គិតត្រឹមឆ្នាំ២០២៥ ជនមានពិការភាពជាង១ម៉ឺន៤ពាន់នាក់ កំពុងបម្រើ​ការងារនៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ និងវិស័យ​ឯកជន

ជនមានពិការភាពសរុបចំនួន ១៤ ៤០៧នាក់ កំពុង​បម្រើ​ការងារដោយទទួលបាន​ប្រាក់ចំណូល និង​អត្ថប្រយោជន៍​សង្គម​ទៅតាម​មុខ​តំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និង​ទេពកោសល្យរៀងៗ​ខ្លួន នៅតាមក្រសួង ស្ថាប័នរដ្ឋ និង​វិស័យឯកជន។ នេះ​បើតាម​របាយការណ៍​ដែលត្រូវ​បានបង្ហាញ​ក្នុង​ទិវាជន​មានពិការភាព​កម្ពុជា​លើកទី២៧ និងអន្តរជាតិលើកទី៤៣ ដែលបានប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២៥នេះ។

របាយការណ៍​បាន​ឱ្យដឹងថា គិត​ត្រឹម​ខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័ន​រដ្ឋចំនួន៤០ បានទទួល​យក​ជនពិការភាព​ចូល​បម្រើ​ការងារ​សរុបចំនួន ៧ ៥០២នាក់ ក្នុងនោះ​ស្រ្តីមានពិការភាព​ចំនួន ១០៣៥នាក់ ជន​មានពិការភាពកម្រិតធ្ងន់ធ្ងរ ចំនួន៣០៣៥នាក់ បើគិតជាភាគរយ គឺស្មើ​នឹង ២,៤៨%។

ដោយឡែកវិស័យ​ឯកជន រួមមាន​ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និង​ក្រុមហ៊ុន​នានា បាន​ចុះបញ្ជិកា និង​ទទួលបាន​វិញ្ញាបនបត្រ​លើ​ការ​អនុវត្ត​ច្បាប់​ស្តីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិជនពិការ មានសរុបចំនួន ៤៦៦ និង​បានទទួល​យក​ជនមានពិការភាព​ចូលបម្រើ​ការងារសរុបចំនួន ៦ ៩០៥នាក់ ក្នុងនោះស្រ្តី​មានពិការភាព​ចំនួន ៤ ៥២៧នាក់។

ក្នុង​សារលិខិតចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៧ ក្រោម​ប្រធានបទ “បរិយាបន្នពិការភាពលើ់គ្រប់វិស័យ ដើម្បី​លើក​កម្ពស់​វឌ្ឍនភាពសង្គម” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ ដោយ​កំណត់យក​អាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដែលមាន​ន័យថា “មនុស្ស” នៅតែជាអាទិភាពទី១ សម្រាប់​រួមចំណែក​ដល់ការ​អភិវឌ្ឍ​ប្រទេសជាតិ។ យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១នេះ ផ្តោត​ និង​លើក​កម្ពស់​នូវ​ឧត្តម​គតិស្នេហាជាតិដ៏ថ្លៃថ្លា និង​បរិសុទ្ធ បន្ត​បំពេញ​បេសកកម្ម​ជាប្រវត្តិសាស្រ្ត​ក្នុងការ​បម្រើ​ជាតិ មាតុភូមិ ប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅជា​ទឹកដី​ដ៏​ពិសិដ្ឋបរិបូរណ៍ វិបុលភាព ជាសង្គម​មួយ​មានការ​ដឹកនាំ​ប្រកប​ដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ការ​រើសអើង លើក​កម្ពស់​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស​ជន​មានពិការភាព តាមរយៈការ​អភិវឌ្ឍ​ប្រព័ន្ធគាំពារ​សង្គម​តាមអភិក្រម​ហានិភ័យ នៃវដ្តជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋ​ណាម្នាក់” ជាមួយ​នឹង​ទស្សនវិស័យ និង​គោលដៅ​ដ៏ច្បាស់លាស់ គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​បរិយាបន្ន ដើម្បីឈាន​ទៅសម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​មានចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចធិបតីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏​បានបង្ហាញពីមោទនកភាព ដោយ​បាន​ឃើញ​វិស័យពិការភាព​នៅ​កម្ពុជា ទទួលបានជោគជ័យ​ដ៏ត្រចះត្រចង់ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ និង​សុខមាលភាព​របស់ជន​មានពិការភាព ដោយ​ផ្តោត​ទៅលើការ​លើក​កម្ពស់​សមភាព ការ​កាត់បន្ថយ​និង​លុបបំបាត់ការ​រើសអើង បង្កើន​ការយល់ដឹងអំពី​ពិការភាព​ឱ្យ​កាន់តែ​ទូលំទូលាយ ការ​រៀបចំ និង​កែសម្រួល​ផាសុកវត្ថុ ការ​រស់​នៅ​ប្រកប​ដោយភាព​សុខដុមរមនា និង​ភាពធន់​ក្នុង​សហគមន៍ បង្កើន​ការ​ផ្តល់ និង​ទទួល​បាន​នូវ​ឧបករណ៍​ទ្រទ្រង់​រាងកាយ​សម្រាប់​ការ​ចល័តទីផ្ទាល់ខ្លួន ការ​ធានា​បាន​នូវ​ការ​គោរព​ភាពជាឯកជនរបស់បុគ្គល ការផ្តល់ និង​ការ​ជួសជុលលំនៅដ្ឋាន ការ​គាំទ្រនិង​លើកទឹកចិត្ត​ឱ្យ​រៀបអាពាហ៍ពិពាហ៍​ដើម្បីបង្កើតគ្រួសារ ការ​បង្កើតនិងពង្រឹង​គុណភាពអប់រំ ទាំងកម្មវិធីអប់រំបរិយាបន្ន និង​អប់រំពិសេស ការផ្តល់ និង​ការ​ទទួលបាន​សេវាសុខភាព និង​ស្តារលទ្ធភាព​ពលកម្ម​ដោយ​មិនគិត​ថ្លៃ និង​មានលក្ខណៈគ្របដណ្តប់ ការលើក​កម្ពស់​ជីវភាព​សមរម្យ​តាមរយៈការផ្តល់ឱកាស​ទទួលបាន​ការងារ និង​មុខរបរ​សមស្រប​ទៅតាម​ចំណេះដឹង និង​ជំនាញ ការលើក​ទឹកចិត្ត និង​ជំរុញ​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​ឱកាស​ក្លាយ​ជាអ្នកដឹកនាំ ការ​សម្របសម្រួល​ឱ្យ​មាន​ការ​រៀបចំ និង​ចូលរួម​សកម្មភាពសង្គមនានា​ដូចជា សិល្បៈ វប្បធម៌ សាសនា វិស្សមកាល លម្ហែកាយ និងកីឡា ជាដើម។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត (១) ពង្រឹងយន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ក្រីក្រ ដែលបានធ្វើសមាហរណកម្មទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថាក្រុម គោលដៅនេះទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់លើការស្តារនីតិសម្បទា និង (៣) ពិនិត្យ លទ្ធភាពក្នុងការគិតគូរផ្តល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពចំនួន៧៧ ៣៣៤នាក់ ស្ត្រីចំនួន២៥ ៥៨៦នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤០ ៦០៨នាក់ ស្ត្រី៧ ៤៨៦នាក់ និងស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រចំនួន៣៦ ៦៥៤នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....