ទទួលបាន ពិន្ទុGPAខ្ពស់ជាក្ដីស្រមៃរបស់និស្សិតនៅថ្នាក់មហាវិទ្យាល័យគ្រប់រូបដើម្បីបង្ហាញពីលទ្ធផលក្នុងការខិតខំប្រឹងប្រែងរៀនសូត្រក្នុងកំឡុងពេលសិក្សា។
ដើម្បីរក្សានិងទទួលពិន្ទុGPAខ្ពស់បាន និស្សិតគួរដឹងពីសារៈសំខាន់របស់GPA ហើយពិន្ទុនេះក៏ផ្ដល់ភាពងាយស្រួលដល់និស្សិតក្នុងការដាក់ពាក្យទៅរៀនបន្តនៅក្រៅប្រទេសផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Community Care Collage ដោយ Mistry Green។

១. ក្នុងថ្នាក់រៀន៖ ប្រសិនបើអ្នករៀននៅក្នុងថ្នាក់ ឬតាមអ៊ីនធឺណិតវាមិនមែនជាបញ្ហានោះទេ អ្វីដែលសំខាន់និស្សិតគួរររៀបចំកន្លែងរៀនរបស់អ្នកឱ្យដូចជាថ្នាក់រៀន មានសម្ភារៈសិក្សាគ្រប់គ្រាន់ និងមានបរិយាកាសល្អ។
២. ការរៀបចំ៖ អ្នកសិក្សា ឬនិស្សិតត្រូវរៀបចំកាលវិភាគសិក្សាសម្រាប់ធ្វើរាល់កិច្ចការ ឬលំហាត់ផ្សេងៗដែលលោកគ្រូអ្នកគ្រូដាក់ឱ្យ ដោយដឹងថ្ងៃផុតកំណត់របស់លំហាត់(Deadline)។ បន្ថែមពីនេះនិស្សិតគួរត្រៀមសម្ភារៈក្នុងម៉ោងសិក្សាទៅតាមកាលវិភាគថ្នាក់រៀននីមួយៗ ហើយកត់ចំណាំម៉ោងសិក្សា ពេលអានកិច្ចការ និងចំណាយពេលតិចតួចទៅខាងក្រៅដើម្បីលំហែខ្លះ។
៣. គេងឱ្យបានគ្រប់គ្រាន់៖ ការសិក្សាត្រៀម ឬហៅថារំលឹកមេរៀនមុនេពេលប្រឡងជាចំណុចល្អក្នុងការសិក្សា ប៉ុន្តែនិស្សិតមិនគួរសំរុករៀនមុនពេលប្រឡងមួយថ្ងៃ ឬមួយម៉ោងទេ។ ធ្វើបែបនេះអាចធ្វើឱ្យអ្នកទទួលរងសម្ពាធខួរក្បាល។ និស្សិតគួររំលឹកមេរៀនរាល់ថ្ងៃកុំឱ្យភ្លេច ធ្វើដូចនេះនិស្សិតអាចមានពេលដើម្បីសម្រាក និងគេងគ្រប់គ្រាន់ហើយអាចត្រៀមអារម្មណ៍ស្ងប់ក្នុងការប្រឡងបាន។
៤. តាមដានពិន្ទុរបស់ខ្លួន៖ និស្សិតគួរតាមដានពិន្ទុ និងលទ្ធផលនៃការសិក្សារបស់ខ្លួនឯងដើម្បីងាយស្រួលកត់ចំណាំថា ការសិក្សារបស់ខ្លួនកំពុងស្ថិតក្នុងចំណុចណា ហើយងាយស្រួលក្នុងការអភិវឌ្ឍន៍សមត្ថភាពបន្ថែម។ អ្នកសិក្សាគួរតែទទួលស្គាល់ និងទទួលខុសត្រូវនូវលទ្ធផលដែលខ្លួនឯងទទួលបាន។
៥. កំណត់ពិន្ទុGPA និងផ្ដល់រង្វាន់ដល់ខ្លួនឯង៖ អ្នកសិក្សាគួរចេះកំណត់គោលដៅសម្រាប់ខ្លួនឯង ក្នុងការសិក្សានៃឆមាសនីមួយៗ។ លើសពីនេះ និស្សិតខ្លួនឯងផ្ទាល់គួរតែផ្ដល់ការដូរ ឬរង្វាន់ដល់ខ្លួនឯងតិចតួចជាការលើកទឹកចិត្តដើម្បីបន្តការសិក្សា។
គួរបញ្ជាក់ផងដែរថា ការសិក្សានៅថ្នាក់មហាវិទ្យាល័យមិនមានភាពងាយស្រួលដូចនៅថ្នាក់វិទ្យាល័យទេ វាត្រូវការចំណាយពេលវេលាច្រើនជាងមុនពីរដងក្នុងការសិក្សា ដូចនេះការសិក្សាត្រូវឱ្យអ្នកអត់ធ្មត់ និងខិតខំឱ្យអស់ពីសមត្ថភាព៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់






























