ភ្នំពេញ- ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអគ្គិសនី និងជំនាញសេដ្ឋកិច្ចពីសាកលវិទ្យាល័យពីរផ្សេងគ្នា បច្ចុប្បន្ន កញ្ញា ហោ សិរីរតនា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញសេដ្ឋកិច្ច និងជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង, កាលពីពេលថ្មីៗនេះ កញ្ញាទើបតែបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអេស្ប៉ាញរយៈពេល៤ខែ ។

កញ្ញា ហោ សិរីរតនា បានរៀបរាប់ថា អាហារូបករណ៍ដែលកញ្ញាបានជាប់នេះ គឺជាកម្មវិធី Exchange Program របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង សហការណ៍ជាមួយសាកលវិទ្យាល័យ Vigo ប្រទេសអេស្ប៉ាញ ដោយផ្ដោតលើការធ្វើការសិក្សាស្រាវជ្រាវ សម្រាប់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងតែប៉ុណ្ណោះ ។ កម្មវិធីនេះ ជាជំនួយរបស់រដ្ឋាភិបាល នៃសហភាពអឺរ៉ុបដែលមានឈ្មោះថា Erasmus+ and European Solidarity Corps ជាមួយសាកលវិទ្យាល័យ Vigo នៃប្រទេសអេស្ប៉ាញ សម្រាប់ឆ្នាំសិក្សា២០២២ ។
ជាមួយស្នាមញញឹមដែលមានថ្ពាល់ខួច កញ្ញា រតនា បានបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវមានឯកសារភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប, Motivation letter, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របរិញ្ញាបត្រ និង លិខិត Study plan ។ យ៉ាងណាមិញចំណុចដែលសំខាន់ក្នុងការដាក់ពាក្យអាហារូបករណ៍នេះ គឺការពិនិត្យមើលប្រវត្តិសិក្សារបស់បេក្ខជនផ្ទាល់តាមរយៈប្រវត្តិរូបសង្ខេប សញ្ញាបត្រមធ្យមសិក្សា ព្រឹត្តិបត្រពិន្ទុ ការសរសេរលិខិត Motivation letter ឬ Study Plan ។ លើសពីនេះការពិនិត្យលើលិខិត Motivation letter ឬ study plan និងកម្រិតភាសាអង់គ្លេសជារឿងដែលសំខាន់ ព្រោះវាជាចំណុចដែលអ្នកអាចបង្ហាញពីគោលបំណង និងគោលដៅនាពេលអនាគតរបស់អ្នកក្នុងការអភិវឌ្ឍន៍ខ្លួនឯងដើម្បីប្រទេសជាតិ ឱ្យគណកម្មការជ្រើសរើសបានដឹងពីបេក្ខភាព ។
តាមពិតទៅ មុនទទួលបានអាហារូបករណ៍ទៅសិក្សារយៈពេលខ្លីនៅប្រទេសអេស្ប៉ាញ កញ្ញា រតនា ក៏ធ្លាប់បោះបង់ការប្រឡងអាហារូបករណ៍ទៅប្រទេសចិនផងដែរក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ដែលជាជំនួយផ្ទាល់របស់អគ្គិសនីកម្ពុជា ព្រោះតែស្ដាយការសិក្សាជំនាញសេដ្ឋកិច្ច ។ ហើយរហូតមកដល់ពេលនេះទើបកញ្ញាមានឱកាសដាក់ពាក្យអាហារូបករណ៍ បើទោះបីជាមានរយៈពេលខ្លី ប៉ុន្តែវាធ្វើឱ្យកញ្ញាទទួលបានបទពិសោធន៍ថ្មីៗ ។
យុវតីវ័យ២៣ឆ្នាំរូបនេះបន្ថែមថា ការសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ Exchange Program ទៅសាកលវិទ្យាល័យ Vigo នៃប្រទេសអេស្ប៉ាញនេះព្រោះកញ្ញាយល់ឃើញថា បណ្ដាប្រទេសនៅតំបន់អឺរ៉ុបក៏ដូចជាប្រទេសអេស្ប៉ាញភាគច្រើនជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ឬហៅបានថាប្រទេសអភិវឌ្ឍ ដូចនេះកញ្ញាចង់ដឹងពីដំណើរការ និងគោលនយោបាយសេដ្ឋកិច្ចរបស់គេ ។ លើសពីនេះអាចឱ្យកញ្ញាយកមកវិភាគពីភាពខុសគ្នារបស់ប្រទេសកម្ពុជា និងប្រទេសអេស្ប៉ាញ និងយុទ្ធសាស្រ្តក្នុងការបំពេញចន្លោះ ឬកង្វះខាតដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាក្លាយទៅជាសេដ្ឋកិច្ចអភិវឌ្ឍន៍ ។
មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ កញ្ញា ហោ សិរីរតនា បន្តថា សម្រាប់អាហារូបករណ៍នេះ និស្សិតនឹងទទួលបានការឧបត្ថម្ភមួយចំនួនរួមមាន ការធ្វើ Visa, សំបុត្រយន្តហោះ, ការបង់ថ្លៃសិក្សា, ប្រាក់ឧបត្ថម្ភជារៀងរាល់ខែច្រើនជាង៩០០ដុល្លារក្នុងមួយខែ ។ ហើយពេលនេះ កញ្ញា និងនិស្សិតម្នាក់ទៀតបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចេញដំណើរទៅសិក្សានៅក្នុងចុងខែមករា ឆ្នាំ២០២២ និងចូលរៀននៅដើមខែកុម្ភះខាងមុខ ។
ជាមួយគ្នានេះ កញ្ញាសង្ឃឹមថា រយៈពេល៤ខែនៅប្រទេសអេស្ប៉ាញនឹងក្លាយជាបទពិសោធន៍ ក៏ដូចជាមេរៀនដើម្បីឱ្យកញ្ញាអាចយកមកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅប្រទេសកម្ពុជាបានដោយជោគជ័យ ។ ហើយកញ្ញាសង្ឃឹមថា សម្រាប់ការទៅស្រាវជ្រាវនៅទីនោះនឹងអាចក្លាយជាឯកសារតម្កល់ទុកសម្រាប់និស្សិតជំនាន់ក្រោយៗ ក៏ដូចជាអាចប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយជម្រុញដល់វិស័យសិក្សាស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ចជូនប្រទេសកម្ពុជាយើងផ្ទាល់ផងដែរ។
ជាចុងក្រោយកញ្ញា រតនា បានផ្តល់អនុសាសន៍ដល់និស្សិតគ្រប់រូប សូមកុំបោះបង់ក្ដីស្រមៃរបស់ខ្លួន និងមានភាពភ័យខ្លាចក្នុងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅបរទេស បើទោះបីជាលទ្ធផលបែបណា ក៏វាជាបទពិសោធន៍ ។ ជាមួយគ្នាកញ្ញាសង្ឃឹមថា ទៅថ្ងៃខាងមុខនឹងមាននិស្សិតខ្មែរកាន់តែច្រើនឈរនៅលើថ្នាក់អន្តរជាតិតំណាងប្រទេសកម្ពុជាឱ្យអន្តរជាតិស្គាល់ពីសក្ដានុពលរបស់កម្ពុជាកាន់តែច្បាស់ ហើយនិស្សិតទាំងអស់វិលត្រឡប់មកជួយអភិវឌ្ឍន៍ និងចូលរួមសង្គមដើម្បីការរីកចម្រើនទៅថ្ងៃអនាគត ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។
លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2025
កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។






























