អង្គការ​ទស្សនៈពិភពលោក ជួយ​កែប្រែជីវភាពពលរដ្ឋជាង១២ម៉ឺននាក់ និង​លើក​កម្ពស់អាហារូបត្ថម្ភ កុមារជាង៤ម៉ឺននាក់ នៅស្រុកចំនួន៤

ប្រជាពលរដ្ឋ​ជាង​១២ម៉ឺននាក់ រួមទាំង​កុមារជាង ៤ម៉ឺន​៥ពាន់នាក់ រស់​នៅ​ក្នុងស្រុកចំនួន៤ គឺស្រុក​គីរីវង់ គូលែន សូត្រនិគម និងប្រាសាទបល្ល័ង្ក ទទួលបានកែប្រែជីវភាព ក្រោម​គម្រោង​របស់អង្គការ​ទស្សនៈពិភពលោក។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អង្គការ​ទស្សនៈពិភពលោក បានបញ្ជាក់ថា ក្នុងរយៈពេល​១៥ឆ្នាំកន្លងមកនេះ ខ្លួន​បានជួយ​ដល់ប្រជាជន​ក្នុងភូមិ​ចំនួន ១០៣ ក្នុងឃុំ​ចំនួន១៥ នៃស្រុកចំនួន៤ តាមរយៈ​ការ​លើក​កម្ពស់​ភាពជាម្ចាស់មូលដ្ឋាន និង​និរន្តរភាព។ ក្នុងអំឡុងពេលនោះ កុមារងាយរងគ្រោះបំផុតចំនួន ២៤ ០៧៣ នាក់ និងគ្រួសាររបស់ពួកគេបានទទួលការគាំទ្រដើម្បីជំនះភាពក្រីក្រ តាមរយៈគម្រោងដោះស្រាយកង្វះអាហារូបត្ថម្ភ ការទទួលបានសុខភាព និងអនាម័យ ការកែលម្អការអប់រំ ការពង្រឹងសិទ្ធិអំណាចយុវជន និងការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ច។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «យើងប្រារព្ធរឿងរ៉ាវនៃការផ្លាស់ប្តូរនៅកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គម ដែលកើតចេញពីភាពជាដៃគូរឹងមាំជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងចក្ខុវិស័យរួមគ្នាសម្រាប់សុខុមាលភាពកុមារ។ នេះគឺជារឿងរ៉ាវនៃក្តីសង្ឃឹម ភាពធន់ និងការសហការរបស់យើង។ យើងមានទំនុកចិត្តលើផលវិជ្ជមានប្រកបដោយនិរន្តរភាពដែលយើងបានអនុវត្ត និងការផ្លាស់ប្តូរយូរអង្វែងដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អង្គការទស្សនៈពិភពលោក មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃដំណើរនេះ ហើយបានបន្សល់ទុកនូវសហគមន៍ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តភាពរីកចម្រើន»។

អ្នកស្រី សុភី សមាជិកក្រុមប្រឹក្សាឃុំនៅឃុំថ្មី នៃស្រុកគូលែន ខេត្តព្រះវិហារ បានរំឮកថា កាលពីមុនសហគមន៍របស់អ្នកស្រីប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារការយល់ដឹងពីសុខភាព និងអនាម័យនៅមានកម្រិត ហើយធ្វើឱ្យមានជំងឺជាច្រើន។ វត្តមានរបស់អង្គការទស្សនៈពិភពលោក បាននាំឱ្យមានការកែលម្អក្នុងវិស័យផ្សេងៗដូចជា សុខាភិបាល ការអប់រំ ការការពារកុមារ រដ្ឋបាលឃុំ សង្កាត់ និងការចូលរួមរបស់ពលរដ្ឋ។ អង្គការទស្សនៈពិភពលោក ក៏បានពង្រឹងចំណេះដឹងរបស់សមាជិកសហគមន៍របស់យើង ជាពិសេសផ្តោតលើស្ត្រី និងកុមារ។

លោក អៀម ញឹម ប្រធានសហគមន៍កសិកម្មនៅឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ មានប្រសាសន៍ថា «នៅពេលដែលសហគមន៍យើងបានយល់ដឹងពីការដាំបន្លែ ពួកគាត់អាចដាំដុះដំណាំបានពី ២ ទៅ ៣ ដងក្នុងមួយឆ្នាំ ហើយលទ្ធផលនេះបានធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន និងកាត់បន្ថយការធ្វើចំណាកស្រុក»។

អ្នកស្រី រស់ ពិសី គ្រូបង្រៀនបឋមសិក្សា ដែលបានក្លាយជាគ្រូឧទ្ទេសស្រុក បន្ទាប់ពីទទួលការបណ្តុះបណ្តាលលើផ្នែកដូចជា អំពីវិធីសាស្រ្ត លើកកម្ពស់ការអានរបស់សិស្ស ការអប់រំបែបវិជ្ជមាន ការគ្រប់គ្រងបណ្ណាល័យ និងប្រឹក្សាគរុកោសល្យ បានសង្កត់ធ្ងន់ថា «សិស្សមានការរីកចម្រើន ហើយយើងប្តេជ្ញាចិត្តសហការជាមួយសហគមន៍ និងអាជ្ញាធរដើម្បីបន្តលើកកម្ពស់គុណភាពអប់រំសម្រាប់សិស្សរបស់យើង»។

លោកស្រី គាន គឹមស៊ាន ក្រុមប្រឹក្សាឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានប្រសាសន៍ថា «អំពើហិង្សាក្នុងគ្រួសារត្រូវបានកាត់បន្ថយប្រមាណ ៨០% ។ កុមារត្រូវបានការពារដោយមានការគាំទ្រពីដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាល ហើយបុគ្គលិករដ្ឋបាលឃុំរបស់យើង បានបង្កើតបណ្តាញការពារកុមារ ដូចយ៉ាងគណៈកម្មាការឃុំទទួលបន្ទុកកិច្ចការនារី និងកុមារ (CCWC)។ បច្ចុប្បន្ននេះ យើងដឹងកាន់តែច្បាស់ពីរបៀបក្នុងការផ្ទេរករណីរំលោភបំពានទៅកាន់សេវាដែលត្រឹមត្រូវ»។

អង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការនៅក្នុងកម្មវិធីតំបន់ចំនួន ៣៩ ដែលគ្របដណ្តប់ឃុំចំនួន ១០៤៣ និង ១២៣ ស្រុក/ ខណ្ឌ ក្នុង ២០ ខេត្ត និងរាជធានីភ្នំពេញ។ នៅឆ្នាំ ២០២៣ ក្នុងនាមជាទីភ្នាក់ងារលើកកម្ពស់សុខុមាលភាពកុមារ អង្គការទស្សនៈពិភពលោក បានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួនជាង ៣ លាន ២ សែន នាក់ ក្នុងនោះមានកុមារចំនួន ១ លាន ៥ សែន នាក់។ អង្គការ បានប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់កុមារា និងកុមារីចំនួន ៥ លាន នាក់នៅឆ្នាំ ២០២៧ តាមរយៈការរួមចំណែកដោយផ្ទាល់ដល់យុទ្ធសាស្ត្របញ្ចកោណជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *