វាអាចចាត់ទុកបានថា ជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដែលមានមជ្ឈមណ្ឌលបណ្តុះបណ្តាលការហោះហើរនៅកម្ពុជាផ្ទាល់ ដោយនិស្សិតកម្ពុជាមិនចាំបាច់ចាក់ចេញទៅក្រៅប្រទេសនោះទេ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី របស់សាកលវិទ្យាល័យឡានម៉ី ដែលមានកិច្ចសហការជាមួយកងទ័ពអាកាសកម្ពុជា បានសម្ពោធជើងហោះហើរលើកដំបូង កាលពីចុងខែកញ្ញាកន្លងទៅនេះ ក្រោយពីទទួលបានអាជ្ញាធរប័ណ្ណឲ្យបើកថ្នាក់បណ្តុះបណ្តាលលើថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់ជំនាញការយន្តហោះកាលពីចុងឆ្នាំ២០២០។

ឯកឧត្តម ខាន់ វណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ឡានម៉េ និងកងទ័ពអាកាស មិនត្រឹមតែជាការបណ្តុះបណ្តាល អ្នកបើកយន្តហោះពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏បានបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យវិស្វករយន្តហោះ ដែលរបស់ប្រទេសយើងកំពុងមានតម្រូវការច្រើន។
តាមឯកឧត្តម ខាន់ វណ្ណា បច្ចុប្បន្ននេះ មានវិស្វករបរទេសជាច្រើនបានកំពុងធ្វើការក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់យើង ដោយសារតែធនធានមនុស្សរបស់យើងនៅមានកម្រិត។ ដូច្នេះកិច្ចសហប្រតិបត្តិការនេះ គឺជាមូលដ្ឋានអាទិភាព ដ៏មុតស្រួចបំផុត ដើម្បីពន្លឿននៃការកសាងធនធានមនុស្ស លើគ្រប់វិស័យឱ្យស្របតាមតម្រូវការទីផ្សារអាកាសចរណ៍ស៊ីវិល សម្រាប់ពេលបច្ចុប្បន្ននិងអនាគត។

លោក ចាន់ ជីសេង ប្រធានប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល សាកលវិទ្យាល័យឡានម៉េ បានមានប្រសាសន៍ថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺដោយសារតែមានការកង្វះខាតអ្នកបើកយន្តហោះជាជនជាតិខ្មែរ ហើយសាលាចង់ផ្តល់ឱកាសទៅដល់និស្សិតកូនខ្មែរ កុំឱ្យពិបាកដូចមុនក្នុងការទៅរៀននៅស្រុកគេ និងម្យ៉ាងដោយមើលឃើញថា អាកាសយានិក អ្នកជួសជុលយន្តហោះ វិស្វករយន្តហោះ និងពហុនិការ សុទ្ធតែជាជនជាតិបរទេសភាគច្រើន ដូចនេះទើបសាលាបើកដើម្បីបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញទាំងនេះ ដើម្បីបំពេញនូវតម្រូវការក្នុងស្រុកនាពេលអនាគត ដោយមានកូនខ្មែរធ្វើការផ្នែកនេះច្រើនជាងបរទេស។


បើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួល «សាកលវិទ្យាល័យឡាម៉ែ កម្ពុជា» ក្នុងការបណ្តុះបណ្តាលបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៥ ក្នុងនោះ ក៏មានមហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលមានជំនាញ សេវាកម្មបម្រើតាមយន្តហោះ, ជំនាញជួសជុល និងថែទាំយន្តហោះ និងជំនាញគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវអាកាស៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2024
កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន




























