វិធី ថែទាំផ្លូវចិត្តតាមបែបពុទ្ធសាសនា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សុខភាពផ្លូវចិត្ត វាជាប់ទាក់ទងនឹងផ្លូវកាយដែរ ហេតុនេះហើយទើបនៅក្នុងព្រះធម៌ បែងចែកជាពីរ រួមមាន កាយិកសុខ ប្រែថាសុខផ្លូវកាយ និង ចេតសិកសុខ ប្រែថាសុខផ្លូវចិត្ត, ហេតុនេះមនុស្សត្រូវមានទាំងអស់ ទើបអាចរស់នៅដោយមានក្ដីសុខ។ នេះជាសង្ឃដីការរបស់ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព នៅក្នុងកម្មវិធី ទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ២០២៤ ដែលរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រះតេជគុណបន្តមានសង្ឃដីកាថា នៅក្នុងធម៌ សម្ដែងពីហេតុ ៤យ៉ាង ឬក៏សេចក្ដីសុខ ៤យ៉ាង ដែលយើងទាំងអស់គ្នា ត្រូវមាន ដើម្បីបានសុខុមាលភាពក្នុងជីវិតល្អប្រសើរ ក្នុងនោះរួមមាន ទី១ ដើម្បីបានសុខ ត្រូវមានទ្រព្យ, ទី២ សុខ ព្រោះចេះប្រើទ្រព្យសម្បត្តិ ឱ្យបានត្រឹមត្រូវ, ទី៣ សុខ ព្រោះមិនជំពាក់ទ្រព្យ សម្បត្តិអ្នកដទៃ និងទី៤ សុខ ព្រោះមិនមានខុសឆ្គងផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ដោយមានន័យថា ចិត្តល្អស្អាត ស្រាល និងស្រឡះ ក្នុងចិត្តមិនជំពាក់ជំពិន ស្អប់ ឬគុំគួនអ្នកណាម្នាក់នោះទេ។

នៅក្នុងធម៌ មានរោគក្នុងចិត្តចំនួន ១០ ដែលនាំឱ្យកើតទុក្ខ ក្នុងនោះមានការជាប់ជំពាក់, កំហឹងក្រេវក្រោធ, ភាពវង្វេង មិនដឹងគោលដៅ, ការលើកខ្លួន ឬដាក់ខ្លួនហួសពេក, ការឃើញខុស ឬយល់ខុស, ចិត្តសង្ស័យ ឬស្ទាក់ស្ទើរ, រួញរា ធុញទ្រាន់ ក្នុងកុសល, ញាប់ញ័រ ឬរាយមាយ, មិនខ្ពើមអំពើទុច្ចរិត និងមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត។ ហេតុនេះ មនុស្សត្រូវមានវិធីគ្រប់គ្រងមេរោគទាំងនេះ ដើម្បីឱ្យផ្លូវចិត្តល្អប្រសើរ, នេះជាការបញ្ជាក់របស់ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព។

បើតាមសង្ឃដីការបស់ព្រះអង្គ គូ សុភាព អ្នកដែលងាយរងគ្រោះផ្លូវចិត្តជាងគេ គឺអ្នកដែលចំណាយពេលច្រើនជាមួយបណ្ដាញសង្គម ព្រោះការចំណាយពេលច្រើនបែបនេះ នឹងនាំឱ្យមនុស្សមានចិត្តអវិជ្ជមានកើតឡើង។

អ្នកដែលប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមគ្រោះថ្នាក់ណាស់ប្រសិនបើប្រើច្រើន ព្រោះនៅពេលឧស្សាហ៍មើល នឹងមានធម៌២កើតឡើង។ ទី១ ជាប់ចិត្តនឹងសម្ភារៈនិយម ដែលនាំឱ្យចិត្តកញ្ជ្រោលចង់បាន ហើយកាលណាមិនបានក៏នាំឱ្យ កើតទុក្ខ និងទី២ ទាស់ចិត្តនឹងរូបភាព ឬសកម្មភាពអ្នកដទៃ ដែលនាំឱ្យមានចិត្តទោម្នាស់។

ហេតុនេះ ព្រះអង្គបានចែករំលែកវិធីសាស្ត្រ សាមញ្ញចំនួន ៧ ដើម្បីកាត់បន្ថយបញ្ហាផ្លូវចិត្ត និងរស់នៅដោយមានក្ដីសុខ។ វិធីសាស្ត្រនោះ មានដូចជា ទី១ ព្រះពុទ្ធណែនាំឱ្យជួបជាមួយអ្នកណា ដែលមានចំណេះជំនាញ និងមានចិត្តសប្បុរសស្ដាប់ និងពិគ្រោះ។ ទី២ សម្រួលឥន្ទ្រីយទាំង ៥, ទី៣ ប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិដែលមានឱ្យបានត្រឹមត្រូវ, ទី៤ មានសេចក្ដីអត់ធន់, ទី៥ វៀចាក និងចាកចេញ ពីទីកន្លែង និងមនុស្សដែលធ្វើឱ្យអ្នកកើតចិត្តអកុសល, ទី៦ រៀនធម៌ និងសន្សំបុណ្យកុសលឱ្យបានច្រើន ប្រសិនបើបានសិក្សា និងធ្វើតាំងពីក្មេងរឹតតែល្អ, ទី៧ រៀនរស់ និងរីករាយ ក្នុងបច្ចុប្បន្នឱ្យបានច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។