ការស្ទង់មតិ ៖ ថ្លៃសិក្សា និងរស់នៅសមរម្យ ជាកត្តាចម្បង ជំរុញនិស្សិតទៅបន្តការសិក្សានៅបរទេស

ការពិចារណាផ្នែកហិរញ្ញវត្ថុ មានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តរបស់និស្សិត សម្រាប់ការបន្តការសិក្សានៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥, នេះបើយោងតាម ApplyBoard។

នៅក្នុងខែសីហា-កញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុនបច្ចេកវិទ្យាអប់រំកាណាដា បានស្ទង់មតិលើក្រុមហ៊ុនជ្រើសរើសបុគ្គលិកដែលជាដៃគូជិត ៤០០ ដើម្បីវាយតម្លៃពីរបៀប ដែលការផ្លាស់ប្ដូរគោលនយោបាយប្រទេសគោលដៅនិស្សិតអន្តរជាតិ កំពុងជះឥទ្ធិពលដល់ចំណាប់អារម្មណ៍ បរិមាណ ទឹកចិត្ត និងប្រទេស ដែលនិស្សិតពេញចិត្តទៅបន្តការសិក្សា។ ការស្ទង់មតិនេះ បានរកឃើញថា នៅក្នុងត្រីមាសទី៣ ក្នុងចំណោមកត្តាជំរុញចម្បងទាំង៥ មាន៤ទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។

តម្លៃនៃការសិក្សា គឺជាកត្តាចម្បងបំផុត ក្នុងចំណោមនិស្សិត ដែលកំពុងពិចារណាសិក្សានៅបរទេស ហើយអ្នកឆ្លើយតបការស្ទង់មតិកាន់តែច្រើន បានលើកឡើងថា តម្លៃនៃការសិក្សា គឺជាកត្តាជំរុញដ៏សំខាន់ជាងពេលណាៗទាំងអស់, នេះបើយោងតាម​ Apply Board។

ដោយសារតែតម្លៃនៃការរស់នៅតាមបណ្ដាប្រទេសគោលដៅមួយចំនួន កំពុងបន្តកើនឡើង និស្សិតដែលគិតគូរពីបញ្ហាថវិកា អាចងាកទៅរកសហគមន៍ ដែលមានតម្លៃថោកជាងនៅក្នុងប្រទេសពេញនិយម ឬជ្រើសរើសកម្មវិធីខ្លីៗ ដើម្បីបន្តការសិក្សាជំនួសវិញ។

កត្តាជំរុញចម្បងបន្ទាប់គឺ ឱកាសការងារក្រោយបញ្ចប់ការសិក្សា, តម្លៃនៃការរស់នៅ, ឱកាសធ្វើការពេលកំពុងសិក្សា និងគោលដៅដែលស្វាគមន៍និស្សិតអន្តរជាតិ។

គួរបញ្ជាក់ថា ចំនួននិស្សិតដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សានៅបរទេសបានកើនឡើងជាង ៣ដងក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ដោយកើនឡើងពី ២,១លាននាក់ក្នុងឆ្នាំ២០០០ ដល់ជិត ៦,៩លាននាក់ក្នុងឆ្នាំ ២០២២, នេះបើយោងតាមវិទ្យាស្ថានស្ថិតិអង្គការយូណេស្កូ។ និស្សិតអន្តរជាតិមានចំនួន ២,១% នៃចំនួននិស្សិតចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សាទូទាំងពិភពលោកក្នុងឆ្នាំ២០០០ ដែលកើនឡើងដល់ ២,៧% នៅត្រឹមឆ្នាំ២០២២។

អឺរ៉ុប និងអាមេរិកខាងជើង នៅតែជាគោលដៅឈានមុខគេ សម្រាប់និស្សិតអន្តរជាតិ ដែលមានបំណងបន្តការសិក្សានៅបរទេស ដោយទទួលនិស្សិតជាងពាក់កណ្ដាលនៃចំនួនសរុបទូទាំងពិភពលោក ប្រហែល ៤លាននាក់។ ការចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សាទូទាំងពិភពលោក ក៏បានកើនឡើងផងដែរ ដោយកើនឡើងពី ២,៥ ដង ចាប់តាំងពីឆ្នាំ២០០០ ដល់និស្សិត ២៦៤លាននាក់នៅត្រឹមឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...