសិក្សា លោក សេធុល បានលើកទឹកចិត្តឱ្យអ្នក​អាណាព្យាបាលទៅជួបជាមួយអ្នកជំនាញផ្លូវចិត្ត ជាពិសេស អ្នកឯកទេស ដែលមានការយល់ដឹងអំពីការចិញ្ចឹមបីបាច់កុមារ។ លោកបន្តថា ការជ្រើសរើសសាលារៀនក៏សំខាន់ផងដែរ ដូច្នេះ អ្នក​អាណាព្យាបាល គួរជ្រើសរើសសាលាដែលមានកម្មវិធីសិក្សា គាំទ្រដល់ផ្លូវចិត្តកុមារ។

លោក សេធុល បានបញ្ជាក់ថា ដើម្បីការពារកុមារ មិនឱ្យធ្លាក់ទៅក្នុងសម្ពាធនៃការសិក្សា ម្ដាយឪពុកពិតជាមានតួនាទីសំខាន់ណាស់ក្នុងកិច្ចការនេះ ខណៈបច្ចុប្បន្នឪពុកម្ដាយខ្មែរភាគច្រើន មានការរំពឹងខ្ពស់ទៅលើកូន។ អ្នកជំនាញរូបនេះលើកឡើងថា ម្ដាយឪពុកគួរតែកុំប្រើការរំពឹងទុករបស់ខ្លួន ទៅវាស់វែងសមត្ថភាពរបស់កូន។ លើសពីនេះ ម្ដាយឪពុក ត្រូវដើរតួជាអ្នកលើកទឹកចិត្ត ជាជាងដាក់សម្ពាធ ឬចង់បានលទ្ធផលបែបនេះ បែបនោះពីកូន។

“ការលើកទឹកចិត្តជំរុញឱ្យមនុស្សមានការប្រឹងប្រែង ប៉ុន្តែការស្ដីបន្ទោសមិនអាចធ្វើឱ្យមនុស្សមានការប្រឹងប្រែងនោះទេ ភាគច្រើន គឺធ្វើឱ្យមនុស្សមានភាពតានតឹង…”

សម្រាប់ការចិញ្ចឹមកូនក្នុងសម័យទំនើប ឪពុកម្ដាយគ្រប់គ្នា ត្រូវមានការទទួលខុសត្រូវចំពោះការចិញ្ចឹមបីបាច់ខ្ពស់, ដូច្នេះបើសិនជាដឹងថា​ ខ្លួនឯង មានចំណុចខ្វះខាតកន្លែងណាមួយ គួរតែស្វែងរកអ្នកជំនាញ ក្នុងការផ្ដល់ចំណេះដឹងនេះ ព្រមទាំងបន្តសិក្សាអំពីវិធីសាស្ត្រចិញ្ចឹមកូនជាប្រចាំ។ នេះជាការបញ្ជាក់របស់លោក ហឿ សេធុល។

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា អត្រាអ្នកធ្វើអត្តឃាត ក្នុងចំណោមកុមារ ក្មេងជំទង់ និងយុវជន គឺមានអត្រាមួយខ្ពស់គួរឱ្យកត់សម្គាល់។ បើយោងតាមរបាយការណ៍ អង្គការយូនីសេហ្វ បានបង្ហាញថា ក្នុងឆ្នាំ ២០២២ មានមនុស្សវ័យក្មេងកម្ពុជា បានធ្វើអត្តឃាត ដោយសារជំងឺបាក់ទឹកចិត្ត និងថប់បារម្ភមានយ៉ាងហោចណាស់ ៨៧៣នាក់ ដែលពួកគេទាំងនោះភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ឆ្នាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)