ឧបករណ៍ដ៏អស្ចារ្យរបស់ទីផ្សារឌីជីថលសម្រាប់ពង្រីកអាជីវកម្ម

នៅក្នុងយុគសម័យឌីជីថល ការបង្កើតកេរ្តិ៍ឈ្មោះឱ្យឈររឹងមាំលើប្រព័ន្ធឌីជីថលគឺជារឿងសំខាន់ចាំបាច់ណាស់សម្រាប់អាជីវកម្មគ្រប់ទំហំ។ ដូច្នេះដើម្បីផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ ផលិតផល និងសេវាកម្មក្រុមហ៊ុនរបស់លោកអ្នកឱ្យមានប្រសិទ្ធភាព ទីផ្សារឌីជីថលមានតួនាទីសំខាន់ណាស់សម្រាប់ជួយជំរុញឱ្យសម្រេចការងារនេះបាន។ ក្នុងការអនុវត្ត យុទ្ធសាស្ត្រទីផ្សារឌីជីថល តម្រូវឱ្យមានការប្រើប្រាស់វិធីសាស្ត្រដ៏មានឥទ្ធិពលជាច្រើនផ្សេងៗសម្រាប់យកមកអនុវត្ត នៅក្នុងនោះ មានវិធីសាស្ត្រមួយដែលកំពុងពេញនិយម និងអាចជួយសម្រេចគោលដៅអាជីវកម្មរបស់ក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជាបាន គឺការផ្សព្វផ្សាយតាមរយៈអត្ថបទឬវីដេអូពាណិជ្ជកម្ម។

ឥទ្ធិពលនៃអត្ថបទឬវីដេអូពាណិជ្ជកម្ម៖

អត្ថបទឬវីដេអូពាណិជ្ជកម្ម គឺជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនរបស់អ្នកជាមួយនឹងអតិថិជនគោលដៅ ដែលទំនាក់ទំនងនេះនឹងជួយបញ្ជូននូវព័ត៌មានសំខាន់ៗទាក់ទងនឹងក្រុមហ៊ុន និងផលិតផល ឬសេវាកម្មដែលអ្នកចង់ផ្សព្វផ្សាយទៅដល់អតិថិជនទាំងនោះ។ តាមរយៈការប្រើប្រាស់អត្ថបទឬវីដេអូពាណិជ្ជកម្ម ក្រុមហ៊ុនរបស់អ្នកអាចកសាងភាពជិតស្និទ្ធជាមួយអតិថិជន កសាងទំនុកចិត្តពីអតិថិជន និងបង្កើនការលក់។ ដូច្នេះគ្រប់ក្រុមហ៊ុនត្រូវប្រើវិធីសាស្ត្រមួយនេះ ដោយផ្សព្វផ្សាយនូវសារ ឬព័ត៌មានសំខាន់ៗ និងចាំបាច់ ដើម្បីឱ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនអ្នកឮទៅដល់អតិថិជនគោលដៅកាន់តែទូលំទូលាយ និងកសាងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មីឱ្យកាន់តែមានប្រសិទ្ធភាព។

ប្រសិទ្ធភាពនៃអត្ថបទឬវីដេអូពាណិជ្ជកម្ម៖

ក្រុមហ៊ុនជាច្រើនទាំងតូចទាំងធំរាប់មិនអស់សុទ្ធតែទទួលបានជោគជ័យលើការពង្រីកកេរ្តិ៍ឈ្មោះ និងបង្កើនការលក់ផលិតផល ឬសេវាកម្មរបស់ខ្លួនដោយសារឥទ្ធិពលនៃការផ្សព្វផ្សាយតាមរយៈអត្ថបទ ឬវីដេអូពាណិជ្ជកម្ម។ នេះបង្ហាញឱ្យឃើញថាវិធីសាស្ត្រមួយនេះគឺជាគន្លឹះស្នូលសម្រាប់យុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ។ ការសរសេរអត្ថបទផ្សព្វផ្សាយពីចំណុចពិសេស និងចំណុចសំខាន់ៗនៃជំនាញ សេវាកម្ម ឬផលិតផល ដើម្បីឆ្លើយតបនឹងបញ្ហា ឬតម្រូវការរបស់អតិថិជនគោលដៅ  របស់ក្រុមហ៊ុនអ្នក នោះនឹងជួយឱ្យក្រុមហ៊ុនអ្នកទទួលបានការគាំទ្រនិងឈានមុខគេនៅក្នុងឧស្សាហកម្មដែលខ្លួនស្ថិតនៅ។ ប៉ុន្តែការផលិតអត្ថបទឬវីដេអូពាណិជ្ជកម្ម ត្រូវទាមទារឱ្យមានភាពយកចិត្តទុកដាក់ និងភាពល្អិតល្អន់ដោយអ្នកជំនាញ ដើម្បីបង្កើតប្រសិទ្ធភាពសម្រាប់បង្កើនការចាប់អារម្មណ៍ទៅលើក្រុមហ៊ុនរបស់អ្នក និងអាចបង្ហាញពីសក្តានុពលនៃក្រុមហ៊ុនរបស់អ្នកបានទៀតផង។ AMS មានអ្នកជំនាញដែលស្វែងយល់ពីគោលដៅអាជីវកម្មរបស់លោកអ្នក និងយល់ច្បាស់ពីអតិថិជនគោលដៅរបស់អ្នក ព្រមទាំងផ្តល់ការប្រឹក្សាយោបល់ជូនលោកអ្នកសម្រាប់សេវាកម្មសរសេរអត្ថបទឬផលិតវីដេអូពាណិជ្ជកម្មនេះទៀតផង។

