ភ្នំពេញ៖ ការអប់រំត្រូវបានគេចាត់ទុកថា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ។ ជាការកត់សម្គាល់មាននិស្សិតជាច្រើននៅកម្ពុជាយើងបានជួបនូវវិប្បត្តិខ្វះខាតថវិកា ដោយធ្វើឲ្យពួកគេមិនអាចបន្តការសិក្សាបាន។ ដូច្នេះ តើនៅពេលដែលសិស្សនិស្សិតជួបប្រទះបញ្ហាខ្វះខាតលុយកាក់ក្នុងការបន្តការសិក្សាបែបនេះ តើពួកគេអាចសុំជំនួយពីប្រភពណាបាន?

លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងថា
“ការទំនុកបម្រុងទៅដល់សិស្សនិស្សិត ជាទូទៅនាពេលបច្ចុប្បន្ននេះ លោកមើលឃើញថា នៅមានកម្រិត ទាំងដែលយើងទាំងអស់គ្នាភាគច្រើនសុទ្ធតែយល់ស្រប និងទទួលស្គាល់ថា ការអប់រំគឺពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសក្នុងរយៈពេលវែង”
អ្នកមានបទពិសោធន៍ធ្លាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសតួកគីរូបនេះបន្តថា នៅពេលខ្វះខាត សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រភពទីមួយដែលសិស្សនិស្សិតទូទៅនឹងទៅរកមុនគេ គឺដាក់ពាក្យសុំអាហារូបករណ៍នៅតាមបណ្ដាវិទ្យាស្ថានគ្រឹះស្ថានឧត្តមសិក្សានិងសាកលវិទ្យាល័យនានា។ លោកថា ជាការពិតគ្រឹះស្ថានសិក្សាភាគច្រើនសុទ្ធតែបានផ្ដល់អាហារូបករណ៍ទៅតាមគោលការណ៍ និងលទ្ធភាពរៀងៗខ្លួន។ ហើយថា ការរំពឹងនូវការទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យជាប្រភពគោល បានក្លាយទៅជាបន្ទុកដ៏ធ្ងន់មួយសម្រាប់ស្ថាប័នសិក្សាទាំងនោះ ត្បិតសាកលវិទ្យាល័យក៏ត្រូវរ៉ាប់រងនូវការចំណាយច្រើនទៅលើប្រាក់បៀវត្សបុគ្គលិក-សាស្ត្រាចារ្យ សម្ភាររូបវ័ន្តសិក្សា និងការស្រាវជ្រាវផ្សេងៗ ដើម្បីធានាបាននូវគុណភាពអប់រំមួយដែលល្អពិតប្រាកដ ខណៈដែលចំណូលរបស់សាកលវិទ្យាល័យពីការបង់ថ្លៃសិក្សារបស់និស្សិតតែមួយមុខគត់មិនអាចធ្វើឱ្យមានចីរភាពឡើយ។
បណ្ឌិតវ័យ៣៦ឆ្នាំរូបនេះបន្តថា បើក្រឡេកទៅមើលបណ្ដាសាកលវិទ្យាល័យនៅជុំវិញពិភពលោក ជាពិសេសសាកលវិទ្យាល័យល្បីៗដូចជា Harvard គឺគេសុទ្ធតែមានការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុពីសំណាក់អតីតនិស្សិត និងមូលនិធិផ្សេងៗ ឬទឹកប្រាក់ជំនួយទៅតាមគម្រោងស្រាវជ្រាវជាក់លាក់ណាមួយ ដោយក្នុងមួយឆ្នាំៗអាចមានទំហំទឹកប្រាក់រហូតទៅដល់រាប់ពាន់លានដុល្លារ។
លោកបណ្ឌិត ដេត សុខឧត្តម លើកឡើងអំពីបទពិសោធន៍របស់លោកពេលសិក្សានៅប្រទេសតួកគីថា និស្សិតនៅទីក្រុង Istanbul ភាគច្រើនដែលបានប្រឡងជាប់ហើយសិក្សានៅសាកលវិទ្យាល័យសាធារណៈ គឺទទួលបានអាហារូបករណ៍ដោយមិនបង់ថ្លៃសិក្សា។ បន្ថែមពីនោះ ពួកគេអាចមានឱកាសដាក់ពាក្យសុំអាហារូបករណ៍ទំនុកបម្រុងប្រចាំខែពីស្ថាប័នរដ្ឋ ឯកជន និងសមាគមមូនិធិសង្គមស៊ីវិលផ្សេងៗ ។
“រូបខ្ញុំផ្ទាល់ក៏ទទួលបានអាហារូបករណ៍ពីប្រាំប្រភពផ្សេងគ្នា រួមមានអាហារូបករណ៍នាយករដ្ឋមន្ត្រី អាហារូបករណ៍រដ្ឋបាលសាលាក្រុង Istanbul និងពីមូលនិធិមួយចំនួនផ្សេងទៀត ដែលសរុបមកអាចជួយឱ្យខ្ញុំសិក្សានៅទីនោះដោយមិនមានកង្វល់ផ្នែកហិរញ្ញវត្ថុ ឬបង្កើតជាបន្ទុកដល់គ្រួសាររបស់ខ្ញុំ”
បណ្ឌិត ដេត សុខឧត្តម
តាមលោកបណ្ឌិត នៅប្រទេសកម្ពុជាមានក្រុមហ៊ុនខ្លះបានចាប់ផ្ដើមផ្ដល់អាហារូបករណ៍ដល់និស្សិតពូកែ និងមានអង្គការមួយចំនួន បានជួយឧបត្ថម្ភដល់សិស្សនិស្សិតតាមរយៈការបង្កើតអន្តេវាសិកដ្ឋានឱ្យសិស្សនិស្សិតស្នាក់នៅជាដើម។ តែយ៉ាងណា លោកសង្ឃឹមថា នឹងមានជំនួយ ឬការឧបត្ថម្ភជាច្រើនទៀតនាពេលអនាគតដល់សិស្សនិស្សិតរបស់កម្ពុជាពីសំណាក់ស្ថាប័ន និងបុគ្គលជោគជ័យផ្នែកហិរញ្ញវត្ថុនានាប្រកបដោយចីរភាព និងវិសាលភាពទូលំទូលាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅប្រទេស៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់
វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)





