ហេតុអ្វីត្រូវការប្រើប្រាស់សេវាកម្មរបស់ AMS?

AMS យល់ច្បាស់ពីការដាក់យុទ្ធសាស្ត្រ ការអនុវត្តវិធីសាស្ត្រ និងការបង្កើតមាតិកាសម្រាប់ទីផ្សារឌីជីថល។ យើងមានអ្នកបច្ចេកទេសទៅតាមជំនាញនីមួយៗសម្រាប់សិក្សាពីគោលដៅអាជីវកម្មរបស់លោកអ្នក ការសិក្សាពីអត្តចរិត តម្រូវការ និងបញ្ហារបស់អតិថិជនគោលដៅអ្នក។ ហេតុអ្វីអ្នកត្រូវជ្រើសរើស AMS ជាដៃគូយុទ្ធសាស្ត្ររបស់អ្នក?

ទី១. ជំនាញ និងបទពិសោធន៍៖ អ្នកសរសេរអត្ថបទនិងផលិតកររបស់ AMS មានការយល់ដឹងច្បាស់ស្ទើគ្រប់វិស័យ ដូច្នេះយើងអាចស្វែងយល់ពីក្រុមហ៊ុនអ្នកនិងអាចបង្កើតមាតិកាយ៉ាងស្រួច​​​​សម្រាប់ផ្សព្វផ្សាយទៅកាន់អតិថិជនរបស់លោកអ្នក។


ទី២. ភាពបត់បែន៖ យើងយល់ច្បាស់ថាក្រុមហ៊ុននីមួយៗមានគោលដៅអាជីវកម្ម និងតម្រូវការខុសៗគ្នា។ ដូច្នេះអ្នកសរសេរអត្ថបទនិងផលិតកររបស់យើងអាចបត់បែន និងផ្តល់សេវាកម្មទៅតាមតម្រូវការជាក់ស្តែងបាន ដោយធានាថាអ្វីដែលក្រុមហ៊ុនអ្នកចង់ផ្សព្វផ្សាយប្រាកដជាដូចទៅនឹងអ្វីដែលអ្នកចង់បាន។

ទី៣. វីធីសាស្ត្រនៃការអនុវត្តយុទ្ធសាស្ត្រ៖ AMS នឹងប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយអត្ថបទនិងវីដេអូពាណិជ្ជកម្ម ដោយបន្ថែមភាពច្នៃប្រឌិត និងការវិភាគទិន្នន័យ ដើម្បីធានាឱ្យបានលទ្ធផលដូចការរំពឹងទុក។ យើងផ្តោតសំខាន់លើការពង្រីកកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់លោកអ្នក និងលទ្ធផលរំពឹងទុក។

ទី៤. ការជ្រើសរើសវិធីសាស្ត្រ៖ AMS មានសេវាកម្មផលិតអត្ថបទនិងវីដេអូពាណិជ្ជកម្មច្រើនប្រភេទដូចជា អត្ថបទប្រកាសព័ត៌មាន អត្ថបទផ្សព្វផ្សាយទូទៅ អត្ថបទផ្សព្វផ្សាយបែបសាច់រឿងខ្លី អត្ថបទផ្សព្វផ្សាយពីព្រឹត្តិការណ៍ វីដេអូផ្សព្វផ្សាយ និងវីដេអូរឿងខ្លីៗជាដើម។ តាមរយៈការប្រើប្រាស់នូវសេវាកម្មណាមួយទាំងអស់នេះ AMS នឹងអាចបង្កើតតម្រូវការទីផ្សារជូនដល់ក្រុមហ៊ុនលោកអ្នកបាន។

ជាចុងក្រោយ នៅសម័យទីផ្សារឌីជីថលនេះ ការផលិតនិងផ្សព្វផ្សាយដោយប្រើអត្ថបទនិងវីដេអូពាណិជ្ជកម្មគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការប្រែផ្លាស់កេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់លោកអ្នកបាន។ តាមរយៈ AMS អ្នកមានឱកាសទទួលការប្រឹក្សា និងធ្វើការផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ដើម្បីផលិតមាតិកាដែលល្អ និងមានប្រសិទ្ធភាព។ ធ្វើការទំនាក់ទំនងមក AMS ឥឡូវនេះ ដើម្បីទទួលការប្រឹក្សាយោបល់។


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី